ក្នុងបរិការណ៍នៃការផ្លាស់ប្តូរឌីជីថលដែលកំពុងក្លាយជានិន្នាការ សំខាន់លើគ្រប់វិស័យសមាគមសហព័ន្ធនារីឃុំសាភៀង បានម្ចាស់ការច្នៃប្រតិដ្ឋផ្សព្វផ្សាយអនុវត្តនូវសកម្មភាពជាច្រើនដើម្បីជួយឱ្យសមាជិកបង្កើនបំណិនឌីជីថល កៀកជិតនឹងសេវាកម្មនានាបានងាយស្រួល ព្រមទាំងពង្រីកតួនាទីក្នុងការកសាងជនបទថ្មី។ ការខិតខំទាំងនេះ បានបង្កការរីកសាយភាយយ៉ាងខ្លាំង រួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ភូមិភាគ។

សមាគមសហព័ន្ធនារីឃុំសាភៀង គាំទ្រចលនាការផ្លាស់ប្តូរឌីជីថលនិងបង្ហាញមុខទម្រង់ “គ្រួសារឌីជីថល”។
រយៈពេលកន្លង សមាគមសហព័ន្ធនារីឃុំបានពង្រឹងការងារឃោសនា រៀបចំប្រជុំជីវភាពប្រធានបទស្តីពីការប្រើប្រាស់ស្មាតហ្វូន ការទូទាត់ប្រាក់ដោយមិនប្រើប្រាក់ និងចុះបញ្ជីសេវារដ្ឋលើប្រព័ន្ធអ៊ីនធឺណិត។ មានស្រ្តីវ័យចាស់និងស្រ្តីជនជាតិភាគតិចជាច្រើន ពីមុននេះ ហាក់ថ្មីថ្មោងនឹងបច្ចេកវិទ្យា ឥឡូវនេះបានដឹងរបៀបប្រើប្រាស់កម្មវិធី VNeID តាមដានព័ត៌មានតាម Zalo OA របស់ឃុំ ស្វែងរកនីតិវិធីរដ្ឋបាលនិងអនុវត្តសេវាតាមមូលដ្ឋាននៅនឹងផ្ទះ។ បងស្រីធីភឿង សមាជិកសាខាសហព័ន្ធនារីនៅភូមិង៉ាកៃ ចែករំលែក៖ “ចាប់តាំងពីបានសមាគមសហព័ន្ធនារីណៃនាំ ខ្ញុំបានចេះប្រើប្រាស់ VNeID ស្វែងរកនីតិវិធី និងថែមទាំងចេះទូទាត់វិក័យប័ត្រអគ្គីសនីតាមប្រព័ន្ធអនឡាញ ការអនុវត្តនីតិវិធីរដ្ឋបាល មានភាពងាយស្រួយច្រើន”។
ទន្ទឹមនឹងនោះ សមាគមនារីនូវទាំងសហការជាមួយផ្នែកនានា បើកថ្នាក់ណែនាំរបៀបលក់ដូរតាមប្រព័ន្ធអនឡាញ និងបំណិន livestream ផ្សព្វផ្សាយផលិតផលកសិកម្មរបស់ភូមិភាគលើបណ្តាញសង្គម។ ឆ្លងតាមរយៈនោះ បងប្អូននារីជាច្រើន បានសាងសង់តូបលក់ទំនិញតូចៗ លក់ដូរផលិតផលកសិកម្មដើម្បីរកប្រាក់ចំណូលសម្រាប់គ្រួសារ។ គម្រោង “ស្រី្តអាជីវកម្ម ម្ចាស់មូលដ្ឋានអាជីវកម្ម ក្នុងការប្រើប្រាស់បច្ចេកវិទ្យា៤.០” និង”គ្រួសារឌីជិថល” បានរក្សាបន្តនិងពង្រីកទូលាយ ក្លាយជាចំណុចភ្លឺក្នុងការងារជួយឧបត្ថម្ភបងប្អូននារី អភិវឌ្ឍសេដ្ឋកិច្ច។
ទន្ទឹមនឹងការផ្លាស់ប្តូរឌីជីថល សមាគមសហព័ន្ធនារីឃុំសាភៀងនូវទាំងសកម្មគាំទ្រចលនា “នារីព្រួតដៃកសាងជនបទថ្មី” សាខាសមាគមនារី ទទួលបន្ទុកភារកិច្ចជាច្រើន ជាក់ស្តែងឆ្លងតាមរយៈគម្រោង ដូចជា “ក្រុមនារីប្រមូលកាកសំណល់សំរាម” “ ផ្ទះស្អាត- ចម្ការល្អ” បែងប្រភេទកាកសំណល់សំរាម”។ សកម្មភាពនេះ មិនត្រឹមតែលើកកម្ពស់ស្មារតីរបស់សហគមន៍ប៉ុណ្ណោះទេ ថែមទាំងរួមចំណែកក្នុងការថែទាំទេសភាពនិងកែលម្អគុណភាពបរិស្ថានរស់នៅរបស់ប្រជាជន។
អ្នកស្រីត្រឹងធីអ៊ុក ប្រធានសមាគមសហព័ន្ធនារីឃុំសាភៀង មានប្រសាសន៍៖ “សមាគមបានកំណត់ច្បាស់ ការលើកកម្ពស់បំណិនឌីជីថលដល់សមាជិកគឺជាកត្តាសំខាន់រួមចំណែកលើកកម្ពស់ប្រសិទ្ធភាពសកម្មភាពរបស់សមាគម ឆ្លើយតបតម្រូវការការផ្លាស់ប្តូរឌីជីថលក្នុងដំណាក់កាលថ្មី។ ទន្ទឹមនឹងនោះ ការចលនាកសាងជនបទថ្មី ក៏បានផ្សព្វផ្សាយទូលំទូលាយ ផ្សារភ្ជាប់ជាមួយភារកិច្ចជាក់ស្តែង ផ្តើមពីនោះ ជួយដល់បងប្អូននារីពង្រីកតួនាទីដ៏សំខាន់ក្នុងសហគមន៍ រួមចំណែកលើកកម្ពស់ជីវភាពសម្ភារៈនិងស្មារតី៕
ហុងទើ -ត្រឹងរ៉ូន