18/12/2025 - 09:49

ទី​ក្រុង​កឹង​ធើ យក​ចិត្ត​ទុក​ដាក់​ដល់​ការ​អប់រំ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ 

ទី​ក្រុង​កឹង​ធើ បច្ចុប្បន្ន​មាន​សា​លា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេ​វាសិក​ចំ​នួន​១៣ ដោយ​មាន​សិស្ស​ចូល​រៀន​៦.០០០ នាក់​ ប៉ុន្មាន​ឆ្នាំ​កន្លង​ទី​ក្រុង​កឹង​ធើ តែង​យក​ចិត្ត​ទុក​ដាក់​គិត​គូរ​ដល់​ការ​អប់រំ​ជន​ជាតិ​ វិនិ​យោគ​កសាង​សា​លា​រៀន​សម​រម្យ​។ ផ្តើ​មពី​នោះ​ ជួយ​ឱ្យ​ប្អូនៗ​ជន​ជាតិ​មាន​កន្លែង​រៀន​សូត្រ​ លត់​ដំ​ប្រ​កប​ដោយ​គុណ​ភាព​និង​ទំ​នើប។

 បណ្ណា​ល័យ​នៃ​អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វាសិក​ស្រុក​ថាញ់​ទ្រី​ តែង​បាន​យក​ចិត្ត​ទុក​ដាក់​វិនិយោគ​កសាង​ធានា​ការ​ងារ​បង្រៀន​និង​រៀន​បាន​ល្អ។

ឆ្នាំ​សិក្សា​២០២២​-២០២៣ សា​លា​អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វាសិក​កេ​សាត់​ ឃុំ​ថើយ​អាង​ហូយ តែង​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ​កសាង​មូល​ដ្ឋាន​សម្ភារៈ​ បន្ទប់​រៀន​បន្ថែម​ ដោយ​ថវិកា​ជិត​១៥​ពាន់​លាន​ដុង។ សព្វ​ថ្ងៃ​ សា​លា​មាន​បន្ទប់​រៀន​ចំ​នួន​៨ បន្ទប់​មុខ​ជំ​នាញ​ចំ​នួន​៤ និង​បន្ទប់​អន្តេ​វាសិក​ដ្ឋាន​ចំ​នួន​៣៥ បរិវេណ​សា​លា​បាន​កែ​លម្អ​ ដាំ​ដើម​ឈើ​បង្ក​ជា​ម្លប់​ ឆ្លើយ​តប​តម្រូវ​ការ​រៀន​សូ​ត្រ​ ហូប​ចុក​ ស្នាក់​នៅ​ លេង​កម្សាន្ត​ជូន​ប្អូនៗ​សិស្សា​នុសិស្ស។

លោក​គ្រូ​គឹម​ហឿន នា​យក​សា​លា​ ឱ្យ​ដឹង៖ “បក្ស​និង​រដ្ឋ​តែង​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​អប់រំ​ដល់​ប្អូនៗ​ជន​ជាតិ​ភាគ​តិច​ ក្រៅ​ពី​វិនិ​យោគ​មូល​ដ្ឋាន​សម្ភារៈ​សា​លា​រៀន​ នៅ​ទាំង​ឧបត្ថម្ភ​ការ​បង់​ថ្លៃ​សា​លា​ជូន​ប្អូនៗ។ អា​ស្រ័យ​ការ​វិនិ​យោគ​ជំ​នួយ​នេះ​បាន​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ប្អូនៗ បន្ត​រៀន​សូត្រ​បាន​ល្អ​ រួម​ចំណែក​លើក​កម្ពស់​គុណ​ភាព​ការ​អប់រំ។ ក្នុង​ឆ្នាំ​សិក្សា​២០២៤​-២០២៥ សា​លា​មាន​សិស្ស​សម្រេច​និទ្ទេស​គ្រាន់​បើ​ ពូ​កែ​ ជាង​៨០% ចរិយា​សម្បត្តិ​គ្រាន់​បើ​ ល្អ​សម្រេច​ ១០០%។ ពិ​សេស​ឆ្នាំ​២០២៥ សា​លា​បាន​ទទួល​ស្គាល់​សម្រេច​បទ​ដ្ឋាន​ជាតិ​កម្រិត១។

ឆ្នាំ​សិក្សា​២០២៤​-២០២៥ សា​លា​អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វាសិក​ថាញ់​ទ្រី​ ក៏​បាន​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ​កសាង​បន្ថែម​បន្ទប់​ប្រ​ចាំ​ការ​ចំ​នួន​៣ បន្ទប់​ធ្វើ​ការ​ចំ​នួន​៣​និង​បន្ទប់​មុខ​ជំ​នាញ​មួយ។ ជា​មួយ​មូល​ដ្ឋាន​សម្ភារៈ​ធានា​សម្រាប់​ការ​បង្ហាត់​បង្រៀន​និង​រៀន​ហូប​ចុក​ ស្នាក់​នៅ​ ប្រ​ជុំ​ជីវ​ភាព​។ល។ បាន​ជួយ​ឱ្យ​គុណ​ភាព​រៀន​សូត្រ​របស់​ប្អូន​ៗ​កើន​ឡើង​យ៉ាង​ច្បាស់។ ក្នុង​ឆ្នាំ​សិក្សា​កន្លង​ហើយ​ សា​លា​មាន​សិស្ស​សម្រេច​និទ្ទេស​គ្រាន់​បើ​ ពូ​កែ​ជាង​៧០% និង​ប្អូនៗ​សុទ្ធ​តែ​បាន​ឡើង​ថ្នាក់​ទាំង​អស់។

តាម​សម​មិត្ត​យ័ញ​ហ្វាង​ង្វៀន​ នា​យក​រង​មន្ទីរ​អប់រំ​និង​បណ្តុះ​បណ្តាល​ទី​ក្រុង​កឹង​ធើ ឱ្យ​ដឹង​ ទន្ទឹម​នឹង​កា​រវិ​និយោគ​ ជួសជុល​សា​លា​រៀន​ដើម្បី​ឆ្លើយ​តប​តម្រូវ​ការ​បង្រៀន​និង​រៀន​របស់​គ្រូ​បង្រៀន​ សិស្ស​ជន​ជាតិ​ភាគ​តិច​ ទី​ក្រុង​កឹង​ធើ នៅ​ទាំង​ផ្សព្វ​ផ្សាយ​អនុ​វត្ត​បាន​ត្រឹម​ត្រូវ​នូវ​គោល​នយោ​បាយ​អាទិ​ភាព​; លត់​ដំ​ផ្នត់​រស់​នៅ​ រក្សា​អត្ត​សញ្ញាណ​វប្ប​ធម៌​ជន​ជាតិ។ រួម​ចំ​ណែក​រួម​ក្នុង​វិស័យ​ការ​ងារ​អប់រំ​តំ​បន់​ជន​ជាតិ​ភាគ​តិច​នៅ​ភូមិ​ភាគ​រីក​ចម្រើន​ដោយ​ឥត​ឈប់​ឈរ៕

                                       ថាញ់​វ៉ាង​-ដា​លីន

ចែករំលែកអត្ថបទ