07/01/2014 - 08:11

ធនាគារវៀតណាមបើកទូលាយសកម្មភាពនៅប្រទេស កម្ពុជា

ធនាគារវិនិយោគនិងអភិវឌ្ឍន៍កម្ពុជា (BIDC) ជាសាខាក្រុមហ៊ុនមួយរបស់ធនាគារវិនិយោគនិងអភិ​វឌ្ឍន៍​វៀត​ណាម (BIDV) ទើបរៀបចំពិធីសម្ពោធសាខាទី៧នៅប្រទេសកម្ពុជា ក្នុងបរិការណ៍សេដ្ឋកិច្ចកម្ពុជា​កំពុង​កើន​ឡើង​ជាលំដាប់ និងទន្ទឹមនឹងការអភិវឌ្ឍន៍នៃទំនាក់ទំនង​ពា​ណិជ្ជកម្ម វិនិយោគទុនរវាងវៀតណាមនិងកម្ពុជា។ សាខាថ្មីរបស់ធនាគារវិនិយោគនិងអភិវឌ្ឍន៍កម្ពុជា (BIDC) ដាក់ទីតាំងនៅខណ្ឌមានជ័យ ជាតំបន់សេដ្ឋកិច្ចសំខាន់មួយរបស់ភ្នំពេញ ដែលមានទីស្នាក់ការរបស់អាជីវកម្មវៀតណាមជាច្រើនកំពុងសកម្មភាពវិនិយោគទុននៅកម្ពុជា ក្នុងនោះ គប្បីនិយាយដល់គម្រោងការមន្ទីរពេទ្យចើរ៉ៃ- ភ្នំពេញបម្រុង សម្ពោធឆ្លងនិងសកម្មភាពនាដើមឆ្នាំខាងមុខនេះ។

 

ពិធីកាត់ខ្សែបូសម្ពោធសាខាធនាគា BIDC​ខណ្ឌមានជ័យ  

ថ្លែងសុន្ទរកថាក្នុងពិធីសម្ពោធសាខាថ្មី លោកជំទាវអ៊ុកម៉ាលីទេសា ភិបាលរង ធនាគារជាតិនៃកម្ពុជាបានវាយតម្លៃខ្ពស់ការខិតខំរបស់ធនាគារវិនិយោគនិងអភិវឌ្ឍន៍កម្ពុជា (BIDC) ក្នុងការលើកកម្ពស់គុណភាព សកម្មភាព បើកទូលាយបណ្តាញសាខាធនាគារ រួមចំណែកកសាងនិងពង្រឹងពង្រីកប្រព័ន្ធហិរញ្ញវត្ថុ ធនាគាររបស់កម្ពុជា សមស្របជាមួយនឹងល្បឿនអភិវឌ្ឍន៍រហ័សរបស់ខឿនសេដ្ឋកិច្ច។

"ខ្ញុំសង្ឃឹមថា ធនាគារវិនិយោគនិងអភិវឌ្ឍន៍កម្ពុជានឹងរួមចំណែកបើកទូលាយបណ្តាសេវាធនាគារដោយរបៀបឧទ្ទេសនាម និងអនុវត្តបណ្តាបច្ចេកវិជ្ជា ផលិតផលទំនើបបំផុត បង្កើនកិច្ចសហប្រតិបត្តិការបន្តជាមួយនឹងធនាគារជាតិកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន និងរក្សាលំនឹងរបស់ប្រព័ន្ធធនាគារ នាបច្ចុប្បន្នក៏ដូចជា អនាគត"-លោកជំទាវ អ៊ុកម៉ាលី ឲ្យដឹងដូច្នេះ។

ក្នុងឆ្នាំ២០១៣ សេដ្ឋកិច្ចកម្ពុជាបន្តការរក្សាល្បឿនកំណើន តាមការគ្រោងទុកជាង៧%។ ក្នុងនោះ វិនិយោគទុនពាណិជ្ជកម្មនិងសេវាកម្មរបស់វៀតណាមចូលកម្ពុជាក៏អភិវឌ្ឍល្អ។ គិតដល់ចុងខែកញ្ញា ឆ្នាំ២០១៣ វៀតណាមមានគម្រោងការប្រមាណ១២៦ វិនិយោគទុនចូលកម្ពុជា គិតជាទឹកប្រាក់សរុបជាង៣ពាន់លានUSD រៀបចំណាត់ថ្នាក់ទី៥ក្នុង ចំណោមវិនិយោគិនបរទេសធំនៅកម្ពុជា។ តម្លៃពាណិជ្ជកម្មទ្វេភាគីវៀតណាម-កម្ពុជាក្នុងឆ្នាំនេះ តាមការគ្រោងទុកសម្រេចប្រមាណ៣,៥ ពាន់លាន ៕


យោងតាមៈ VOV.VN-បកប្រែៈ វិមាន

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ធនាគា BIDC​ខណ្ឌមានជ័យ