គណៈកម្មាធិការជនជាតិ ទើបនឹងរៀបចំសន្និបាតផ្សព្វផ្សាយភារកិច្ច ឆ្នាំ២០១៤។ អញ្ជើញចូលរួមនិងថ្លែងយោបល់ចង្អុលការក្នុងសន្និបាត នាយករដ្ឋមន្រ្តី ង្វៀងតឹងយុង បានសម្ដែងនូវការស្របគំនិតជាមូលដ្ឋាន ចំពោះភារកិច្ចឆ្នាំ២០១៤ ដែលគណៈកម្មាធិការជនជាតិបានដាក់ចេញ ព្រមជាមួយនោះ គូសបញ្ជាក់ការងារជនជាតិ គឺជាការងារមាន លក្ខណៈយុទ្ធសាស្រ្ត បានបក្សនិងរដ្ឋយកចិត្តទុកដាក់ពិសេស។ បណ្ដាគោលការណ៍ យន្តការ គោលនយោបាយដែលពាក់ព័ន្ធដល់ការងារ នេះនឹងបានផ្សព្វផ្សាយ អនុវត្តប្រកបដោយប្រសិទ្ធភាព រួមចំណែកធ្វើឲ្យជីវភាពសម្ភារៈ ស្មារតីរបស់ជនជាតិភាគតិច បានកែលម្អដោយឥត ឈប់ឈរ។
នាយករដ្ឋមន្រ្តី ង្វៀងតឹងយុងថ្លែងការណ៍ក្នុងសន្និបាត
ទោះបីដូច្នេះក៏ដោយ ទន្ទឹមនឹងលទ្ធផលដែលសម្រេចបានការងារជនជាតិក៏នៅមានភាពសេសសល់ និងមានកំហិតក្នុងនោះលេចធ្លោគឺអត្រា គ្រួសារក្រីក្រក្នុងជនរួមជាតិនៅខ្ពស់កម្រិតអភិវឌ្ឍសេដ្ឋកិច្ច កម្រិតវប្បធម៌នៅទាប ហេដ្ឋារចនាសម្ព័ន្ធតំបន់ភ្នំនៅមានការលំបាកច្រើន កម្រិតទទួលផលសុខាភិបាលរបស់ជនជាតិនៅទាប។ នាយករដ្ឋមន្រ្តី គូស បញ្ជាក់ពីមូលហេតុនៃភាពសេសសល់និងមានកំហិតទាំងនេះ គឺអាស្រ័យដោយការយល់ដឹងពីតួនាទីជាយុទ្ធសាស្រ្តនៃការងារជនជាតិ ថ្វីត្បិតមានការលើកស្ទួយក៏ពិតមែន ប៉ុន្តែនៅមិនទាន់សមស្របនឹងតម្រូការដាក់ចេញប្រសិទ្ធភាពគ្រប់គ្រង់រដ្ឋក្នុងវិស័យនេះ នៅទាបប្រភពកម្លាំង សម្រាប់ការងារជនជាតិនៅមានកំហិត។ល។
តាមការវិភាគខាងលើ នាយករដ្ឋមន្រ្តី ង្វៀងតឹងយុង បានបញ្ជាក់ថា គណៈកម្មាធិការជនជាតិ បណ្ដាស្ថាប័ន និងកម្មាភិបាលបំពេញការងារ ជនជាតិ ដោយយោងទៅតាមមុខនាទី ភារកិច្ចរបស់ខ្លួន គប្បីលើកកម្ពស់ស្មារតី ទទួលបន្ទុកចំពោះភារកិច្ចដែលបានប្រគល់ឲ្យបញ្ជ្រាប ច្បាស់នូវទស្សនៈរបស់បក្សនិងរដ្ឋស្ដីពីការងារជនជាតិព្រមជាមួយនោះ បង្កើនថែមទៀតនូវសុពលភាព និងប្រសិទ្ធភាពគ្រប់គ្រងរដ្ឋសម្រាប់ការងារជនជាតិនៅពេលខាងមុខ។ រិះរកមធ្យោបាយបង្កើនប្រភពកម្លាំងវិនិយោគទុន ចាត់ចែងផ្សព្វផ្សាយអនុវត្តឲ្យបានល្អជាងទៀតនូវបណ្ដា គោលនយោបាយដែលបានប្រកាសជាធរមាន។ ដាក់សំណើកែប្រែបំពេញបន្ថែមនូវយន្តការគោលនយោបាយ កាត់បន្ថយភាពក្រីក្រឆាប់រហ័សនិងចីរភាព ដើម្បីកែលម្អជីវភាពបងប្អូនជនជាតិភាគតិចបានល្អ ជាងទៀត។ ក្នុងនោះគប្បីយកចិត្តទុកដាក់ក្នុងការទាញយកផលពីសក្ដានុពល ឧត្តមភាព ដីធ្លី រុក្ខកម្ម ចិញ្ចឹមសត្វ។ល។ ទន្ទឹមជាមួយនឹងការ ឧបត្ថម្ភជនរួមជាតិក្នុងការអភិវឌ្ឍន៍ផលិតកម្មបង្កើនប្រភពចំណូលលើកស្ទួយគុណភាពនៃការរស់នៅ ។
ខ្នះខ្នែងឧបត្ថម្ភជនរួមជាតិនូវផ្ទះ អគ្គិសនី ទឹកស្អាតប្រើប្រាស់ យក ចិត្តទុកដាក់គិតគូរដល់ការពង្រីកសុខាភិបាល អប់រំ ជំរុញការវិនិយោគទុន កសាងហេដ្ឋារចនាសម្ព័ន្ធខាងគមនាគមន៍ដឹកជញ្ជូនធារាសាស្រ្ត ជំរុញយ៉ាងខ្លាំងក្លា ដំណើរការផ្សព្វផ្សាយអនុវត្តនូវបណ្ដាកម្មវិធីគម្រោង ការគោលនយោបាយ ពិសេសដោយឡែកសម្រាប់បណ្ដាជនជាតិ ដែលជួបការលំបាកខ្លាំង អនុវត្តដោយប្រសិទ្ធភាពនិងម៉ឹងម៉ាត់ ចំពោះវិធានការទាំងឡាយ សំដៅកាត់បន្ថយជាអប្បបរមានូវស្ថានភាពនិរប្រ វេសន៍តាមទំនើងចិត្ត កាប់បំផ្លាញព្រៃឈើធ្វើចម្ការ ។
នាយករដ្ឋមន្រ្តី ង្វៀងតឹងយុង គូសបញ្ជាក់ថា គប្បីយកចិត្តទុកដាក់ជា ពិសេសចំពោះការងារកសាងប្រព័ន្ធនយោបាយរឹងមាំនៅតំបន់ ជនជាតិភាគតិច អនុវត្តបានល្អនូវគោលការណ៍ សាមគ្គីជនជាតិ ជួយគ្នាទៅវិញទៅមកក្នុងការរស់នៅ មិនទុកឲ្យកើតមានបណ្ដាករណីនាំឲ្យអស្ថិរភាពសន្តិសុខនយោបាយ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គមនៅតំបន់ជនជាតិនិងតំបន់ភ្នំ៕
ង្វៀងហ្វាង-ញ៉ឹកបាក់(Chinhphu.vn)-ពេជ្រសឿន