ជ័យជម្នះនៃយុទ្ធនាការឌៀនបៀនភូ មានអត្ថន័យជាប្រវត្តិសាស្រ្ត ដ៏អស្ចារ្យ នោះគឺការយកជ័យជម្នះក្នុងសង្រ្គាមប្រឆាំងអាណានិគម បារាំង របស់ប្រជាជាតិវៀតណាម។ ជ័យជម្នះ ឌៀនបៀនភូ មិនត្រឹមតែនៅប្រទេសវៀតណាមប៉ុណ្ណោះទេ តែនៅទាំងជាការលើកទឹកចិត្តដល់ជនជាតិទាំងឡាយ នៅបណ្តាប្រទេស ដែលនៅក្រោមអាណានិគមលើពិភពលោក ក្រោកឈរឡើងដណ្ដើមឯករាជ្យ។
នាឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០១៤ តំណាងឲ្យរដ្ឋាភិបាល នាយករដ្ឋ មន្រ្តី គណៈចង្អុលការ និរតីទិសនិងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមផ្ញើជូនជនរួម ជាតិ ព្រះសង្ឃ កម្មាភិបាល យុទ្ធជន អាណិកជន និងក្មួយៗកុមារា កុមា រី ជាជនជាតិខ្មែរ នូវវាចារសួរសុខទុក្ខដ៏ស្និទ្ធស្នាល និងសព្ទសាធុការពរ ដ៏ប្រសើរបំផុត។
មកកាន់តំបន់ព្រំដែនឃុំតឹងខាញ់ហ្វា ស្រុកយ៉ាងថាញ់ ខេត្តគៀងយ៉ាង ក្នុងខណៈមាមីងកំពុងខិតខំថែទាំស្រែចម្ការឲ្យកាន់តែស្រស់បំព្រង ។ បុណ្យចូលឆ្នាំតេតឆ្នាំនេះ ជាឆ្នាំទី២ មាមីងនៅតំបន់ព្រំដែនមានឱកាស ឆ្លងទៅសួរសុខទុក្ខសាច់ញាតិ និងទាក់ទងជាមួយនឹងប្រជាជននៅខាង នាយព្រំដែនកម្ពុជាបានងាយស្រួលជាង។
គណៈកម្មាធិការជនជាតិ ទើបតែរៀបចំសន្និបាតឃោសនា ផ្សព្វផ្សាយរដ្ឋធម្មនុញ្ញ២០១៣។ ថ្លែងសុន្ទរកថា បើកសន្និបាត សមមិត្តស៊ើងមិញថាំង អនុរដ្ឋមន្រ្តី អនុប្រធានគណៈកម្មាធិការជនជាតិ គូសបញ្ជាក់ៈ រដ្ឋធម្មនុញ្ញ គឺជាឯកសារសំខាន់ពិសេស គឺជាមាត្រាច្បាប់គោលសំខាន់និងមាត្រាច្បាប់ដើមរបស់រដ្ឋ។
ក្ដីប្រាថ្នាជាយូរមកហើយរបស់បក្ខភាគ រដ្ឋអំណាចនិងប្រជាជននៅតំ បន់ចុងប៉ូចភាគខាងត្បូងនៃមាតុភូមិ ឥឡូវនេះបានក្លាយទៅជាការពិត ។ ព្រោះថាបូជនីយដ្ឋានដ៏សមរម្យសម្រាប់ព្រឹកល្ងាច អុជធូបជូនអ៊ំហូ បានកសាងសម្រេចជាសារវន្ត។ ប៉ុន្តែតម្លៃដ៏វិសេសជាងទៀតនោះគឺចិត្ត ប្រជាជនរាល់រូបនៅកាម៉ាវ តែងគោរពស្រឡាញ់និងចាត់ទុកអ៊ំហូជាបិ តាជាតិ។ល។
គណៈកម្មាធិការជនជាតិ ទើបនឹងរៀបចំសន្និបាតផ្សព្វផ្សាយភារកិច្ច ឆ្នាំ២០១៤។ អញ្ជើញចូលរួមនិងថ្លែងយោបល់ចង្អុលការក្នុងសន្និបាត នាយករដ្ឋមន្រ្តី ង្វៀងតឹងយុង បានសម្ដែងនូវការស្របគំនិតជាមូលដ្ឋាន ចំពោះភារកិច្ចឆ្នាំ២០១៤ ដែលគណៈកម្មាធិការជនជាតិបានដាក់ចេញ ព្រមជាមួយនោះ គូសបញ្ជាក់ការងារជនជាតិ គឺជាការងារមាន លក្ខណៈយុទ្ធសាស្រ្ត បានបក្សនិងរដ្ឋយកចិត្តទុកដាក់ពិសេស។
ក្នុងក្របខ័ណ្ឌបណ្តាសកម្មភាពឈានដល់ខួបអនុស្សាវរីយ៍៣៥ឆ្នាំ ថ្ងៃ រំដោះកម្ពុជា ចាកផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត (៧មក្ករា ឆ្នាំ ១៩៧៩-៧មក្ករា ឆ្នាំ២០១៤) កន្លងហើយកាសែតកងទ័ពប្រជាជន សមាគមមិត្តភាពវៀតណាម-កម្ពុជា វិជ្ជាស្ថានពេទ្យយោធាបានសហការរៀបចំកម្មវិធីជួបជុំសំណេះសំណាលមិត្តភាព ជាមួយនឹងសិស្ស និស្សិតកម្ពុជា មកសិក្សានៅវៀតណាម។
ធនាគារវិនិយោគនិងអភិវឌ្ឍន៍កម្ពុជា (BIDC) ជាសាខាក្រុមហ៊ុនមួយ របស់ធនាគារវិនិយោគនិងអភិវឌ្ឍន៍វៀតណាម (BIDV) ទើបរៀបចំពិធី សម្ពោធសាខាទី៧នៅប្រទេសកម្ពុជា ក្នុងបរិការណ៍សេដ្ឋកិច្ចកម្ពុជាកំ ពុងកើនឡើងជាលំដាប់ និងទន្ទឹមនឹងការអភិវឌ្ឍន៍នៃទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគទុនរវាងវៀតណាមនិងកម្ពុជា។
កន្លងហើយ នៅមជ្ឈមណ្ឌលសន្និបាតនិងតាំងពិព័រណ៍កោះពេជ្ររាជធានីភ្នំពេញបានបើកវគ្គពិព័រណ៍ផ្សារណាត់អាហរ័ណនីហរ័ណនិងខេត្ត ក្រុងនីមួយៗផលិតផលមួយលើកទី៨ អាស្រ័យដោយក្រសួងពាណិជ្ជកម្មកម្ពុជា រៀបចំឡើងដោយមានការចូលរួមសឹងតែគ្រប់ក្រសួងស្ថាប័ន និងបណ្ដាខេត្ត ក្រុង ។
រយៈពេលកន្លង នៅហាណូយ សមាគមមនុស្សចាស់វៀតណាមសហ ការជាមួយនឹងបញ្ជាការដ្ឋាន កងទ័ពការពារព្រំដែន បានរៀបចំសន្និ បាតស្ងើចសរសើរអ្នកវ័យចំណាស់គំរូ ចូលរួមការពារអធិបតេយ្យសន្តិ សុខព្រំដែននៅតំបន់សមុទ្រ។
គណៈប្រតិភូជាន់ខ្ពស់របស់គណៈកម្មាធិការសាសនា នៃរដ្ឋាភិបាល វៀតណាម ទើបនឹងមានសម័យប្រជុំពិភាក្សាការងារជាមួយនឹងថ្នាក់ ដឹកនាំក្រសួងធម្មការនិងសាសនានៃប្រទេសកម្ពុជា នៅទីក្រុងភ្នំពេញ ។
កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៣ សមមិត្តត្រឹងវៀតត្រឿង សមាជិក គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សក្រុង ប្រធានគណៈឃោសនាអប់រំ នៃគណៈកម្មាធិការបក្សក្រុងនិងសមមិត្តផាងថាញ់ផុង អនុប្រធានគណៈ ចាត់តាំងនៃគណៈកម្មាធិការបក្សក្រុង អញ្ជើញចូលរួមជាអធិបតីនៃអង្គប្រជុំ ផ្សព្វផ្សាយសេចក្តីសម្រេចចិត្ត ដែលពាក់ពន្ធដល់កិច្ចការបុគ្គលិកកាសែតកឹងធើ។