កំសាន្ត រឿងពីនេះពីនោះ

12/12/2025 - 08:46

គន្លឹះ​ជួយ​ឱ្យ​ផ្លែ​ចេក​ទុំ​រក្សា​ទុក​បាន​យូរ​ 

ធម្ម​តា​ចេក​ទុំ​ តែង​ប្រែ​ទៅ​ពណ៌​ត្នោត​និង​ជាំ​ខ្មៅ​រហ័ស​ណា​ស់ ប៉ុន្តែ​បើ​យើង​វិនិ​ច្ឆ័យ​ដោយ​គន្លឹះ​សា​មញ្ញ​មួយ​នេះ​លោក​អ្នក​អាច​រក្សា​ផ្លែ ចេក​ទុំ​នៅ​ស្រស់​បាន​រាប់​ខែ​ឯណោះ។​

​ ត្រាំ​ផ្លែ​ចេក​ក្នុង​ក្លាំ​ទឹក​អំ​បិល​ជួយ​ឱ្យ​ផ្លែ​ចេក​ស្រស់​បាន​យូរ។​ រូប​៖ Express

លោក​អ្នក​គ្រាន់​តែ​លាង​ជម្រះ​ស្និត​ចេក “ដោយ​ទឹក​អំ​បិល” មុន​ពេល​រក្សា​ទុក​

ដំ​បូង​ត្រូវ​លាយ​អំ​បិល​គ្រាប់​ប្រ​មាណ​មួយ​ស្លាប​ព្រា​បាយ​ចូល​ក្នុង​ទឹក​ស្អាត​មួយ​ក្លាំ។​ បន្ទាប់​មក​ ជ្រ​លក់​ស្និត​ចេក​ចូល​ក្នុង​ក្លាំនោះ​ ដុស​សម្អាត​ ផ្លែ​ចេក​ឱ្យ​ជ្រះ​បំ​ផុត​គឺ​ត្រង់​គល់​ផ្លែ​ត្រូវ​ដុស​លាង ឱ្យ​ជ្រះ​ស្អាត។​ ចុង​ក្រោយ​ស្រង់​ស្និត​ចេក​ចេញ​ រួច​យក​កន្សែង​ជូត​ឱ្យ​ស្ងួត។​

ជំ​ហាន​ជូត​ឱ្យ​ស្ងួត​នេះ​សំ​ខាន់​ណាស់​ ព្រោះ​ថា​ បើ​នៅ​ជាប់​ទឹក​នឹង​ធ្វើ​ឱ្យ​ចេក​ដុះ​ផ្សិត។​ បន្ទាប់​មក​ លោក​អ្នក​អាច​រក្សា​ចេក​ទុក​នៅ​កន្លែង​ស្រ​ឡះ​ស្រ​ឡំ​ដូច​ធម្ម​តា។​

វិធី​ “លាង” ស្និត​ចេក​ដោយ​ទឹក​អំ​បិល​នេះ​ ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​យន្ត​ការ​វិទ្យា​សាស្រ្ត​បី​យ៉ាង។​ ដំ​បូង​គឺ​ជួយ​កម្ចាត់​មេ​រោគ​និង​ផ្សិត។​ ពី​ព្រោះ​ សម្បក​ចេក​ធម្ម​ជាតិ​ផ្ទុក​មេ​រោគ​ និង​លំ​អង​ផ្សិត​ច្រើន។​ អំ​បិល​មាន​សារ​ធាតុ​កម្ចាត់​មេ​រោគ​ស្រាល​ ជួយ​កម្ចាត់​ភ្នាក់​ងារ​បណ្តាល​ឱ្យ​រលួយ​ចេញ​ពី​សម្បក​ខាង​ក្រៅ​ពី​ដំ​បូង។​

ទី​ពីរ អំ​បិល​ដំ​ណើរ​ការ​ដូច​ជា​សារ​ធាតុ​មួយ​ ទប់​ស្កាត់​រា​រាំង​អង់​ស៊ីម (enzyme) ជំ​រុញ​ដំ​ណើរ​ការ​ទុំ​ធម្ម​ជាតិ​ និង​បញ្ចេញ​ឧស្ម័ន​អេ​ទី​ឡែន (ជា​ប្រ​ភេទ​ឧស្ម័ន​ម្យ៉ាង​ធ្វើ​ឱ្យ​ផ្លែ​ឈើ​ឆាប់​ទុំ)។​

ទី​បី ការ​លាង​ជម្រះ​ដោយ​ទឹក​អំ​បិល​ បំ​ផុត​ត្រង់​គល់​ផ្លែ​ ធ្វើ​ឱ្យ​សម្បក​ចេក​រក្សា​សំ​ណើម​បាន​ល្អ​ ទប់​ស្កាត់​កង្វះ​ជាតិ​ទឹក​ ដែល​បណ្តាល​ឱ្យ​សម្បក​មាន​ស្នាម​ជ្រីវ​ជ្រួញ និង​ប្រែពណ៌​ត្នោត​ ឆាប់​រហ័ស។​

ក្រៅ​ពី​វិធី​ប្រើ​ប្រាស់​អំ​បិល​ លោក​អ្នក​អាច​គួប​ផ្សំ​នូវ​វិធី​មួយ​ចំ​នួន​ដូច​ខាង​ក្រោម​ ដើម្បី​រក្សា​ចេក​ទុក​មាន​ប្រ​សិទ្ធ​ភាព​បំ​ផុត​។​ គឺ​រុំ​គល់​ផ្លែ​ចេក​ឱ្យ​ជិត​ដោយ​ផ្លា​ស្ទិច​រុំ​អា​ហារ​ ឬ​ក្រ​ដាស​អា​លុយ​មី ញ៉ូម ជួយ​ទប់​ស្កាត់​ឧស្ម័ន​រាល​ដាល​ចុះ​ផ្លែ​ ជួយ​ធ្វើ​ឱ្យ​ចេក​ទុំ​យឺត​គួរ​ឱ្យ​កត់​សម្គាល់។​

លោក​អ្នក​ក៏​អាច​ព្យួរ​ចេក​ឡើង​ខ្ពស់។​ បើ​ដាក់​ផ្លែ​ចេក​លើ​តុ​ងាយ​ធ្វើ​ឱ្យ​ផ្នែក​ខាង​ក្រោម​ផ្លែ​ជាំ​ដោយ​សារ​ទម្ងន់​សង្កត់​។​ បើ​ព្យួរ​មិន​ត្រឹម​តែ​ជួយ​ឱ្យ​ខ្យល់​ចរន្ត​ស្មើ​ជុំ​វិញ​ផ្លែ​ប៉ុណ្ណោះ​ ថែម​ទាំង​រក្សា​ទម្រង់​គាប់​ភ្នែក​ទៀ​ត​ផង។​

លើស​ពី​នេះ​ទៀ​ត​ មិន​គួរ​ដាក់​ផ្លែ​ចេក​នៅ​ជិត​ផ្លែ​ប៉ោម ផ្លែ​បឺរ ឬ​ប៉េង​ប៉ោះ​ទេ។​ ពី​ព្រោះ​ផ្លែ​ឈើ​ទាំង​នេះ​ក៏​បង្កើត​ឧស្ម័ន​អេ​ទី​ឡែន​ច្រើន​ បណ្តាល​ឱ្យ​ចេក​ឆាប់​ទុំ​ដែរ៕

          បាវញៀង (យោង​ Express) - វិមាន​

ចែករំលែកអត្ថបទ