23/12/2013 - 15:22

ស្ងើចសរសើរអ្នកវ័យចំណាស់ចូលរួមការពារ អធិបតេយ្យ សន្តិសុខព្រំដែន នៅតំបន់សមុទ្រ

រយៈពេលកន្លង នៅហាណូយ សមាគមមនុស្សចាស់វៀតណាមសហ ការជាមួយនឹងបញ្ជាការដ្ឋាន កងទ័ពការពារព្រំដែន បានរៀបចំសន្និ បាតស្ងើចសរសើរអ្នកវ័យចំណាស់គំរូ ចូលរួមការពារអធិបតេយ្យសន្តិ សុខព្រំដែននៅតំបន់សមុទ្រ។ តំណាងអ្នកវ័យចាស់គំរូចំនួន២៣០រូប មកពីខេត្តនានានៅតំបន់ព្រំដែននិងកោះសមុទ្រ ត្រូវបានស្ងើចសរសើរ ក្នុងសន្និបាត។

ឧបនាយករដ្ឋ​មន្រ្តី ង្វៀងស្វឹង​ភុក ស្ងើចសរសើរ​អ្នក វ័យចំណាស់ ចូលរួមការពារអធិបតេយ្យព្រំដែនកោះ​សមុទ្រ។

ថ្លែងសុន្ទរកថាក្នុងអង្គសន្និបាត ប្រធានសមាគមមនុស្សចាស់វៀតណាម កូវធីហូវ ឲ្យដឹងៈ ការអនុវត្តន៍កម្មវិធីសហការរវាងសមាគម​មនុស្ស​ចាស់​វៀត​ណាម ជា​មួយនឹងបញ្ជាការដ្ឋាន​កង​ទ័ពការពារព្រំដែន ក្នុងការការពារអធិបតេយ្យ បូរណភាពទឹកដី សន្តិសុខសណ្តាប់ធ្នាប់នៅ តំបន់ព្រំដែន តំបន់សមុទ្រ ដំណាក់កាល​២០១១​-​២០១៥ អង្គភាពទាំង ពីរបានផ្សព្វផ្សាយចលនាប្រជាជនអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលនយោ បាយរបស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋ ធានាសុខុមាលភាពសង្គម បង្កបរិ យាកាសងាយស្រួលដើម្បីអភិវឌ្ឍសេដ្ឋកិច្ចនៅតំបន់ព្រំដែន និងតំបន់សមុទ្រ។ ពិសេស ភាគីទាំងពីរអនុវត្តបានល្អការងារគ្រប់គ្រងនិងការពារបន្ទាត់ព្រំដែនជាតិ  ខិតខំទប់ស្កាត់​​ច្រានថយក្រោយនូវអំពើរំលោភ ឈ្លានពានមកលើបន្ទាត់ព្រំដែន។

វាយតម្លៃខ្ពស់នូវការចូលរួមពីសំណាក់អ្នកវ័យចំណាស់ក្នុងការការពារអធិបតេយ្យ បូរណភាពទឹកដី សន្តិសុខសណ្តាប់ធ្នាប់នៅតំបន់ព្រំដែន និងតំបន់សមុទ្រ ឧត្តមសេនីយ៍ឯក​បម្រុងឡេហ៊ឺវឌឹក អនុរដ្ឋមន្រ្តី ក្រសួងការពារប្រទេសគូសបញ្ជាក់ៈក្នុងឋានៈនិងប្រជាប្រិយភាពរបស់ខ្លួន  អ្នកវ័យចំណាស់ខេត្តនានានៅព្រំដែន និងតំបន់សមុទ្របានខិតខំយ៉ាងសកម្មសហការជាមួយនឹងកងទ័ពការពារព្រំដែន​ចលនាបណ្តាជនជាតិ ប្រុងប្រយ័ត្នចំពោះរាល់ឧបាយកលឃោសនាញុះញាង់ បំបែកបំបាក់ ធ្លុងមហាសាមគ្គីជនជាតិ បំបែកបំបាក់ប្រជាជនជាមួយនឹងរដ្ឋអំណាច បង្កអសន្តិសុខនៅភូមិភាគ។ល។ លទ្ធផលទាំងនោះ បានរួមចំណែក រក្សាខ្ជាប់បូរណភាពទឹកដី សន្តិសុខសណ្តាប់​ធ្នាប់ សុវត្ថិភាពសង្គមនៅតំបន់ព្រំដែននិងតំបន់សមុទ្រ។

ស្របក្នុងឱកាសនេះ សមាគមមនុស្សចាស់វៀតណាមនិងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនជូនប័ណ្ណសរសើរដល់សមូហភាពនិងបុគ្គល  ចំនួន៣០រូប ដែលមានស្នាដៃឆ្នើមក្នុងការការពារអធិបតេយ្យបូរណ​ភាពទឹកដី សន្តិសុខសណ្តាប់​ធ្នាប់នៅតំបន់​ព្រំដែននិងតំបន់សមុទ្រ៕

យោងៈ ទីភ្នាក់ងារសារពត៌មានវៀតណាម ប្រែសម្រួលៈលីសៀ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ព្រំដែនកោះ​សមុទ្រ