ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

16/12/2025 - 20:02

មន្ទីរ​ពេទ្យ​ដំ​បូង​បង្អស់​នៅ​តំបន់​វាល​រាប​ទន្លេ​គឺ​វឡុង​ទទួល​បាន​វិញ្ញា​បន​បត្រ​ទទួល​ស្គាល់​គុណ​ភាព​អន្តរ​ជាតិ​តាម​ស្តង់​ដារ​អា​មេ​រិក​ 

លោក​ស្រី​ ង្វៀង​ធី​ង៉ុក​ឌេប អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ មាន​ប្រ​សាសន៍​ថា​ ថ្នាក់​ដឹក​នាំ​ទី​ក្រុង​តែង​យក​ចិត្ត​ទុក​ដាក់​ និង​ផ្តល់​អា​ទិ​ភាព​ដល់​ការ​វិនិ​យោគ​លើ​វិស័យ​សុខា​ភិបាល​ ជា​ពិ​សេស​ការ​អភិ​វឌ្ឍ​ធន​ធាន​មនុស្ស​ ក្នុង​គោល​បំ​ណង​ថែ​ទាំ​សុខ​ភាព​ប្រ​ជា​ជន​កាន់​តែ​ល្អ​ប្រ​សើរ​ឡើង។

 មន្ទីរ​ពេទ្យ​សា​កល​វិទ្យា​ល័យ​ណាម​កឹង​ធើ បាន​ចាត់​តាំង​ឱ​ឡា​រិក​ពិធី​ប្រ​កាស​សមិទ្ធ​ផល​ដែល​ទទួល​បាន​វិញ្ញា​បនបត្រ​ទទួល​ស្គាល់​គុណ​ភាព​អន្តរ​ជាតិ​ តាម​ស្តង់ដារ​អា​មេ​រិក។ នេះ​ជា​មន្ទីរ​ពេទ្យ​ដំ​បូង​បង្អស់​នៅ​តំបន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ដែល​ទទួល​បាន​ស្តង់​ដារ​នេះ។

លោក​ស្រី​ ហូធី​កឹម​ដាវ​ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ និង​ជា​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ទី​ក្រុង​កឹង​ធើ; លោក​ ង្វៀង​វ៉ាំង​ខើយ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ; លោក​ស្រី​ ង្វៀង​ធី​ង៉ុក​ឌេប អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​និង​ថ្នាក់​ដឹក​នាំ​មន្ទីរ​ ផ្នែក​ បាន​អញ្ជើញ​ចូល​រួម​ក្នុង​ពិធី​នេះ។

ថ្នាក់​ដឹក​នាំ​ទី​ក្រុង​ជូន​ពរ​មន្ទីរ​ពេទ្យ​សា​កល​វិទ្យា​ល័យ​ណាម​កឹង​ធើ ដែល​ទទួល​បាន​វិញ្ញា​បន​បត្រ​ទទួល​ស្គាល់​គុណ​ភាព​អន្តរ​ជាតិ​តាម​ស្តង់ដារ​អា​មេ​រិក។ រូប​ថត៖ ធូសឿង​

មន្ទីរ​ពេទ្យ​សា​កល​វិទ្យា​ល័យ​ណាម​កឹង​ធើ បាន​អង្គ​ការ​ American Accreditation Commission International (AACI) ដែល​ជា​អង្គ​ការ​ឈាន​មុខ​គេ​មួយ​លើ​ពិភព​លោក​ក្នុង​ការ​ទទួល​ស្គាល់​គុណ​ភាព​ថែ​ទាំ​សុខ​ភាព​ ប្រ​កាស​ទទួល​បាន​លទ្ធ​ផល​៩២,១៦% ក្នុង​ចំ​ណោម​១០០% តាម​បទ​ដ្ឋាន​ស្តង់​ដារ​គុណ​ភាព​របស់​ AAC ។ អង្គ​ការ​ AACI មាន​ទី​ស្នាក់​ការ​ធំ​នៅ​សហ​រដ្ឋ​អា​មេ​រិក​ និង​មាន​បណ្តាញ​កា​រិយា​ល័យ​នៅ​បណ្តា​ប្រ​ទេស​ជា​ច្រើន។ ចាប់​តាំង​ពី​ឆ្នាំ​២០១៤ មក​​AACI បាន​ចេញ​ផ្សាយ​បទ​ដ្ឋាន​ស្តង់​ដារ​ទទួល​ស្គាល់​គុណ​ភាព​ ហើយ​បាន​សមា​គម​អន្តរ​ជាតិ​អំ​ពី​គុណ​ភាព​ថែ​ទាំ​សុខ​ភាព​ទទួល​ស្គាល់​ជា​ប្រ​ព័ន្ធ​ស្តង់​ដារ​ដ៏​ល្បី​ល្បាញ​បំ​ផុត​មួយ​នៅ​លើ​ពិភព​លោក​ ដែល​បាន​អនុ​វត្ត​ចំ​ពោះ​វិស័យ​សុខា​ភិបាល​ជា​ច្រើន។

សា​ស្ត្រា​ចារ្យ​រង​ បណ្ឌិត​ វេជ្ជ​បណ្ឌិត​ ដាម​វ៉ាំង​កឿង​ នា​យក​មន្ទីរ​ពេទ្យ​សា​កល​វិទ្យា​ល័យ​ណាម​កឹង​ធើ បាន​ចែក​រំ​លែក៖ ការ​បាន​ទទួល​ស្គាល់​សម្រេច​ស្តង់​ដារ​ AACI នេះ​ គឺ​ជា​លទ្ធ​ផល​នៃ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ និង​ការ​លះ​បង់​របស់​បុគ្គ​លិក​ និង​និយោ​ជិត​ទាំង​អស់​របស់​មន្ទីរ​ពេទ្យ។ វិញ្ញា​បន​បត្រ​ AACI គឺ​ជា​ភស្តុ​តាង​នៃ​ការ​ប្តេជ្ញា​ចិត្ត​របស់​មន្ទីរ​ពេទ្យ​ក្នុង​ការ​ផ្តល់​សេ​វា​ថែ​ទាំ​សុខ​ភាព​ដែល​មាន​គុណ​ភាព​ សុវត្ថិ​ភាព​ និង​គួរ​ឱ្យ​ទុក​ចិត្ត​ដល់​សហ​គមន៍។

ក្នុង​នាម​ថ្នាក់​ដឹក​នាំ​ទី​ក្រុង​ លោក​ស្រី​ ង្វៀង​ធី​ង៉ុក​ឌេប បាន​អប​អរ​សា​ទរ​ចំ​ពោះ​សមិទ្ធ​ផល​ដ៏​ឆ្នើម​របស់​មន្ទីរ​ពេទ្យ​សា​កល​វិទ្យា​ល័យ​ណាម​កឹង​ធើ។ នេះ​គឺ​ជា​ព្រឹត្តិ​ការណ៍​ ជា​ប្រវត្តិ​សាស្ត្រ​មិន​ត្រឹម​តែ​សម្រាប់​មន្ទីរ​ពេទ្យ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​មោទន​ភាព​រួម​របស់​វិស័យ​សុខា​ភិបាល​ទី​ក្រុង​កឹង​ធើ​ផង​ដែរ​ ដែល​បាន​បើក​ឱ​កាស​ជា​ច្រើន​សម្រាប់​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ និង​ការ​អភិ​វឌ្ឍ​ រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​ដល់​ទិស​ដៅ​កសាង​ទី​ក្រុង​ក្លាយ​ជា​មជ្ឈ​មណ្ឌល​វេជ្ជ​សាស្ត្រ​ឯក​ទេស​នៃ​តំបន់​វាល​រាប​ទន្លេ​គឺវ​ឡុង។

អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​បាន​បញ្ជាក់​ថា​ ថ្នាក់​ដឹក​នាំ​ទី​ក្រុង​តែង​យក​ចិត្ត​ទុក​ដាក់​ និង​ផ្តល់​អា​ទិភាព​ដល់​ការ​វិនិ​យោគ​លើ​វិស័យ​សុខា​ភិបាល​ ជា​ពិ​សេស​ការ​អភិ​វឌ្ឍ​ធន​ធាន​មនុស្ស​ ក្នុង​គោល​បំ​ណង​ថែ​ទាំ​សុខ​ភាព​ប្រ​ជា​ជន​កាន់​តែ​ល្អ​ប្រ​សើរ​ឡើង។ ទី​ក្រុង​តែង​រួម​ដំ​ណើរ​ និង​បង្ក​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​ស្ថា​ប័ន​សុខា​ភិបាល​នា​នា​ រួម​ទាំង​មន្ទីរ​ពេទ្យ​សា​កល​វិទ្យា​ល័យ​ណាម​កឹង​ធើផង​ដែរ​ ដើម្បី​រួម​ចំណែក​អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​សេច​ក្តីសម្រេច​ចិត្ត​លេខ​ ៧២​-NQ/TW របស់​ការិយា​ល័យ​នយោ​បាយ​ ស្តី​ពី​ដំ​ណោះ​ស្រាយ​លោត​ផ្លោះ​មួយ​ចំ​នួន​ ដើម្បី​ពង្រឹង​ការ​ការ​ពារ​ ថែ​ទាំ​ និង​លើក​កម្ពស់​សុខ​ភាព​ប្រ​ជា​ជន៕

ប្រ​ភព​÷ baocantho.com.vn - សុផន

ចែករំលែកអត្ថបទ