16/12/2025 - 09:14

រួម​ចំណែក​ធានា​សុខុមាល​ភាព​សង្គម​ 

ជា​មួយ​នឹង​ស្មារតី​ស្រុះ​ស្រួល​ សាមគ្គី​និង​ការ​ស្មោះ​សរ​ចំ​ពោះ​ប្រ​ជា​ជាតិ​ សមាគម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ខេត្ត​វិញ​ឡុង​ បាន​ពង្រីក​ល្អ​នូវ​តួ​នា​ទី​របស់​សមា​គម​ក្នុង​ការ​អនុ​វត្ត​ការ​ងារ​សុខុ​មាល​ភាព​សង្គម។

 រដ្ឋ​អំ​ណាច​ភូមិ​ភាគ​រួម​ជា​មួ​យស​មា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេ​ហា​ជាតិ​ខេត្ត​វិញ​ឡុង​ ប្រ​គល់​ផ្ទះ​មហា​
សា​គ្គី​ជូន​លោក​ស៊ើងញ៉ុង នៅ​ភូមិ​តា​ឡេះ ឃុំ​ថ្កូវ។

ជា​ច្រើន​ឆ្នាំ​កន្លង​ នៅ​តាម​វត្ត​ទក្ខិណ​និកាយ​ខ្មែរ​ក្នុង​ខេត្ត​ តែង​អនុ​វត្ត​ល្អ​និង​ចលនា​មា​មីង​ពុទ្ធ​បរិ​ស័ទ​គោ​រព​អនុ​វត្ត​ល្អ​នូវ​គោល​ការណ៍​ គោល​មាគ៌ា​របស់​បក្ស​ គោល​ន​យោ​បាយ​ និង​ច្បាប់​របស់​រដ្ឋ​ រួម​ដំ​ណើរ​ជា​មួយ​គណៈ​កម្មា​ធិ​ការ​បក្ស​និង​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​ ព្រួត​ដៃ​កសាង​ជន​បទ​ថ្មី។ ថ្វី​បើ​ដូច្នោះ​ នៅ​លើ​ភូមិ​ឋាន​ខេត្ត​ បំ​ផុត​គឺ​តំបន់​ជន​បទ​ តំបន់​ឆ្ងាយ​ដាច់​ស្រ​យាល​ នៅ​តែ​មាន​ប្រ​ជា​ជន​មួយ​ចំ​នួន​នៅ​ជួប​ការ​លំ​បាក​ខ្លាំង​ ប្រ​ព័ន្ធ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​គមនា​គមន៍​ក្នុង​ភូមិ​នៅ​តាម​ឃុំ​មិន​ទាន់​សម្រេច​រួច​រាល់។ ដើម្បី​រួម​ជា​មួយ​បក្ស​ រដ្ឋ​អំ​ណាច​និង​រណ​សិរ្ស​មាតុ​ភូមិ​អនុ​វត្ត​ល្អ​ការ​ចលនា “ទូ​ទាំង​ប្រ​ជា​ជន​សាមគ្គី​កសាង​ជន​បទ​ថ្មី​ ទី​ក្រុង​ស៊ី​វិល័យ” ជា​មួយ​ទិស​ស្លោក​ “ប្រតិ​បត្តិ​ល្អ​ការ​ងារ​សាសនា​ អនុ​វត្ត​ល្អ​ការ​ងារ​សង្គម” សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ខេត្ត​ បាន​រួម​នឹង​វត្ត​អា​រាម​ក្នុង​ខេត្ត​យក​ចិត្ត​ទុក​ដាក់​អនុ​វត្ត​ល្អ​ការ​ងារ​សុខុមាល​ភាព​សង្គម​ គិត​គូរ​ដល់​គ្រួ​សារ​ក្រ​ អ្នក​ដែល​មាន​ជីវ​ភាព​លំបាក​លើ​ភូមិ​ឋាន​ខេត្ត។

ជា​មួយ​នឹង​ការ​ចូល​រួម​ការ​ងារ​សប្បុ​រស​ធម៌​សង្គម​យ៉ាង​សកម្ម​អស់​ពី​ចិត្ត​ សមា​គម​ក៏​បាន​រួម​ចំ​ណែក​ “ដើម្បី​ប្រ​យោជន៍​សាសនា​និង​សង្គម​” ពង្រឹង​ផែន​មហា​សាមគ្គី​ជន​ជាតិ។ ដំ​ណាក់​កាល​ ២០២៣​-២០២៥ សមា​គម​បាន​ផ្តល់​អំ​ណោយ​ដល់​គ្រួ​សារ​ក្រី​ក្រ​ គ្រួ​សារ​ក្បែរ​ក្រ​ គ្រួ​សារ​ដែល​មាន​ជីវ​ភាព​លំ​បាក​ មនុស្ស​ចាស់​ ព្រម​ទាំង​ជូន​ផ្ទះ​មហា​សាមគ្គី​ ទៅ​សួរ​សុខ​ទុក្ខ​និង​ឧបត្ថម្ភ​ប្រាក់​ ព្យា​បាល​ជំងឺ​ដល់​អ្នក​ជំងឺ​ ជូន​អា​ហា​រូប​ករណ៍​ដល់​សមណ​សិស្ស​និង​សិស្ស​ កសាង​ផ្លូវ​បេ​តុង​ ស្ពាន​ និង​ដាក់​អំ​ពូល​ភ្លើង​បំភ្លឺ​ផ្លូវ​ ១២៥ អំ​ពូល​ គិត​ជា​ទឹក​ប្រាក់​ជិត​១៤០​ពាន់​លាន​ដុង។ ចលនា​ពុទ្ធ​បរិ​ស័ទ​និង​វត្ត​នា​នា​បរិច្ចាគ​ដី​រាប់​ពាន់​ម៉ែត្រ​កា​រ៉េ​ គិត​ជា​ទឹក​ប្រាក់​រាប់​ពាន់​លាន​ដុង​ ដើម្បី​សាង​សង់​សា​លា​រៀន​និង​ធ្វើ​ផ្លូវ​គមនា​គមន៍​ជន​បទ​ រួម​ចំ​ណែក​ធ្វើ​ឱ្យ​ទិដ្ឋ​ភាព​ជន​បទ​ “ភ្លឺ​ បៃ​តង​ ជ្រះ​ស្អាត”។

លោក​ស៊ើង​ញ៉ុង នៅ​ភូមិ​តា​ឡេះ ឃុំ​ថ្កូវ​ ឱ្យ​ដឹង៖ “គ្រួ​សារ​ខ្ញុំ​ផ្ទះ​រខេក​រខាក​ កន្លង​ហើយ​ បាន​សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ខេត្ត​ ចលនា​ឧបត្ថម្ភ​សង់​ផ្ទះ​មហា​សាមគ្គី​ គិត​ជា​ទឹក​ប្រាក់​៦៥​លាន​ដុង​ គ្រួ​សារ​ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់”។

ព្រះ​ឧបជ្ឈា​យ៍ គឹម​ង៉ុក​ត្វង​ អនុ​ប្រ​ធាន​ប្រ​ចាំ​ការ​សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ខេត្ត​វិញ​ឡុង​ មាន​ថេរ​ដី​កា៖ “ដើម្បី​ពង្រីក​បន្ថែម​ទៀត​នូវ​ការ​ងារ​សុខុ​មាល​ភាព​សង្គម​ គណៈ​កម្ម​ការ​វត្ត​និង​មា​មីង​ពុទ្ធ​បរិស័ទ​ក្នុង​ខេត្ត​ គប្បី​បន្ត​អនុ​វត្ត​ល្អ​ការ​ចលនា​សប្បុរស​ជន​ជួយ​ឧបត្ថម្ភ​ថវិកា​ជា​បន្ត​ ដើម្បី​កសាង​ស្ពាន​ ផ្លូវ​ ជួយ​ដល់​កន្លែង​ដែល​នៅ​ជួប​ការ​លំ​បាក​ ជូន​អំ​ណោយ​ដល់​គ្រួ​សារ​ក្រី​ក្រ​ក្នុង​ឱកាស​បុណ្យ​ទាន​ផ្សេងៗ រួម​ជា​មួយ​រណ​សិរ្ស​មាតុ​ភូមិ​គ្រប់​លំ​ដាប់​ថ្នាក់​អនុ​វត្ត​ល្អ​ការ​ចលនា​ “ទូ​ទាំង​ប្រ​ជា​ជន​សាមគ្គី​កសាង​ជន​បទ​ថ្មី​កម្រិត​ខ្ពស់​ ទី​ក្រុង​ស៊ី​វិល័យ”៕

                                  សឺន​ម៉ាល័យ​-មុនី​

ចែករំលែកអត្ថបទ