រយៈពេលកន្លង គណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ ចង្អុលការដល់ប៉ុស្តិ៍ការពារព្រំដែនអនុវត្តល្អភារកិច្ចការពារព្រំដែន។ កសាងកងកម្លាំងការពារព្រំដែនរឹងមាំ គិតគូរដល់ជីវភាពប្រជាជន រួមចំណែកការពាររឹងមាំអធិបតេយ្យ សន្តិសុខតំបន់ព្រំដែនសមុទ្ររបស់ទីក្រុង។

វរសេនីយ៍ឯក ហ្វិញថាញហ៊ុង ស្នងការនយោបាយនៃគណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ ជូនអំណោយដល់គ្រួសារខ្មែរក្រតំបន់ព្រំដែនសមុទ្រ។
ឆ្នាំ២០២៥ គណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ បានធ្វើឱ្យជាក់ច្បាស់នូវគោលការណ៍ សេចក្តីសម្រេចចិត្តរបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ ដោយការងារធ្វើជាក់ស្តែង។ បន្តរក្សាប្រកបដោយប្រសិទ្ធភាពរាល់ការចលនា កម្មវិធី ទម្រង់ជួយប្រជាជនអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមលើភូមិឋាន តួយ៉ាងដូច៖ កម្មវិធី “និទាឃរដូវកក់ក្តៅទឹកចិត្តអ្នកភូមិ” “និទាឃរដូវជាយដែនកោះសមុទ្រ បុណ្យចូលឆ្នាំថ្មីមនោសញ្ចេតនាកងទ័ពប្រជាជន” “ទិវាបុណ្យការពារព្រំដែនទូទាំងប្រជាជន” “ជំរុញដំណើរប្អូនទៅសាលា” ទម្រង់ “កូនចិញ្ចឹមប៉ុស្តិ៍ការពារព្រំដែន” “បង្រៀនអក្សរខ្មែរ” “ផ្សារណាត់សូន្យដុង” “ផ្សារណាត់ពិសេស” “ពូជសត្វចិញ្ចឹមសម្រាប់អ្នកក្រ” ៘ តាមរយៈនោះ បានជូនអំណោយរាប់ពាន់ចំណែក ផ្ទះមហាសាមគ្គីរាប់សិបខ្នង កង់ចំនួន១០០គ្រឿង និងអាហារូប ករណ៍ជាង៤០០ចំណែក៘ ផ្តល់ជូនអ្នកក្រ និងប្អូនៗសិស្សានុសិស្សក្រតំបន់ព្រំដែនសមុទ្រ គិតជាតម្លៃទឹកប្រាក់សរុបជាង ២,៥ ពាន់លានដុង។
អនុសេនីយ៍ឯក ង្វៀងក្វឹកហឹង ស្នងការនយោបាយប៉ុស្តិ៍ការពារព្រំដែនឡាយហ្វា ឱ្យដឹង៖ “ជាមួយស្មារតី “និយាយអ្វីដែលប្រជាជនចង់ស្តាប់ ធ្វើកិច្ចការដែលប្រជាជនកំពុងត្រូវការ” រៀងរាល់ខែ កម្មាភិបាល យុទ្ធជន រំលែកចំណែករបបអាហាររបស់ខ្លួន ដាក់ចូលជ្រូកដីបង្កើតមូលនិធិ ដើម្បីបន្តរក្សាទម្រង់ឧបត្ថម្ភគ្រួសារមាមីងខ្មែរមានជីវភាពក្រីក្រ មនុស្សចាស់គ្មានទីពឹង និងអ្នកខ្សត់ក្រនៅតំបន់ព្រំដែនសមុទ្រ។ ទង្វើទាំងនោះ តែងបានព្រះឧបជ្ឈាយ៍ ថាច់ហូន ព្រះចៅអធិការវត្តព្រៃជាប់ រំលឹក៖ “ក្មួយៗការពារព្រំដែន គឺជាស្ពានតភ្ជាប់រវាងឆន្ទៈបក្សនឹងទឹកចិត្តប្រជាជន ហើយបានក្លាយជាទីបង្អែកដ៏រឹងមាំពិតប្រាកដសម្រាប់ជនរួមជាតិខ្មែរតំបន់ព្រំដែនសមុទ្ររបស់ទីក្រុង”។
ទន្ទឹមនឹងនោះ អង្គភាពនានាថែមទាំងចាត់តាំងយាម ដើរល្បាតការពារព្រំដែនដីគោក និងដែនសមុទ្របាន ៥០៨ លើកទៀតផង; ជួយដល់មធ្យោបាយ៣គ្រឿង នាវិកកប៉ាល់នេសាទ ១៨ នាក់ដែលជួបសង្គ្រោះមានសុវត្ថិភាព; បង្កើតផែនការ អនុវត្តជោគជ័យ៦ផែនការវិជ្ជាជីវៈបង្ក្រាបគ្រឿងញៀន; ចាត់វិធានការតាមនីតិវិធី សើុបអង្កេតដំបូង៨ករណី មានមុខសញ្ញា៨នាក់ ស្តុកទុក ដឹកជញ្ជូនសារធាតុគ្រឿងញៀនខុសច្បាប់ វត្ថុតាង២២.៤៤១២ ក្រាមសារធាតុ Methamphetamine។ ចាត់វិធានការតាមនីតិវិ ធី សើុបអង្កេតដំបូង១ករណី រួមមានមុខសញ៤ នាក់ ពាក់ព័ន្ធនឹងការជួញដូរមនុស្សក្រោមអាយុ១៦ឆ្នាំ; ១ករណីទៀតដឹកជញ្ជូនមុខទំនិញឆ្លងដែនខុសច្បាប់ វត្ថុតាំងរឹបអូសបាន៨២២.៣៦៧ លីត្រប្រេងឥន្ធនៈ៘ រួមចំណែកការពាររឹងមាំសន្តិសុខតំបន់ព្រំដែនសមុទ្រ។
តាមប្រសាសន៍វរសេនីយ៍ឯក ផាមឡេស្វឹងប៊ិញ មេបញ្ជាការនៃគណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ ជាមួយទិសស្លោក “ប៉ុស្តិ៍ជាផ្ទះ ព្រំដែនជាភូមិស្រុក ជនរួមជាតិបណ្តាជនជាតិជាបងប្អូនសាច់ញាតិ” កម្មាភិបាល យុទ្ធជន កងទ័ពការពារព្រំដែន បានកសាងទំនាក់ទំនង ជិតស្និទ្ធជាមួយនឹងប្រជាជន ចែករំលែកការលំ បាកជាមួយប្រជាជន; អនុវត្តល្អការងារសុខុមាលភាពសង្គម បន្តរក្សាទម្រង់ជួយប្រជាជន បង្កទំនុកចិត្តដើម្បីប្រជាជនខ្នះខ្នែងចូលរួមជាមួយកងកម្លាំងកងទ័ពការពារព្រំដែន គ្រប់គ្រង ការពារអធិបតេយ្យតំបន់សមុទ្រ រក្សាសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម កសាងតំបន់ព្រំដែនសមុទ្ររឹងមាំ
៕
យ្វីអាញ- លីសៀ
| ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយកស្តីទី: ហ្វិញហ្វាងម៉េន
លិខិតអនុញាតលេខ ៧៨៩/GP- BTTTTអាស្រ័យក្រសួងព័ត៌មាននិងសារគមនាគមន៍ផ្តល់នូវថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ សង្កាត់និញកេវ ក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម: quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព "សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពី websiteនេះ។

ពាក្យគន្លឹះ