13/01/2014 - 16:15

ពូនជ្រុំចំណងមិត្តភាពវៀតណាម-កម្ពុជា

ក្នុងក្របខ័ណ្ឌបណ្តាសកម្មភាពឈានដល់ខួបអនុស្សាវរីយ៍៣៥ឆ្នាំ ថ្ងៃរំដោះកម្ពុជា ចាកផុតពីរបបប្រល័យពូជសាសន៍​ប៉ុលពត (៧មក្ករា ឆ្នាំ ១៩៧៩-៧មក្ករា ឆ្នាំ២០១៤) កន្លងហើយកាសែតកងទ័ពប្រជាជន សមាគមមិត្តភាពវៀតណាម-កម្ពុជា វិជ្ជាស្ថានពេទ្យយោធាបានសហការរៀបចំកម្មវិធីជួបជុំសំណេះសំណាលមិត្តភាព ជាមួយនឹងសិស្ស និស្សិតកម្ពុជា មកសិក្សានៅវៀតណាម។


 

ឯកអគ្គរាជទូតពេញសិទ្ឋិនៃរាជាណាចក្រកម្ពុជា នៅវៀតណាម ជូនផ្កាចំពោះគ្រួសារទទួលការឧបត្ថម្ភ សិស្សកម្ពុជារៀននៅវៀតណាម ។

 

ជាឱកាសល្អសម្រាប់ដោះដូរបទពិសោធន៍រៀនសូត្រលត់ដំ និង​ដោះដូរនូវមនោសញ្ចេតនារវាងលោកគ្រូ អ្នកគ្រូ ឪពុកម្តាយនិស្សិត មិត្តភក្តិនិស្សិតវៀតណាមជាមួយនឹងសិស្ស និស្សិតកម្ពុជា តាមរយៈនោះ នឹងលើកទឹកចិត្តសិស្សនិស្សិតកម្ពុជាឲ្យខិតខំរៀនសូត្រ លត់ដំនិងចូលរួមសកម្មភាពសង្គម ជួយសិស្សនិស្សិត កម្ពុជាបានសម្របខ្លួននឹងបរិ ស្ថានវប្បធម៌វៀតណាម រួមចំណែកពង្រឹងពង្រីករឹតបន្តឹងចំណងមិត្តភាពបវេណីល្អប្រសើរនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀត​ណាមនិងកម្ពុជា។

ក្នុងបរិយាកាសដ៏មនោរម្យ អនុវស្សាវរីយ៍ទាំងនោះនៅតែដិតជាប់ក្នុងអារម្មណ៍ជានិច្ច លោកហ៊ុនផានី ឯកអគ្គរាជទូតពេញសមត្ថភាពនៃរាជាណាចក្រកម្ពុជានៅវៀតណាម ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការឧបត្ថម្ករបស់វៀតណាមចំពោះកម្ពុជា។ លោកបានរំលឹកយ៉ាងច្រើន អំពីថ្ងៃ៧មក្ករា ជាថ្ងៃប្រវត្តិសាស្រ្តរបស់ទឹកដីនិងប្រជាជនកម្ពុជា ទទួលបានសន្តិភាពនិងសុភមង្គលដូចសព្វថ្ងៃនេះ។ ប៉ុន្មានឆ្នាំជាខាងក្រោយមក វៀតណាមកម្ពុជាបន្តការជួយឧបត្ថម្ភគ្នាទៅវិញទៅមកក្នុងការកសាងប្រទេសជាតិ និងការពារសន្តិភាព។ លោកឲ្យតម្លៃខ្ពស់នូវលទ្ធផលបណ្តុះបណ្តាលរបស់វៀតណាមចំពោះសិស្សនិស្សិតកម្ពុជា។ នៅពេលត្រឡប់មកប្រទេស សិស្សនិស្សិតទាំងនេះនឹងរួមចំណែកយ៉ាង សកម្មក្នុងការកសាងប្រទេសកម្ពុជា។ ភាពជាក់ស្តែងនេះរឹតតែបញ្ជាក់នូវមនោសញ្ចេតនាល្អប្រសើររវាងប្រជាជននិងប្រទេសទាំងពីរ។ តាមលោកហ៊ុនផានីសិស្សនិស្សិតទាំងឡាយនឹងចងចាំជានិច្ចនូវមនោ សញ្ចេតនាល្អប្រសើរដែលប្រជាជនវៀតណាមបានផ្តល់ជូនទឹកដីប្រជាជនកម្ពុជា។ល។

ចាប់ពីឆ្នាំ១៩៨៧រហូតមកទល់ពេលនេះ សិស្សនិស្សិតកម្ពុជារាប់ពាន់នាក់បានមករៀនសូត្រ និងសិក្សាស្រាវជ្រាវនៅវៀតណាម។ ប្រការនេះអាចនិយាយបានថា មនោសញ្ចេតនានិងការទំនាក់ទំនងរវាងប្រជាជន និងប្រទេសទាំងពីរកាន់តែស្អិតល្មួត។ បណ្ឌិត​សាស្រ្តាចារ្យ ឧត្តមសេនីយ៍ទោ ង្វៀងត្វៀងប៊ិញ នាយកវិជ្ជាស្ថានពេទ្យយោធា មានប្រ សាសន៍ៈ ខ្ញុំសង្ឃឹមថានឹងមានសិស្សនិស្សិតកម្ពុជាច្រើនជាងទៀតមកសិក្សានៅវៀតណាម ដើម្បីអាចនឹងរួមចំណែកមួយភាគណាជូនប្រទេសជាតិ។ ការបណ្តុះបណ្តាលសិស្សនិស្សិតកម្ពុជា ក្លាយជាវេជ្ជបណ្ឌិតពូកែៗ ពេលបញ្ចប់ការសិក្សាវិលទៅប្រទេសវិញ ដើម្បីថែទាំសុខភាពជូនប្រជាជនបានល្អ ប្រៀបដូចសាមីខ្លួនកម្មាភិបាល  សាស្រ្តចា្យនៃវិជ្ជាស្ថានបានចូលរួមពិនិត្យ និងព្យាបាលរោគដោយប្រយោលជូនប្រជាជនកម្ពុជាដែរ។ អ្នកគ្រូវ៉ូធីអាញ់  នាយិកាសាលាមិត្តភាព៨០ ឲ្យដឹងៈ សាលានេះជាកន្លែងបណ្តុះបណ្តាលជួយសិស្សនិស្សិតកម្ពុជា មុននឹងមកសិក្សានៅវៀតណាម ម៉្លោះហើយយើងខ្ញុំក៏អាចនឹងយល់ បានពីបញ្ហាលំបាកដំបូងរបស់ប្អូនៗ គឺការទទួលយកភាសា។ អ្នកគ្រូវ៉ូធីអាញ់ ឲ្យតម្លៃខ្ពស់អំពីចរិតឧស្សាហ៍ព្យាយាមស៊ូទ្រាំ ជម្នះលំបាក ដើម្បីឈានឡើងរបស់សិក្ខាកាមកម្ពុជា។

បច្ចុប្បន្ន មានសិស្សនិស្សិតកម្ពុជាជាង១.០០០នាក់ កំពុងរៀនសូត្រនិងសិក្សាស្រាវជ្រាវនៅវិជ្ជាស្ថាន សាលាក្នុងនិងក្រៅកងទ័ពនៅវៀតណាម។ ដោយឡែកនៅភាគខាងជើងមានសិស្សនិស្សិតកម្ពុជាចំនួន ៦០៦នាក់មករៀនសូត្រនិងសិក្សាស្រាវជ្រាវនៅសាលានានាដូចៈ វិជ្ជាស្ថានពេទ្យយោធា សកលវិទ្យាល័យសេដ្ឋកិច្ចជាតិ សកលវិទ្យាល័យពហុបច្ចេកទេស​សកលវិទ្យាល័យវេជ្ជសាស្រ្តថាយប៊ិញ។ល។ ក្នុងនោះ មានផ្នែកសំខាន់ៗជាច្រើនដូចៈ សេដ្ឋកិច្ចសង្គមកិច្ច វេជ្ជសាស្រ្តបានរួមចំណែកមិនតិចជួយឲ្យសិស្សនិស្សិតកម្ពុជាក្លាយជាអ្នកស្នងបន្តពោពេញដោយសមត្ថភាព និងគំនិតច្នៃប្រតិដ្ឋ រួមជាមួយនឹងរាជរដ្ឋាភិបាល អភិវឌ្ឍរាជាណាចក្រកម្ពុជាក្លាយជាប្រទេសរឹងមាំ។ សិស្សនិស្សិតជំនាន់មុន បច្ចុប្បន្ននិងអនាគតតែងរក្សាជានិច្ចនូវរូបភាពសន្តានចិត្តល្អរបស់ប្រជាជនវៀតណាមក្នុងបេះដូងពួកគេ គឺជាអ្នកតភ្ជាប់ស្ពានមេត្រី ភាពតភ្ជាប់មនោសញ្ចេតនាស្អិតល្មួតរវាងប្រជាជននៃប្រទេសទាំងពីរ។ 

ភាពលេចធ្លោមួយទៀតក្នុងបណ្តាសកម្មភាព របស់សមាគមមិត្តភាពវៀតណាម-កម្ពុជា ក្នុងការងារបណ្តុះបណ្តាលនោះគឺបំផុសចលនា​"​បណ្តុះចំណងមិត្តភាព" ជាមួយនឹងកិច្ចការរបស់អតីតជំនាញការអតីត កងទ័ពស្ម័គ្រចិត្តវៀតណាមនៅកម្ពុជា។ល។ ជូយគាំពារនិងទទួលសិស្សនិស្សិតកម្ពុជាកំពុងរៀនសូត្រនិងសិក្សាស្រាវជ្រាវនៅវៀតណាម  ធ្វើជាកូនធម៌។ អាស្រ័យទង្វើទាំងនេះ បានបង្កជាកម្លាំងចលករធំធេងជួយឲ្យសិស្សនិស្សិតកម្ពុជា រំសាយបាននូវការនឹកស្រុកនឹកគ្រួសារ ដើម្បីប្រមូលអារម្មណ៍រៀនសូត្រនិងសិក្សាស្រាវជ្រាវបានល្អ។ ប្អូនចាម សុធា ជានិស្សិតនៃសកលវិទ្យាល័យស្ថាបត្យកម្ម មានកិតិ្តយសបានឯក អគ្គរាជទូតរាជាណាចក្រកម្ពុជានៅវៀតណាម ស្ងើចសរសើរនិងជូនរង្វាន់ដោយសម្រេចបានស្នាដៃល្អក្នុងការរៀនសូត្រ ឲ្យដឹង៖ មូលហេតុសំខាន់៣យ៉ាងនាំឲ្យទទួលបានជោគជ័យក្នុងការរៀនសូត្រ។ នោះគឺ ខ្លួនគប្បីខិតខំពេញទំហឹងមួយអន្លើដោយបានសាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ និងមិត្តនិស្សិត​វៀតណាមយកចិត្តទុកដាក់ជួយឧបត្ថម្ភ។ ពិសេសពេលមានកម្មវិធីជំរុញឲ្យអតីតជំនាញការ អតីតកងទ័ពស្ម័គ្រចិត្តវៀតណាម ធ្លាប់បំពេញការងារនៅកម្ពុជាទទួលគាំពារសិស្សនិស្សិតកម្ពុជា ដោយចាត់ទុកប្អូនៗដូចជាកូនចៅរបស់ខ្លួនជួយឲ្យប្អូនៗពុំសូវបារម្ភពេលរស់នៅឆ្ងាយពីគ្រួសារផ្ទុយមកវិញធ្វើឲ្យប្អូនៗរឹតតែសប្បាយចិត្ត និងសុភមង្គល ពីព្រោះមានគ្រួសារទី២នៅវៀតណាម ។ 

ចូលរួមកម្មវិធីដោះដូរ លោកវ៉ូម៉ៅ អតីតសមាជិកមជ្ឈិមបក្ស អតីតសមាជិកគណៈកម្មាធិការប្រចាំការនៃរដ្ឋសភា  អតីតប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា មានប្រសាសន៍ៈ ខ្ញុំមានកិត្តិយសពេលបានកាន់តំណែងប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា។ បក្ស រដ្ឋវៀតណាមនិង គណៈ ផ្នែក អង្គការមហាជននានា និងប្រជាជនវៀតណាមសុទ្ធតែខិតខំដើម្បីបង្ក លក្ខណសម្បត្តិល្អបំផុតជូនសិស្ស និស្សិតកម្ពុជារៀនសូត្របានល្អ។ កម្មវិធីទទួលគាំពារសិស្ស និស្សិតកម្ពុជា សិក្សានៅវៀតណាមដំបូង គឺបង្កឲ្យបាននូវ​ជោគជ័យដ៏ល្អប្រសើរ ដោយទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីប្រទេសទាំងពីរ។ លោកសង្ឃឹមថា សិស្ស និស្សិតកម្ពុជា អាចយល់និងចែករំលែកជាមួយនឹងវៀត​ណាម ផ្តើមពីនោះនឹងខំប្រឹងរៀនសូត្រនិងសិក្សាស្រាវជ្រាវ​ រួមជាមួយនឹងយុវវ័យវៀត​ណាម​ពូនជ្រុំចំណងមិត្តភាពល្អប្រសើររវាងប្រទេសទាំងពីរ៕


ស្វឹងយុង-វៀតកឿង-មុនី

ចែករំលែកអត្ថបទ