កន្លងហើយ នៅមជ្ឈមណ្ឌលសន្និបាតនិងតាំងពិព័រណ៍កោះពេជ្ររាជធានីភ្នំពេញបានបើកវគ្គពិព័រណ៍ផ្សារណាត់អាហរ័ណ នីហរ័ណនិងខេត្ត ក្រុងនីមួយៗផលិតផលមួយលើកទី៨ អាស្រ័យដោយក្រសួងពាណិជ្ជកម្មកម្ពុជា រៀបចំឡើងដោយមានការចូលរួមសឹងតែគ្រប់ក្រសួងស្ថាប័ន និងបណ្ដាខេត្ត ក្រុង ។
ឧបនាយករដ្ឋមន្រ្តីប្រចាំការ គាតឈន់ ដោះដូរជាមួយ អនុរដ្ឋមន្រ្តីក្រសួងឧស្សាហ ពាណិជ្ជកម្មវៀតណាម ត្រឹងត្វឹងអាញ់ នៅល្វែងតាំងពិព័រណ៍វៀតណាម ។
ការតាំងពិព័រណ៍បានដាក់តាំង និងផ្សព្វផ្សាយតាមបធានបទផលិត ផលនិងទម្រង់សេវាកម្ម ដើម្បីទាក់ទាញការគាំទ្រនិងទទួលស្គាល់ពីទីផ្សារអាហរ័ណនីហរ័ណ និងសំដៅជំរុញដំណើរការពាណិជ្ជកម្មពហុភាគីនិងទ្វេភាគីនៅកម្ពុជា។ ដោយទម្រង់រូបភាព គឺខេត្ត ក្រុងនីមួយៗត្រូវមានផលិតផលមួយ ដើម្បីជំរុញយ៉ាងខ្លាំងក្លានូវការអភិវឌ្ឍន៍បណ្ដាផ លិតផលពិសេសរបស់ភូមិភាគក្នុងទូទាំងប្រទេស។ ការតាំងពិព័រណ៍ មានការចូលរួមរបស់ក្រុមហ៊ុនចំនួន៣២២ មកពីប្រទេសទាំង១៨ ក្នុងនោះមានវៀតណាម ឡាវ ភូមា ថៃចិន ជប៉ុន កូរ៉េខាងជើង អីតាលី បា រាំង បេឡរុស្ស អង់គ្លេស អាហ្រ្វិកខាងត្បួង ។ល។
ល្វែងតាំងពិព័រណ៍ទាំងឡាយរបស់កម្ពុជា វៀតណាម ចិន ជប៉ុន បានទាក់ទាញមនុស្សមកទស្សនាច្រើនកុះករ។ ក្រៅពីនោះ នៅមានសកម្មភាពនានា ក្រៅក្របខ័ណ្ឌ ដូចជាវេទិកាកម្ពុជានិងដំណើរឆ្ពោះទៅសហគមន៍សេដ្ឋកិច្ច អាស៊ាន សន្និបាតជាន់ខ្ពស់ស្ដីពីសកម្មភាពពាណិជ្ជកម្ម ទូទាំងប្រទេសលើកទី៣ ការអភិវឌ្ឍន៍នៃផលិតផលនានារបស់កម្ពុជា ទិសដៅដើម្បីបង្កើនការ នាំចេញផលិតផលទៅកាន់ទីផ្សារអន្តរជាតិ ។ ថ្លែងការណ៍ក្នុងពិធីបើកវគ្គ ឧបនាយករដ្ឋមន្រ្តីប្រចាំការកម្ពុជា គាតឈន់បានសម្ដែងនូវការទុកចិត្តយ៉ាងខ្លាំងថា ពិព័រណ៍ផ្សារណាត់លើក នេះមិនត្រឹមតែជាឱកាសល្អមួយសម្រាប់អាជីវករ ពាណិជ្ជករ អ្នកផលិត និងអ្នកវិនិយោគទុនក្នុងតំបន់បានជួបជុំដើម្បីស្វែងរកឱកាសពា ណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែនៅទាំងជាវេទិកាពាណិជ្ជកម្មអន្តរជាតិក្នុងការជំរុញបង្កើនកិច្ចសហការពាណិជ្ជកម្មទ្វេភាគីនិងពហុភាគី ដើម្បីផលប្រយោជន៍រួមនៃការកសាងខឿនសេដ្ឋកិច្ចទូទាំងពិភពលោកដោយចីរភាព។
នាឱកាសផ្សារណាត់ ឧបនាយករដ្ឋមន្រ្តីប្រចាំការកម្ពុជា គាតឈន់និងអនុរដ្ឋមន្រ្តីក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាម ត្រឹងត្វឹងអាញ់ បានកាត់ខ្សែបូសម្ពោធល្វែងតាំងពិព័រណ៍របស់វៀតណាម៕
ទីភ្នាក់ងារសារពត៌មានវៀតណាម បកប្រែៈពេជ្រសឿន