26/02/2014 - 08:05

ក្នុងចិត្តប្រជាជនមានអ៊ំហូជាទីគោរព

ក្ដីប្រាថ្នាជាយូរមកហើយរបស់បក្ខភាគ រដ្ឋអំណាចនិងប្រជាជននៅតំ បន់ចុងប៉ូចភាគខាងត្បូងនៃមាតុភូមិ ឥ​ឡូវ​នេះ​បាន​ក្លាយទៅជាការពិត ។ ព្រោះថាបូជនីយដ្ឋានដ៏សមរម្យសម្រាប់ព្រឹកល្ងាច អុជធូបជូនអ៊ំហូ បាន​ក​សាង​សម្រេច​ជា​សារ​វន្ត។ ប៉ុន្តែតម្លៃដ៏វិសេសជាងទៀតនោះគឺចិត្ត ប្រជាជនរាល់រូបនៅកាម៉ាវ តែងគោរពស្រឡាញ់និងចាត់ទុកអ៊ំហូជាបិ តាជាតិ។ល។

ពិធីសម្ពោធមណ្ឌលបូជនីយដ្ឋាន​ លោកប្រធានហូជីមិញនៅខេត្តកាម៉ាវ។

ពោរពេញទៅដោយក្ដីសប្បាយរីករាយ

ដើមខែមករា ឆ្នាំ២០១៤ ខេត្តកាម៉ាវបានរៀបចំពិធីសម្ពោធមណ្ឌល បូជនីយដ្ឋានលោកប្រ​ធាន​ហូជីមិញ​ក្នុង​បរិ​យា​កាស​អឹក​ធឹក​និងសប្បាយ  រីករាយអំណរបុណ្យចូលឆ្នាំថ្មី។ ជំនួបមុខក្នុងទិវាដ៏មហោឡារិកនេះ  គឺមានប្រជាជន​គ្រប់​ជាន់​ថ្នាក់នៅលើភូមិសាស្រ្ត មកចូលរួមយ៉ាងកុះករ និងប្រកបដោយទឹកមុខញញឹមស្រស់ស្រាយ។ បងស្រីហ៊ឺវធីកែន នៅសង្កាត់១ (ក្រុងកាម៉ាវ) មកទស្សនាពិធីសម្ពោធមណ្ឌលបូជនីយដ្ឋាន ឲ្យដឹងដោយក្ដីរំភើបៈ "មណ្ឌលធំទូលាយម្លឹងៗ ប៉ុន្តែរដ្ឋអំណាចភូមិភាគ កសាងឆាប់មែនទែន។ អ៊ំហូមានផ្ទះថ្មីហើយ"។ ជាមួយនឹងការយល់ ឃើញដូច្នេះ ពូឡឹមធូ នៅឃុំតឹងឡុក (ស្រុកថើយប៊ិញ) ឲ្យដឹងៈ "ខ្ញុំកាន់ព្រះពុទ្ធសាសនា ក្រៅពីគោរពបូជាព្រះពុទ្ធបដិមា គោរព​បូ​ជា​ឪ​ពុក​ម្ដាយ ខ្ញុំនៅទាំងគោរពបូជាអ៊ំហូទៀតផង។ អាសនៈតម្កល់រូបអ៊ំខ្ញុំរៀបចំត្រឹម ត្រូវអុជធូបរាល់ថ្ងៃ។ នៅពេលខាងមុខ ពេលអញ្ជើញទៅក្រុងកាម៉ាវម្ដង ៗបើចង់ចូលគោរពបូជាអ៊ំគឺមានភាពងាយស្រួលណាស់ពីព្រោះមណ្ឌល  បូជ​នី​យដ្ឋាន​អ៊ំត្រូវបានកសាងសមរម្យ ស្អាតបាត ធំទូលាយនិងស្រឡះ ស្រឡំទៀតផង" ។

មណ្ឌលបូជនីយដ្ឋានអ៊ំ ចាប់ផ្ដើមកសាងនៅឆ្នាំ២០១១ លើផ្ទៃដីជាង ៦.០០០​ម៉ែត្រការ៉េ រួមមានសំណង់សំខាន់ៗដូចៈ ស្ដូបគោរពបូជាអ៊ំ អាគារតាំងពិព័រណ៍ រោងមហោស្រព ប្រព័ន្ធផ្លូវដើរ ស្រះឈូក។ល។ ដោយថវិកា​វិនិយោគ​ទុន​កសាង​សរុប​ជាង៨០ពាន់លាងដុង។ ក្នុងនោះ ក្រុមហ៊ុនប្រេងឥន្ធនៈជាតិវៀតណាមនិងក្រុមហ៊ុនជំនួយ​៦០​ពាន់​លានដុង ។ សំណង់មានអត្ថន័យ​ និងប្រកបទៅដោយលក្ខណៈមនុស្សសាស្រ្តជ្រាលជ្រៅ ស្ដែង​ឡើង​ពី​មនោ​សញ្ចេត​នា​នៃ​ការ​គោ​រព​ស្រ​ឡាញ់ និងដឹងគុណរកអ្វីប្រៀបផ្ទឹមពុំបានរបស់បក្ខភាគប្រជាជនកាម៉ាវចំពោះអ៊ំហូ។ នេះក៏ជាកន្លែង​ "ស្នង​បន្ត​ឈាម" ស្នេហាជាតិនិងអប់រំប្រពៃណីតស៊ូដ៏អង់អាច ក្លាហានសម្រាប់យុវជនជំនាន់ក្រោយ និងជាកន្លែងប្រជុំ​ជីវ​ភាព​ន​យោ​បាយយ៉ាងសំខាន់របស់បក្ស សម្ពន្ធ យុវជន និងប្រជាជនកាម៉ាវ នាឱកាសបុណ្យសំខាន់ៗ។ 

សំណង់ផុសចេញពីក្រឪបេះដូង 

ឆ្នាំ១៩៦៩ ដោយបានដឹងថាអ៊ំទទួលអនិច្ចកម្ម កម្មាភិបាល សិល្បករ នៃក្រុមសិល្បៈរំដោះកាម៉ាវ នៅព្រៃកោងកាង​ណាំ​កាំង (កាម៉ាវ) បានរៀបចំធ្វើពិធីបុណ្យសពជូនអ៊ំ។ ក្នុងអំឡុងពេលនោះ អ្នកនិពន្ធហ្វិញហាញ់ មាន​ការ​ក្ដុក​ក្ដួល​ក្នុង​ចិត្ត​ហើយ ក៏បាននិពន្ធនូវបទចម្រៀងវ៉ុងកោ មួយបទមានចំណងជើងថា "អ៊ំជាក្ដីសង្ឃឹម" អត្ថបទនេះបានញុាំងឲ្យ ប្រ​ជាជនគ្រប់រូបរំជួលចិត្ត។ រលឹកដល់អ៊ំ ប្រជាជននៅតំបន់ព្រៃតស៊ូកា ម៉ាវបានរៀបចំអាសនៈ​ដើម្បី​ធ្វើ​សក្ការ​បូជា​ចំ​ពោះ​អ៊ំ​ជា​ហូរ​ហែ​មក។

គ្រាន់តែក្នុងឆ្នាំ១៩៦៩ កាម៉ាវមានទីសក្ការបូជាដល់ទៅ៨កន្លែងត្រូវ បានកសាងឡើងនៅតំបន់នានានៃមូលដ្ឋាន​បដិ​វត្តន៍​ព្រៃ​កោងកាង ព្រៃ​ស្មាច ។ មកដល់ឆ្នាំ១៩៩៤ បក្ខភាគ រដ្ឋអំណាចនិងប្រជាជនកាម៉ាវ ទើបកសាង​មណ្ឌល​បូជ​នីយដ្ឋាន លោកប្រធានហូជីមិញ ដោយមានទ្រង់ទ្រាយជាផ្ទះរត តាមគំរូផ្ទះរតនៃមណ្ឌលកេរ​ដំណែល​ខុទ្ទ​កា​ល័យ​ប្រ​ធាន​រដ្ឋ។ នេះគឺជាកន្លែងសម្រាប់ប្រជាជនគ្រប់ជាន់ស្រទាប់នៅកាម៉ាវមក គោរពបូជានិងរលឹកអ៊ំ។ សំណង់នេះ មានការទ្រុឌទ្រោមទៅតាមពេល វេលាប្រជាជនមានបំណងចង់ជួសជុលឡើងវិញ ប៉ុន្តែអាស្រ័យដោយ ថវិ​កា​របស់​ខេត្ត​មិនអាចប្រព្រឹត្តទៅបាន។ រហូតដល់ឆ្នាំ២០១១ ទើបសំ​ណង់ចាប់ផ្ដើម​ដំណើរការស្រប​តាម​បំ​ណង​របស់​ប្រ​ជា​ជន​គ្រប់​ជាន់​ថ្នាក់  ។

អ្នកមីងង៉ោបាត់ត្វៀក សមាជិកសមាគមអតីតយុទ្ធជនសង្កាត់៧ (ក្រុង​កាម៉ាវ)​ឲ្យ​ដឹង​ដោយ​ក្ដីរំ​ភើបៈ "នាង​ខ្ញុំ​ត្រេក​អរ​ណាស់​ខណៈពេលមណ្ឌល  បូជនីយដ្ឋានអ៊ំត្រូវបានកសាងសម្រេចជាស្ថាពរ យើងខ្ញុំបានអុជធូបជូន អ៊ំនៅ​ទី​អា​សនៈ​ដ៏​សម​រម្យ​។ មិនចំពោះតែនាងខ្ញុំទេ អ៊ំហូតែងឋិតនៅក្នុង សតិសម្បជញ្ញៈ និងដួងចិត្តរបស់ប្រជាជននៃតំបន់នេះជានិច្ច។ យើងខ្ញុំសច្ចាដើរតាមមាគ៌ា ដែលអ៊ំបានត្រួសត្រាយ សាមគ្គីជាមួយនឹងរដ្ឋអំ ណាចកសាងភូមិស្រុក ប្រទេស​ជាតិ​យើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​សម្បូររុងរឿង ស្រស់ស្អាត ដូចបំណងប្រាថ្នារបស់អ៊ំ"។

បើគិតទាំងមណ្ឌលបូជនីយដ្ឋាន ដែលទើបនឹងកសាងសម្រេចរួចរាល់ នេះទៀតលើភូមិសាស្រ្តខេត្តកាម៉ាវ បច្ចុប្បន្ន​មាន​បូជ​នីយដ្ឋាននិងវិមានបូជាអ៊ំហូជិត២០កន្លែង។ បូជនីយដ្ឋានអ៊ំនីមួយៗ ដែលសាងសង់លើភូមិ សាស្រ្តកាម៉ាវ បី​ដូច​ជា​រឿង​ព្រេងដ៏អស្ចារ្យមួយនៅចំពោះមុខការបំផ្លិច បំផ្លាញយ៉ាងព្រៃផ្សៃរបស់បច្ចាមិត្ត ហើយក៏ជានិមិត្តរូបនៃសមានចិត្តគោ រពស្រឡាញ់គ្មានព្រំដែនរបស់ប្រជាជន នៅតំបន់ចុងប៉ូចខាងត្បូងនៃ មាតុប្រទេសចំពោះអ៊ំផងដែរ។ ក្នុងសុន្ទរកថា បើកពិធីសម្ពោធអនុលេ ខានៃគណៈកម្មាធិការបក្សខេត្ត និងជាប្រធានគណៈកម្មាធិការប្រជាជន ខេត្តកាម៉ាវ ផាម​ថាញ់តឺយ បានលើកឡើងពីបញ្ហានោះ។ លោកតឺយ បញ្ជាក់ថា រូបភាពនៃបិតាជាតិ បានដក់​ជាប់​ក្នុង​ហទ​យ​វត្ថុ​នៃ​ប្រ​ជា​ជន កាម៉ាវគ្រប់ៗរូប ជំរុញដំណើរការកងទ័ពចេញឆ្ពោះទៅសមរភូមិ ហើយបានកត់ត្រានូវរាល់យុទ្ធជ័យ តាំង​ពី​វាយ​ប្រ​ហារ​ក​ប៉ាល់​ខ្មាំង​លើ​ព្រែក​តាម​យ៉ាង ហ៊ុមព័ទ្ធបង្ខំឲ្យដកថយនូវសាខាតំបន់សឹកកាយណឿក ដឹមយើយ​និង​មណ្ឌល​ប៉ម​ការ​ពារ​ចាឡា រហូតដល់ផ្លូវហូជីមិញលើសមុទ្រ ។ល។ មនោសញ្ចេតនាដ៏វិសេសវិសាលនោះ នៅទាំងផ្សារភ្ជាប់ជាមួយ នឹងដើមទឹកដោះភាគខាងត្បូង តាមរយៈកងទ័ពប្រមូលផ្ដុំចេញទៅភាគ ខាងជើង។ល។ ហើយបច្ចុប្បន្ន ថ្វីត្បិត​អ៊ំ​បាន​លា​ចាក​លោកនេះទៅសំ ណង់មណ្ឌលបូជនីយដ្ឋានត្រឹមតែទុកសម្រាប់នឹករំលឹកដល់សគុណ ដ៏ធំធេងរបស់អ៊ំ ប៉ុន្តែ​សំណង់ទាំងនោះបានផុសចេញពីការទន្ទឹងរង់ចាំ និងពីក្រឪបេះដូងរបស់ប្រជាជនកាម៉ាវគ្រប់ៗរូប ។

"ដោយអត្ថន័យនិងលក្ខណៈដ៏ពិសេសនោះ ខ្ញុំសំណូមពរដល់អង្គ ភាពគ្រប់គ្រងមណ្ឌលបូជនីយដ្ឋាន គប្បី​លើក​កម្ពស់​ស្មារ​តីទទួលបន្ទុក ខិតខំរក្សាការពារមណ្ឌលបូជនីយដ្ឋានឲ្យបានល្អ ដើម្បីញុាំងឲ្យទីនេះ ក្លាយជា​អា​សយដ្ឋាន​ដ៏​ពិ​សិដ្ឋ​យ៉ាង​ពិតប្រាកដសម្រាប់ភ្ញៀវទេសចរ និងប្រជាជននៅក្នុង និងក្រៅខេត្តមកសម្ដែងការគោរពបូជាអ៊ំ សិក្សាស្រាវ ជ្រាវរៀនសូត្រ និងធ្វើតាមគំរូសីលធម៌ដ៏ភ្លឺស្វាងរបស់អ៊ំ" លោកប្រធាន ផាមថាញ់តឺយ  មានអនុសាសន៍ដូច្នេះ ៕

ហ៊ឺវតុង-ពេជ្រសឿន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បូជនីយដ្ឋាន