មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

27/05/2019 - 15:53

ក​សិ​ករ​ខ្មែរ​គំ​រូ

មក​កាន់​ភូមិ​តូ​ទ្រុង​ ឃុំ​ណូយ​តូ ​ស្រុក​ទ្រី​តូង​ ខេត្ត​អាង​យ៉ាង​ សួរ​រក​លោកចៅ​អាង​ អ្នក​ណា​ក៏​ស្គាល់​ទាំង​អស់​។ ព្រោះ​គ្រួ​សារ​គាត់​ គឺ​ជា​គ្រួ​សារ​មួយ​ក្នុង​ចំ​ណោម​គ្រួ​សារ​ឧស្សាហ៍​ធ្វើ​ការ​រក   ​​ទ​ទួល​ទាន​ គំ​រូ​លេច​ធ្លោ ​ឈាន​ឡើងចាក​ផុត​ពី​ភាព​ក្រី​ក្រ ​និង​ចិញ្ចឹម​កូន​រៀន​សូត្រ​សម្រេច​ដោយ​ជោគ​ជ័យ​។

​លោកចៅ​អាង​។

លោក​ចៅ​អាង​ អា​យុ​៥៣​ឆ្នាំ ​ជា​ជន​ជាតិ​ខ្មែរ​។ អា​ស្រ័យ​​ជីវ​ភាព​ជួប​ការ​លំ​បាក​​ បង្រៀន​បាន​៦​ឆ្នាំ​ គាត់​ក៏​សុំ​​សម្រាក​ ដើម្បី​ជួយ​គ្រួ​សារ​ធ្វើ​ស្រែច​ម្ការ​។ ក្រោយ​ពី​រៀប​ការ​ (ឆ្នាំ​​១៩៨៦) ប្ដីប្រ​ពន្ធ​គាត់​ចេញ​នៅ​ដោយ​ឡែក​ជា​មួយ​ដី​ស្រែ​ចម្ការ​ចំ​នួន​៩​កុង     ដែល​ម្ដាយ​ឪ​ពុក​ទាំង​សង​ខាង​ចែក​ឲ្យ   ស​ម្រាប់​ធ្វើ​ដើម​ទុន​រក​ស៊ី​។ កាល​នោះ​ នៅ​ទី​នេះ​ដី​ជ្រាប​ជាតិប្រៃ​ ប្រ​ព័ន្ធ​ធា​រា​សាស្រ្ត​មិន​ទាន់​​សម្រេច​រួច​រាល់​ ម៉្ល៉ោះ​ហើយ​ ការ​ធ្វើ​ស្រែ​ចម្ការ​របស់​គ្រួ​សារ​គាត់​សម្រេច​​ទិន្ន​ផល​ទាប​ គ្រួ​សារ​គាត់​ក៏​ធ្លាក់​ក្នុង​ស្ថាន​ភាព​ខ្វះ​ខា​ត​។ ប្ដី​ប្រ​ពន្ធ​គាត់​ តែង​ទៅ​ធ្វើ​ការ​ឈ្នួល​គ្រប់​ទី​កន្លែង​ ដើម្បី​រក​ប្រាក់​ចំ​ណូល​បន្ថែម​។ល។

ឆ្នាំ​២០០០ ពេល​រដ្ឋ​វិ​និ​យោគ​ប្រ​ព័ន្ធ​ធា​រា​សាស្រ្ត​សម្រេច​រួច​រាល់​ អាច​ម្ចាស់​ការ​ប្រ​ភព​ទឹក​ស្រោច​ស្រព​ក្នុង​ការ​ដាំ​ដុះ​។ អា​ស្រ័យ​ហេតុ​​នោះ ប្ដី​ប្រ​ពន្ធ​គាត់​ផ្ដោត​ទៅ​លើ​ការ​ធ្វើ​ស្រូវ​ពីរ​រ​ដូវ​ ហើយ​ដាំ​ដំ​ណាំ​រួម​ផ្សំ​នៅវាល​ស្រែ​នា​រដូវ​ប្រាំង​។ ទន្ទឹម​នឹង​នោះ ​ដោយ​ម្ចាស់ការ​បាន​ប្រ​​ភព​ទឹក​ គាត់​បាន​ដាំ​ស្វាយ​និង​ខ្នុរ​ចម្រុះ​គ្នា​ចំ​នួន​២​កុង​។ល។​ នៅ​លើ​​ភ្នំ​ខ្ទរ​ស្វាយ​និង​ខ្នុរ​របស់​គ្រួ​សារ​ឃើញ​ថា​លូត​លាស់​ល្អ។​ ប្រាក់​ដែល​​សន្សំ​បាន​ទាំង​ប៉ុន្មាន​ គាត់​យក​ទិញ​ដី​បង្ក​បង្កើន​ផល​ដើម្បី​រក​ប្រាក់​ចំ​​ណូល​បន្ថែម​សម្រាប់​គ្រួ​សារ​។ ពេល​កូន​ប្រុស​ទាំង២​របស់​គាត់​ធំ​ដឹង​​ក្ដី ហើយ​ចូល​រៀន​ម​ហា​វិ​ទ្យា​ល័យ​ជា​បន្ត​បន្ទាប់​ គ្រួ​សារ​គាត់​មិន​អាច​​គេច​ផុត​ពី​ស្ថាន​ភាព​ក្រ​លំ​បាក​ឡើយ​។ លោក​ចៅ​អាង​ ឲ្យ​ដឹង៖ “ពិត​មែន​គ្រួ​សារ​មាន​ដី​ស្រែ​ប្រ​មាណ​ជិត​១៧​កុង ជា​រៀង​រាល់​ឆ្នាំ​រក​បាន​​ប្រា​ក់​ចំ​ណូល​ជាង​៦០​លាន​ដុង​ ប៉ុន្តែ​កូន​ៗ​ទៅ​រៀន​ឆ្ងាយ​បង់​ខាត​ប្រាក់​​ច្រើន  ខ្ញុំបុល​ប្រាក់​ពីធនា​គារ​គោល​ន​យោ​បាយ​សង្គម​ស្រុក​ទ្រី​តូង​បន្ថែម​ ដើម្បី​គិត​គូរ​ឲ្យ​កូន​ៗ​មាន​លក្ខណ​សម្បត្តិ​បន្ត​ការ​សិក្សា​រៀន​សូត្រ​។ល។ ទោះ​បី​ជួប​លំ​បាកខ្លាំង​ ប៉ុន្តែ​ខ្ញុំ​មិន​ដែល​គិត​ថា​ឲ្យ​កូន​ៗ​ឈប់​រៀន​សោះ​ឡើយ​ ត្រូវ​តែ​ឲ្យ​កូន​ៗ​រៀន​បាន​ចប់​ចុង​ចប់​ដើម​ទើប​អ​នា​គត​បាន​ភ្លឺ​ស្វាង​ ធ្វើ​ជា​កសិ​ករ​ដូច​ជា​រូប​ខ្ញុំ​លំ​បាក​វេទ​នា​ណាស់​ ហើយ​ជីវ​ភាព​មិន​លំ​នឹង​។ យើង​ស៊ូទ្រាំ​លំ​បាក​ដើម្បី​អ​នា​គត​កូន​យើង​​សម្រេច​ជោគ​ជ័យ​ដូច​បំ​ណង​”។

មិន​ធ្វើ​ឲ្យ​ម្ដាយ​ឪ​ពុក​ខក​បំ​ណង​ ចៅ​កុ​លស​-កូន​ប្រុស​ច្បង​របស់​គាត់​បញ្ចប់​កម្ម​សិក្សា​ម​ហា​វិ​ទ្យ​ល័យ​វេជ្ជ​សាស្រ្ត​កឹង​ធើ​ និង​កំ​ពុង​បម្រើ​​ការនៅ​មន្ទីរ​ពេទ្យ​បេះ​ដូង​អាង​យ៉ាង​។ ឯ​បង​ចៅ​សាង​-កូន​ប្រុស​ពៅ​បញ្ចប់​កម្ម​សិក្សា​ម​ហា​វិ​ទ្យ​ល័យ​ច្បាប់​ក្រុង​ហូ​ជី​មិញ​ និង​កំ​ពុង​បម្រើ​​ការ​នៅអយ្យ​ការ​ប្រ​ជា​ជន​ស្រុក​ទ្រី​តូង​។ កូន​ៗ​សិក្សា​រៀន​សូត្រ​សម្រេច​ដោយ​ជោគ​ជ័យ​ ប៉ុន្តែ​ប្ដី​ប្រ​ពន្ធ​គាត់​នៅ​តែ​ធ្វើ​ស្រែ​ចម្ការ​។ អា​ស្រ័យ​ហេតុ​នោះ ​ជា​ច្រើន​ឆ្នាំ​បន្ត​បន្ទាប់​ គាត់​បាន​ទ​ទួល​ស្គាល់​ជា​​ក​សិ​ករ​ផលិត​ធ្វើ​សេដ្ឋ​កិច្ច​ពូ​កែ​ថ្នាក់​ស្រុក​ ថ្នាក់​ខេត្ត​ ជា​មួយ​នឹង​ប្រាក់​ចំ​ណូល​ជាង១២០​លាន​ដុង​/ឆ្នាំ​។ លើស​ពី​នោះ ​“គាត់​ជា​បុគ្គល​ស​កម្ម​​មួយ​រូប​ក្នុង​ចំ​ណោម​បុគ្គល​ទាំង​ឡាយ​របស់​ស​មា​គម​ក​សិ​ករ​ឃុំ​ណូយ​តូ​ក្នុង​ការ​ងារ​ចលនា​ប្រ​ជាជន​បរិច្ចាគ​ដី រួម​វិ​ភាគ​ទាន​ទឹក​ប្រាក់​ កម្លាំង​ពល​កម្ម​។ល។ ធ្វើ​ផ្លូវ​គម​នា​គមន៍​ជន​បទ​ក្នុង​ការ​ក​សាង​ជន​​បទ​ថ្មី​” ពិត​ដូច​សម្ដី​លោក​ចៅ​គឹម​សង ​អនុ​ប្រ​​ធា​នស​មា​គម​ក​សិ​ករ​  ស្រុក​ទ្រី​តូង​ដែលបាន​ឧទ្ទេស​នាម​៕

              អត្ថ​បទ​៖ ទី​ទុយ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ចៅ​អាង​