11/12/2025 - 08:58

រួម​កម្លាំង​កសាង​ភូមិ​ភាគ​គ្មាន​គ្រឿង​ញៀន​ 

រយៈ​ពេល​កន្លង​ នគរ​បាល​ឃុំ​ទ្រឿង​ខាញ់​និង​ឃុំ​តឹង​ថា​ញ់ ទី​ក្រុង​កឹង​ធើ​ ផ្សព្វ​ផ្សាយ​ព្រម​ៗ​គ្នា​និង​ម៉ឺង​ម៉ាត់​នូវ​ដំ​ណោះ​ស្រាយ​ជា​ច្រើន​ ដោយ​ប្រ​មូល​ផ្តុំ​កម្លាំង​នៃ​ប្រ​ព័ន្ធ​នយោ​បាយ​ទាំង​មូល​និង​ប្រ​ជា​ជន​រួម​គ្នា​កសាង​ភូមិ​ភាគ​គ្មាន​គ្រឿង​ញៀន។​

 ​ នគរ​បាល​ឃុំ​ទ្រឿង​ខាញ់​ តែង​កោះ​ហៅ​មុខ​សញ្ញា​ជាប់ពាក់​ព័ន្ធ​នឹង​គ្រឿង​ញៀន​ មក​សាក​សួរ​និង​អប់រំ​ជា​ប្រ​ចាំ។

សម​មិត្ត​ទ្រឿង​ហ្វាង​ង្វៀន​ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ទ្រឿង​ខាញ់​ មាន​ប្រ​សាសន៍៖ ក្រោយ​ពី​បាន​នគរ​បាល​ទី​ក្រុង​កឹង​ធើ​ ជ្រើស​ជាទី​តាំង​កសាង​ភូមិ​ភាគ​គ្មាន​គ្រឿង​ញៀន​ គណៈ​កម្មា​ធិ​ការ​បក្ស​ រដ្ឋ​អំ​ណាច​និង​កង​កម្លាំង​នគរ​បាល​ឃុំ​ បាន​ម្ចាស់​ការ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ព្រមៗ​ គ្នា​នូវ​ដំ​ណោះ​ស្រាយ​ជាច្រើន។​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ បាន​បង្កើត​គណៈ​ចង្អុល​ការ​ ដាក់​ចេញ​លក្ខន្តិកៈ​ បែង​ចែក​ភារ​កិច្ច​ច្បាស់​លាស់​ដល់​សមា​ជិក​គ្រប់​រូប​ ក្នុង​នោះ​កង​កម្លាំង​នគរ​បាល​ឃុំ​មាន​តួនាទី​ស្នូល​ សហ​ការ​ស្អិត​ល្មួត​ជា​មួយ​រណ​សិរ្ស​ និង​អង្គ​ការ​មហា​ជន​នា​នា​ដើម្បី​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ប្តេជ្ញា​កសាង​ភូមិ​ភាគ​គ្មាន​គ្រឿង​ញៀន។​

ទន្ទឹម​នឹង​នោះ​ នគរ​បាល​ឃុំ​ទ្រឿង​ខាញ់​ បាន​ជំ​រុញ​ការ​ឃោ​សនា​ ផ្សព្វ​

ផ្សា​យ​ចំ​ណេះ​ដឹង​ផ្នែក​ ច្បាប់​ វែក​ញែក​ច្បាស់​អំ​ពី​ផល​ប៉ះ​ពាល់​នៃ​គ្រឿង​ញៀន​ ដើម្បី​ប្រ​ជា​ជន​យល់​និង​ម្ចាស់​ការ​ទប់ស្កាត់​។​ តាម​រយៈ​នោះ​ មាន​គ្រួ​សារ​ប្រ​ជា​ជន​ជា​ច្រើន​បាន​ស្ម័គ្រ​ចិត្ត​ធ្វើ​កិច្ច​សន្យា​មិន​ស្តុក​ទុក​ ជួញ​ដូរ ប្រើ​ប្រាស់​ និង​មិន​ចូល​រួម​បាប​គ្រោះ​គ្រឿង​ញៀន​។​ អ្នក​មីង​ដាវ​យៀវ​ធ្វី នៅ​ភូមិ​ទ្រឿង​-ថ ឃុំ​ទ្រឿង​ខាញ់​ ឱ្យ​ដឹង៖ “ពី​មុន​នៅ​ភូមិ​នេះ​ គ្រឿង​ញៀន​មាន​ភាព​ស្មុគ​ស្មាញ​ មា​មីង​មាន​ការ​ភ័យ​ ខ្លាច​គ្រប់​គ្នា។​ តាំង​ពី​ថ្ងៃ​ដែល​នគរ​បាល​ឃុំ​ល្បាត​រឿយ​ៗ​ និង​ផ្សព្វ​ផ្សា​យ​ ព្យួរ​បដា... ប្រ​ជា​ជន​ ក៏​យល់​ច្បាស់​អំ​ពី​ផល​ប៉ះ​ពាល់​និង​ចូល​រួម​ទប់​ស្កាត់។​ គ្រួ​សារ​ខ្ញុំ​អប់រំ​កូន​ចៅ​ឱ្យ​ជៀស​ឆ្ងាយ​ពី​គ្រឿង​ញៀន​ ព្រោះ​ពាក់​ព័ន្ធ​នឹង​គ្រឿង​ញៀន​គឺ​បំ​ផ្លាញ​អនា​គត”។​

ក្រៅ​ពី​នោះ​ នគរ​បាល​ឃុំ​បាន​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ព្រមៗ​គ្នា​ មាន​ប្រ​សិទ្ធ​ភាព​នូវ​វិធាន​ការ​ការ​ងារ​ គ្រប់​គ្រង​ភូមិ​ឋាន​ មុខ​សញ្ញា​ហ្មត់​ចត់​ ពិនិត្យ​ អង្កេត​ បង្កើត​ឯក​សារ​គ្រប់​គ្រង​និង​ធ្វើ​តេស្ត​គ្រឿង​ញៀន​ជា​ប្រ​ចាំ​ គ្រប់​គ្រង​អប់រំ ត្រួត​ពិនិត្យ​និង​ចាត់​ វិធាន​ការ​យ៉ាង​ម៉ឺង​ម៉ាត់​ចំ​ពោះ​មុខ​សញ្ញា​ប្រ​ព្រឹត្ត​ល្មើស។​ តាម​រយៈ​នោះ​ ស្ថាន​ភាព​ឧក្រិដ្ឋ​កម្ម​និង​បាប​គ្រោះ​គ្រឿង​ញៀន​ត្រូវ​បាន​គ្រប់​គ្រង។​

នៅ​អនុ​វិទ្យា​ល័យ​តឹង​ហ៊ឹង ឃុំ​តឹង​ថាញ់ មាន​កម្មា​ភិបាល​ គ្រូ​បង្រៀន​និង​សិស្សា​នុ​សិស្ស​ជាង​៧០០​នាក់​ បាន​កង​កម្លាំង​នគរ​បាល​ឃុំ​តឹង​ថាញ់ ផ្សព្វ​ផ្សាយ​អំ​ពី​ផល​ប៉ះ​ពាល់​នៃ​គ្រឿង​ញៀន​ ល្បិច​កល​ទាក់​ទាញ​យុវ​ជន​ប្រើ​ប្រាស់​គ្រឿង​ញៀន​ ទន្ទឹម​នឹង​នោះ​ ក៏​ណែ​នាំ​អំ​ពី​របៀប​សម្គាល់​ ការ​ពារ​និង​ទប់​ស្កាត់​មាន​ប្រ​សិទ្ធ​ភាព​នៅ​ពេល​ជួប​ប្រ​ទះ​នឹង​សភាព​ការណ៍​គួរ​ឱ្យ​សង្ស័យ។​ តាម​រយៈ​នោះ​ រួម​ចំ​ណែក​លើកកម្ពស់​ការ​យល់​ដឹង​ និង​ស្មារតី​ទទួល​ខុស​ត្រូវ​របស់​សិស្សា​នុ​សិស្ស​ក្នុង​ការ​បង្ការ​ បង្ក្រាប​បាប​គ្រោះ​គ្រឿង​ញៀន​ ការ​ពារ​មិន​ឱ្យ​គ្រឿង​ញៀន​ចូល​សា​លា​រៀន​។​

លោក​វរសេនីយ៍​ទោ ទ្រឿង​ហ្វាង​ណាម អនុ​ប្រ​ធាន​នគរ​បាល​ឃុំ​តឹង​ថាញ់ មាន​ប្រ​សាសន៍៖ “ក្រៅ​ពី​ការ​ឃោ​សនា​ផ្សព្វ​ផ្សា​យ​នៅ​តាម​សា​លា​រៀន​ នគរ​បាល​ឃុំ​នៅ​ទាំង​សហ​ការ​ជា​មួយ​អង្គ​ការ​មហា​ជន​ ផ្សព្វ​ផ្សា​យ​ចល័ត​ដោយ​យាន​យន្ត​ឯក​ទេស​នៅ​ក្នុង​មណ្ឌល​ទី​ប្រ​ជុំ​ជន។​ ចុះ​ទៅ​ដល់​ផ្ទះ​មុខ​សញ្ញា​ដែល​មាន​ហានិ​ភ័យ​ខ្ពស់​អំ​ពី​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ ដើម្បី​ផ្សព្វ​ផ្សា​យ​ឱ្យ​ពួក​គេ​យល់​អំ​ពី​ច្បាប់​និង​ម្ចាស់​ការ​បង្ការ​គ្រឿង​ញៀន​ ចលនា​គ្រួ​សារ​នីមួយ​ៗ​ចុះ​កិច្ច​សន្យា​ ព្រួត​ដៃ​ចូល​រួម​បង្ការ​បង្ក្រាប​គ្រឿង​ញៀន…”៕

                  យ្វីអា​ញ - ហ្វាង​ទ្រុង​ - មេង​លី

ចែករំលែកអត្ថបទ