-នាយករដ្ឋមន្ត្រីរដ្ឋាភិបាល ផាមមិញជិញ ដឹកនាំសម័យប្រជុំពេញអង្គជាន់ខ្ពស់នៃវេទិកាសេដ្ឋកិច្ចវៀតណាមឆ្នាំ២០២៥ ក្ដីសង្ឈឹមឆ្នាំ២០២៦ ក្រោមប្រធានបទ “សេដ្ឋកិច្ចវៀតណាមអភិវឌ្ឍន៍ឆាប់រហ័ស ចីរភាពនិងផ្លាស់ប្តូរបៃតងក្នុងយុគសម័យឌីជីថល” ស្រ័យគណៈកម្មាធិការបក្សរដ្ឋាភិបាល សហការជាមួយគណៈគោលនយោបាយយុទ្ធសាស្ត្រមជ្ឈិមចាត់តាំង។ លោក ឡេក្វាងតុង លេខាគណៈកម្មាធិការបក្សទីក្រុងកឹងធើ; លោក ទ្រឿងកាញ់ត្វៀង អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ អញ្ជើញចូលរួមប្រជុំនៅទីក្រុងកឹងធើ។

វេទិកាសេដ្ឋកិច្ចវៀតណាមឆ្នាំ ២០២៥ ក្ដីសង្ឃឹមឆ្នាំ ២០២៦ ក្រោមប្រធានបទ “សេដ្ឋកិច្ចវៀតណាមអភិវឌ្ឍន៍ឆាប់រហ័ស ចីរភាព និងផ្លាស់ប្តូរបៃតងក្នុងយុគសម័យឌីជីថល”។ រូបថត៖ យឿងយ៉ាង (TTXVN)
វេទិកានេះបានរៀបចំឡើងតាមរូបភាពបន្តផ្ទាល់នៅរដ្ឋធានីហាណូយ គួបផ្សំភ្ជាប់ប្រព័ន្ធអនឡាញនៅខេត្ត ក្រុងចំនួន៣៤ ដោយមានសម័យប្រជុំប្រធានបទចំនួនពីរនិងសម័យប្រជុំពេញអង្គជាន់ខ្ពស់មួយ។ ទិសដៅគឺដើម្បីស្វែងរកមតិយោបល់ដ៏មានតម្លៃ និងដំណោះស្រាយជាក់ស្តែង ជួយសេដ្ឋកិច្ចវៀតណាមអនុវត្តបានទិសដៅអភិវឌ្ឍន៍ឆាប់ លោតផ្លោះ ចីរភាព និងផ្លាស់ប្តូរបៃតងក្នុងយុគសម័យឌីជីថល។ វេទិកានេះរំពឹងថា បណ្តាស្ថាប័ន អង្គការ អ្នកជំនាញនិងអ្នកតំណាង នឹងផ្តល់យោបល់ជាក់ស្តែងទៅលើផ្នែក វិស័យ និងភូមិភាគនីមួយៗ ដើម្បីរួមចំណែកអនុវត្តបានទិសដៅកំណើនសេដ្ឋកិច្ចតាមតួលេខពីរខ្ទង់ក្នុងឆ្នាំ២០២៦ និងបណ្តាឆ្នាំបន្តបន្ទាប់។ នៅក្នុងវេទិកានេះ បណ្តាអ្នកតំណាងបានលើកឡើងនូវសំណូមពរ និងសំណើជាក់ស្តែងជាច្រើន ដោយផ្តោតសំខាន់លើវិស័យកែទម្រង់បែបបទរដ្ឋបាល ធ្វើឱ្យទំនើបយន្តការ លើកកម្ពស់សមត្ថភាពគ្រប់គ្រងជាតិ អភិវឌ្ឍន៍វិស័យឯកជន អភិវឌ្ឍន៍តំបន់ និងភូមិភាគ ព្រមទាំងទាក់ទាញការវិនិយោគអន្តរជាតិ។ ទន្ទឹមនឹងនោះ ក៏មានសំណើនិងដំណោះស្រាយជាច្រើន សំដៅបង្កើតកម្លាំងជំរុញកំណើនថ្មី ផ្សារភ្ជាប់ជាមួយវិទ្យាសាស្ត្របច្ចេកវិទ្យា ផ្លាស់ថ្មីច្នៃប្រតិដ្ឋ ផ្លាស់ប្តូរឌីជីថល និងផ្លាស់ប្តូរបៃតង។ល។ ដើម្បីឱ្យសេដ្ឋកិច្ចប្រទេសយើងអភិវឌ្ឍន៍ឆាប់រហ័ស និងចីរភាព។
ឆ្នាំ២០២៥ ទោះបីជួបការលំបាកជាច្រើន ប៉ុន្តែក្រោមការដឹកនាំរបស់បក្ស ការរួមដំណើររបស់រដ្ឋសភា និងកិច្ចចង្អុលការ ការគ្រប់គ្រងយ៉ាងសកម្ម ម៉ឺងម៉ាត់ និងប្រកបដោយប្រសិទ្ធភាពរបស់រដ្ឋាភិបាល នាយករដ្ឋមន្ត្រីរដ្ឋាភិបាល ព្រមទាំងការខិតខំប្រឹងប្រែងរបស់ប្រជាជន និងអាជីវកម្ម វៀតណាមសម្រេចបានសមិទ្ធផលលេចធ្លោ និងគ្រប់ជ្រុងជ្រោយលើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ កំណើនសេដ្ឋកិច្ចត្រូវបានជំរុញយ៉ាងខ្លាំងក្លា ដោយការរំពឹងទុកពេញមួយឆ្នាំ២០២៥ នឹងសម្រេចលើសពី៨% ស្ថិតក្នុងចំណោមបណ្តាសេដ្ឋកិច្ចដែលកំណើនឆាប់រហ័សបំផុតលើពិភពលោក។ ទន្ទឹមនឹងនោះ ប្រទេសយើងនៅតែរក្សាបាននូវកំណើនម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា និងធានាតុល្យភាពធំៗនៃខឿនសេដ្ឋកិច្ច ប្រជាជនគ្រប់ជាន់ស្រទាប់សុទ្ធតែបានទទួលផលពីកំណើនសេដ្ឋកិច្ច អាស្រ័យគោលនយោបាយគិតគូរជីវភាពរស់នៅរបស់ប្រជាជន ធានាសុខុមាលភាពសង្គមប្រកបដោយចីរភាព និងគ្រប់ជ្រុងជ្រោយ។ សេចក្តីព្រាងរបាយការណ៍នយោបាយនៃមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី XIV របស់បក្ស បានដាក់ចេញនូវគោលដៅ និងទិសដៅខិតខំឱ្យសម្រេចល្បឿនកំណើនសេដ្ឋកិច្ចជាមធ្យមភាគក្នុងដំណាក់កាល២០២៦-២០៣០ ចាប់ពី ១០% ឡើងទៅ។

ថ្នាក់ដឹកនាំទីក្រុងកឹងធើ រួមជាមួយថ្នាក់ដឹកនាំបណ្តាមន្ទីរ គណៈផ្នែកនៃទីក្រុងនិងអាជីវកម្ម
ចូលរួមប្រជុំអនឡាញនៅទីក្រុងកឹងធើ។
នាយករដ្ឋមន្ត្រីរដ្ឋាភិបាល ផាមមិញជិញ បានបញ្ជាក់ថា វេទិកានេះគឺជាព្រឹត្តិការណ៍មានអត្ថន័យដ៏សំខាន់ វាយតម្លៃស្ថានភាព លទ្ធផលសេដ្ឋកិច្ចឆ្នាំ២០២៥ និងតម្រង់ទិសដៅដំណោះស្រាយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឆាប់រហ័ស ចីរភាព ផ្អែកលើកម្លាំងយុទ្ធសាស្ត្រផ្លាស់ប្តូរពីរគឺ បៃតងភាវូបនីយកម្ម និងឌីជីថលភាវូបនីយកម្ម ក្នុងឆ្នាំ ២០២៦ និងបណ្តាឆ្នាំបន្តបន្ទាប់។ នៅក្នុងសម័យប្រជុំប្រធានបទ និងសម័យពេញអង្គជាន់ខ្ពស់ វេទិកាបានស្តាប់បទរបាយការណ៍ បទណែនាំ បទអន្តរគមន៍និងមតិយោបល់ដ៏មានតម្លៃ មានការទទួលខុសត្រូវ និងជិតដិតនឹងភាពជាក់ស្តែង ដែលបង្ហាញពីបញ្ញា និងចក្ខុវិស័យទូលំទូលាយ គ្រប់ជ្រុងជ្រោយ។ នាយករដ្ឋមន្ត្រីវាយតម្លៃខ្ពស់ចំពោះគណៈគោលនយោបាយយុទ្ធសាស្ត្រមជ្ឈិម ដែលបានសហការជិតដិតជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីចាត់តាំងវេទិកាដ៏សំខាន់នេះ និងសំណូមពរដល់គណៈគោលនយោបាយយុទ្ធសាស្ត្រមជ្ឈិម បណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ និងភូមិភាគនានា ទទួលយកបូកសរុប និងសិក្សាស្រាវជ្រាវ ដើម្បីបម្រើឱ្យការកសាង និងរៀបចំយុទ្ធសាស្ត្រ គោលនយោបាយលើគ្រប់វិស័យ។ នាយករដ្ឋមន្ត្រីបានឯកភាពជាមួយខ្លឹមសាររបាយការណ៍ បទណែនាំបទអន្តរគមន៍ និងមតិយោបល់ដ៏ស៊ីជម្រៅនៅក្នុងវេទិកា ហើយបានសង្កត់ធ្ងន់ថា និន្នាការនៃការផ្លាស់ប្តូរបៃតងក្នុងយុគសម័យឌីជីថល គឺជាភាពចាំបាច់ដែលមិនអាចត្រឡប់ក្រោយបាន។ កំណត់ច្បាស់ថា ការផ្លាស់ប្តូរពីរបៃតងភាវូបនីយកម្ម និងឌីជីថលភាវូបនីយកម្ម គឺជាតម្រូវការសត្យានុម័ត ជាជម្រើសយុទ្ធសាស្ត្រ ជាអាទិភាពវិនិយោគអភិវឌ្ឍន៍ ដែលជាមូលដ្ឋានគ្រឹះ និងជាកម្លាំងជំរុញអភិវឌ្ឍឆាប់រហ័សនិងចីរភាពរបស់ប្រទេសជាតិនិយាយរួម និងខឿនសេដ្ឋកិច្ចនិយាយដោយឡែក។ល។៕
ប្រភព៖ baocantho.com.vn - បកប្រែ៖ ថាច់ធី