19/12/2025 - 06:30

ពង្រីក​តួ​នា​ទី​របស់​វត្ត​អា​រាម​ខ្មែរ​ក្នុង​ការ​អភិ​រក្ស​វប្ប​ធម៌​ប្រពៃ​ណី​ 

ចំ​ពោះ​ជន​រួម​ជាតិ​ខ្មែរ​ វត្ត​អា​រាម​មិន​ត្រឹម​តែ​ជា​កន្លែង​សម្រាប់​ព្រះ​សង្ឃ​បួស​រៀន​ និង​ប្រ​ជុំ​ជីវ​កិច្ច​ សាសនា​ប៉ុណ្ណោះ​ទេ​ នៅ​ទាំង​ជា​កន្លែង​រក្សា​វប្ប​ធម៌​ សិល្បៈ​ដ៏​មាន​តម្លៃ​របស់​ជន​ជាតិ​ផង​ដែរ។

ក្រុម​របាំ​វត្ត​ព្រែក​អណ្តើក​ រាំ​របាំ​ជូន​ពរ​នា​ពិធី​បុណ្យ​កឋិន​ទាន​ក្នុង​វត្ត។

ឧទា​ហរណ៍​ដូច​ជា​វត្ត​ចន្ទ​សោ​ភ័ណ​ព្រែក​អណ្តើក​ ឃុំ​ញូយ៉ា ទី​ក្រុង​កឹង​ធើ វត្ត​បាន​វិនិ​យោគ​រាប់​រយ​លាន​ដុង​ ដើម្បី​ទិញ​សម្លៀក​បំ​ពាក់​ ភ្លេង​ពិណ​ពាទ្យ​ ស្គរ​ឆៃ​យុាំ​ជា​ដើម​ សម្រាប់​ក្រុម​សិល្បៈ​របស់​វត្ត។ ព្រះ​តេជ​គុណ​ ឡឹម​ច័ន្ទ​សំ​ណាង​ ប្រ​ធាន​សង្ឃ​វត្ត​ព្រែក​អណ្តើក​ មាន​ថេរ​ដី​កា៖ “ដោយ​ឃើញ​កូន​ចៅ​ខ្មែរ​ស្រ​ឡាញ់​វប្ប​ធម៌​ សិល្បៈ​ ដូច្នេះ​ព្រះ​អង្គ​បាន​អញ្ជើញ​សិប្ប​ករ​ និង​សិល្ប​ករ​មក​បង្រៀន។ ឃើញ​កូន​ចៅ​ខ្មែរ​មក​សិក្សា​ច្រើន​ ដូច្នេះ​ព្រះ​អង្គ​បាន​វិនិយោគ​ទិញ​ ឧប​ករណ៍​ភ្លេង​សម្លៀក​បំ​ពាក់​ និង​បង្កើត​ក្រុម​ ភ្លេង​ពិណ​ពាទ្យ​ និង​ក្រុម​របាំ​ដើម្បី​បម្រើ​កម្ម​ពិធី​បុណ្យ​ក្នុង​វត្ត​ ក្នុង​ភូមិ​ស្រុក​ និង​បម្រើ​មា​មីង​ពុទ្ធ​បរិស័ទ​ក្នុង​ឱកាស​បុណ្យ​ទាន។ គោល​បំណង​គឺ​ដើម្បី​ជួយ​កូន​ចៅ​ខ្មែរ​យល់​ដឹង​និង​ចូល​រួម​ថែ​រក្សា​វប្ប​ធម៌​ សិល្បៈ​ប្រ​ពៃ​ណី​របស់​ជន​ជាតិ”។

ប្អូន​ស៊ើង​ធី​ថាញ​ធ្វី​ សមា​ជិក​ក្រុម​របាំ​វត្ត​ព្រែក​អណ្តើក​ ឱ្យ​ដឹង៖ “ប្អូន​ពិត​ជា​រីក​រាយ​និង​មាន​មោទន​ភាព​ណាស់​ដែល​បាន​រៀន​របាំ​ប្រ​ពៃ​ណី។ ពិ​សេស​គឺ​នៅ​ពេល​ដែល​ស្លៀក​ពាក់​សម្លៀក​បំ​ពាក់​ប្រ​ពៃ​ណី​របស់​ជន​ជាតិ។ ពួក​ប្អូន​នឹង​បន្ត​ហ្វឹក​ហាត់​ និង​ផ្ទេរ​ឱ្យ​យុវ​ជន​ជំ​នាន់​ក្រោយ​ ដើម្បី​រួម​គ្នា​ថែ​រក្សា​បេតិក​ភណ្ឌ​ដែល​បុព្វ​បុរស​បាន​បន្សល់​ទុក”។

ទន្ទឹម​នឹង​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​វត្ត​នា​នា​ ទី​ក្រុង​កឹង​ធើ ក៏​ផ្សព្វ​ផ្សាយ​គម្រោង​ជា​ច្រើន​ដើម្បី​ឧបត្ថម្ភ​ថវិកា​សម្រាប់​ការ​បណ្តុះ​បណ្តាល បំពាក់​បំ​ប៉ន​ និង​បង្រៀន​ដល់​យុវ​ជន​ជំ​នាន់​ក្រោយ។ ឧបត្ថម្ភ​វង់​ភ្លេង​ពិណ​ពាទ្យ​ ភ្លេង​ប្រ​ពៃ​ណី​ ឧប​ករណ៍​បំ​ពង​សំ​ឡេង​ សម្លៀក​បំ​ពាក់​ គ្រឿង​មកុដ​ជា​ដើម​ ដល់​វត្ត​ខ្មែរ​មួយ​ចំ​នួន​នៅ​ក្នុង​ទី​ក្រុង។

ព្រះ​តេជ​គុណ​ ថាច់​ធឿន ព្រះ​ចៅ​អធិ​ការ​វត្ត​សោ​ភណ​រង្សី​បឹង​ក្រ​ចាប់​ថ្មី​ ឃុំ​តឹង​ថាញ់ មាន​ថេរ​ដី​កា៖ “ជា​ច្រើន​ឆ្នាំ​មក​នេះ​ វត្ត​បាន​រដ្ឋ​ឧបត្ថម្ភ​ទូក ង ភ្លេង​ពិណ​ពាទ្យ​២​វង់​ និង​ឧប​ករណ៍​បំ​ពង​សំ​ឡេង​សម្រាប់​បម្រើ​ដល់​ក្រុម​ចម្រៀង​ ក្រុម​របាំ។ ជា​រៀង​រាល់​ឆ្នាំ​ វត្ត​បាន​អញ្ជើញ​គ្រូ​មក​បង្រៀន​ភ្លេង​ពិណ​ពាទ្យ​ ក្បាច់​រាំ​ប្រ​ពៃ​ណី​ និង​របាំ​ដល់​កូន​ចៅ​ខ្មែរ​ដែល​មក​សិក្សា​នៅ​វត្ត។ នេះ​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​រដ្ឋ​ក្នុង​ការ​អភិ​រក្ស​បេតិ​កភណ្ឌ​វប្ប​ធម៌​របស់​ជន​ជាតិ​ តាម​រយៈ​នោះ​ បាន​ដាស់​ស្មារតី​ស្រ​ឡាញ់​វប្ប​ធម៌​ និង​សិល្បៈ​ក្នុង​ស្រ​ទាប់​យុវ​ជន”។

នៅ​ក្នុង​បរិ​ការណ៍​សម័យ​ទំ​នើប​ តម្លៃ​វប្ប​ធម៌​ជា​ច្រើន​កំ​ពុង​ប្រ​ឈម​នឹង​ហា​និភ័យ​នៃ​ការ​សាប​រលាប​ ការ​ដែល​វត្ត​អា​រាម​ខ្មែរ​ខិត​ខំ​ព្យា​យាម​ថែ​រក្សា​ និង​អភិវឌ្ឍ​ភ្លេង​ពិណ​ពាទ្យ​ ឆៃ​យុាំ និង​របាំ​...។ល។ គឺ​ជា​សក្ខី​ភាព​នៃ​ស្មារតី​មុត​មាំ​ និង​មោទន​ភាព​របស់​ជន​រួម​ជាតិ​ខ្មែរ។ ស្នូរ​ស្គរ​ និង​សំ​ឡេង​ភ្លេង​ពិណ​ពាទ្យ​លាន់​ឮ​មិន​ត្រឹម​តែ​ជា​សញ្ញា​នៃ​ថ្ងៃ​បុណ្យ​មក​ដល់​ប៉ុណ្ណោះ​ទេ​ នៅ​ទាំង​ជា​ការ​ដាស់​រំលឹក​ដល់​យុវ​ជន​ជំ​នាន់​ក្រោយ​រួម​គ្នា​ថែ​រក្សា​ និង​ពង្រីក​បេតិក​ភណ្ឌ​ដ៏​មាន​តម្លៃ​របស់​ជន​ជាតិ​ផង​ដែរ៕

                                          វិឌ្ឍា-មេងលី

ចែករំលែកអត្ថបទ