ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

16/12/2025 - 20:02

គណៈ​កម្មា​ធិ​ការ​បក្ស​យោ​ធា​មជ្ឈិម​ ក្រ​សួង​ការ​ពារ​ជាតិ​ ជូន​ឆា​យា​ល័ក្ខណ៍​ប្រ​ធាន​ហូជី​មិញ​ ដល់​ឃុំ​ សង្កាត់​នា​នា​នៅ​ទី​ក្រុង​កឹង​ធើ 

ឧត្តម​សេនីយ៍​ត្រី​ ក្វាត់​វ៉ាំង​ញ៉ បាន​សង្កត់​ធ្ងន់​ថា​ ការ​ប្រ​គល់​ជូន​ឆា​យា​ល័ក្ខណ៍​ប្រ​ធាន​ហូ​ជី​មិញ​ គឺ​ជា​ការ​សម្តែង​បង្ហាញ​ពី​ក្ដី​ស្រ​ឡាញ់​ដ៏​ធំ​ធេង​ និង​ការ​ដឹង​គុណ​យ៉ាង​ជ្រាល​ជ្រៅ​របស់​កម្មា​ភិបាល​ យុទ្ធ​ជន​នៃ​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​យោធ​ភូមិ​ភាគ​ ៩ និង​ប្រ​ជា​ជន​នៅ​ភូមិ​ភាគ​នា​នា​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង។

នា​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​ធ្នូ​ នៅ​ទី​បញ្ជា​ការ​យោ​ធា​ទី​ក្រុង​កឹង​ធើ ដោយ​បាន​ការ​អនុញ្ញាត​ពី​គណៈ​កម្មា​ធិ​ការ​បក្ស​យោ​ធា​មជ្ឈិម​ ក្រ​សួង​ការ​ពារ​ជាតិ​ អគ្គ​មេ​បញ្ជា​ការ​នៃ​យោធ​ភូមិ​ភាគ​៩ បាន​រៀប​ចំ​ពិធី​ប្រ​គល់​ជូន​ឆា​យា​ល័ក្ខណ៍​ប្រ​ធាន​ហូជី​មិញ​ដល់​ឃុំ​ សង្កាត់​ទាំង​១០៣ នៅ​ទី​ក្រុង​កឹង​ធើ។

អញ្ជើញ​ចូល​រួម​មាន​ ឧត្តម​សេនីយ៍​ត្រី​ ក្វាត់​វ៉ាំង​ញ៉ អគ្គ​មេ​បញ្ជា​ការ​រង​នៃ​យោធ​ភូមិ​ភាគ​៩; តំ​ណាង​ថ្នាក់​ដឹក​នាំ​នៃ​ស្ថា​ប័ន​នា​នា​របស់​យោធ​ភូមិ​ភាគ​៩; លោក​ ត្រឹង​វ៉ាំង​ហ្វៀង​ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​កឹង​ធើ; លោក​ស្រី​ ង្វៀង​ធី​ង៉ុក​ដេប សមា​ជិក​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ; ថ្នាក់​ដឹក​នាំ​ទី​បញ្ជា​ការ​យោ​ធា​ទី​ក្រុង​; និង​មន្ទីរ​ គណៈ​ ផ្នែក​មួយ​ចំ​នួន​របស់​ទី​ក្រុង​ និង​ថ្នាក់​ដឹក​នាំ​ឃុំ​ សង្កាត់​នា​នា​នៅ​ទី​ក្រុង​កឹង​ធើ។

ឧត្តម​សេនីយ៍​ត្រី​ ក្វាត់​វ៉ាំង​ញ៉ អគ្គ​មេ​បញ្ជា​ការ​រង​នៃ​យោធ​ភូមិ​ភាគ​៩ និង​លោក​ ត្រឹង​វ៉ាំង​ហ្វៀង​ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​កឹង​ធើ ធ្វើ​ពិធី​ប្រ​គល់​ឆា​យា​ល័ក្ខណ៍​ប្រ​ធាន​ហូ​ជី​មិញ។

ថ្លែង​ក្នុង​ពិធី​នោះ​ ឧត្តម​សេនីយ៍​ត្រី​ ក្វាត់​វ៉ាំង​ញ៉ បាន​សង្កត់​ធ្ងន់​ថា​ ការ​ប្រ​គល់​ជូន​ឆា​យា​ល័ក្ខណ៍​ប្រ​ធាន​ហូជី​មិញ​ ដល់​ឃុំ​ សង្កាត់​នា​នា​នៅ​ទី​ក្រុង​កឹង​ធើ គឺ​ជា​ព្រឹត្តិ​ការណ៍​មាន​អត្ថ​ន័យ​យ៉ាង​ជ្រាល​ជ្រៅ​ផ្នែក​នយោ​បាយ​ វប្ប​ធម៌​និង​ស្មារតី​ បង្ហាញ​ពី​ក្ដី​ស្រ​ឡាញ់​ដ៏​ធំ​ធេង​ និង​ការ​ដឹង​គុណ​យ៉ាង​ជ្រាល​ជ្រៅ​របស់​កម្មា​ភិ​បាល​ យុទ្ធ​ជន​នៃ​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​យោធ​ភូមិ​ភាគ​៩ និង​ប្រ​ជា​ជន​នៅ​ភូមិ​ភាគ​នា​នា​នៅ​តំបន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ ចំ​ពោះ​មគ្គុទ្ទេសក៍​ដ៏​ឆ្នើម​របស់​ប្រ​ជា​ជាតិ។

លោក​បាន​ឱ្យ​ដឹង​បន្ថែម​ទៀត​ថា​ ឆា​យា​ល័ក្ខណ៍​ប្រ​ធាន​ហូជី​មិញ​ មិន​ត្រឹម​តែ​ជា​ស្នា​ដៃ​សិល្បៈ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​និមិត្ត​រូប​ដ៏​ពិ​សិដ្ឋ​ គំ​រូ​ដ៏​ភ្លឺ​ស្វាង​នៃ​សតិ​អា​រម្មណ៍​ សីល​ធម៌​ ឥរិ​យា​បថ​ដ៏​ថ្លៃ​ថ្នូរ​និង​បរិសុទ្ធ​; ការ​ស្នេ​ហា​ជាតិ​ដ៏​កក់​ក្ដៅ​ ឆន្ទៈ​មោះ​មុត​មិន​ងាក​រេ​អស់​មួយ​ជី​វិត​តស៊ូ​ បរិច្ចាក​ ពលី​ដើម្បី​ខឿន​ឯក​រាជ្យ​ជាតិ​ និង​សុភ​មង្គល​របស់​ប្រ​ជា​ជន។ រាល់​ពេល​គយ​គន់​រូប​ភាព​របស់​អ៊ំ​ យើង​ហាក់​ដូច​ជា​បាន​ទទួល​បន្ថែម​កម្លាំង​ចិត្ត​ និង​ឆន្ទៈ​ប្តេជ្ញា​ដើម្បី​សម្រេច​ភារ​កិច្ច​គ្រប់​យ៉ាង។

ដោយ​បាន​ការ​អនុញ្ញាត​ពី​គណៈ​កម្មា​ធិ​ការ​បក្ស​យោ​ធា​មជ្ឈិម​ ក្រ​សួង​ការ​ពារ​ជាតិ​ ឧត្តម​សេនីយ៍​ត្រី​ ក្វាច់​វ៉ាំងញ៉ អគ្គ​មេ​បញ្ជា​ការ​រង​នៃ​យោធ​ភូមិ​ភាគ​៩ និង​លោក​ ត្រឹង​វ៉ាំង​ហ្វៀង​ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​កឹង​ធើ ប្រ​គល់​ឆា​យា​ល័ក្ខណ៍​ប្រ​ធាន​ហូជី​មិញ​ ជូន​ដល់​ឃុំ​ សង្កាត់​នា​នា។

តំណាង​ថ្នាក់​ដឹក​នាំ​សង្កាត់​និញ​កេវ​ ជំនួស​មុខ​ឱ្យ​ឃុំ​ សង្កាត់​ទាំង​អស់​ ប្ដេជ្ញា​ថា​នឹង​ថែ​រក្សា​ឆា​យា​ល័ក្ខណ៍​អ៊ំ​ដោយ​ការ​គោ​រព​ដ៏​ខ្ពស់​ខ្ពស់​បំ​ផុត​; នឹង​រៀប​ចំ​ដាក់​តាំង​នៅ​ទី​តាំង​ដ៏​សម​រម្យ​ដើម្បី​បម្រើ​ដល់​សកម្ម​ភាព​នយោ​បាយ​ ការ​អប់​រំ​ប្រ​ពៃ​ណី​ និង​ផ្សព្វ​ផ្សាយ​ក្នុង​សហ​គមន៍; បន្ត​ជំ​រុញ​យ៉ាង​ខ្លាំង​ក្លា​ការ​រៀន​សូត្រ​និង​ធ្វើ​តាម​ដំ​បូន្មាន​អំ​ រួម​ចំ​ណែក​កសាង​ភូមិ​ភាគ​កាន់​តែ​ស៊ី​វិល័យ​ ទំនើប​ និង​អភិ​វឌ្ឍ​ប្រ​កប​ដោយ​ចីរ​ភាព៕

អាញ​យុង-វ៉ាន់​តឹន

 

ចែករំលែកអត្ថបទ