គណៈកម្មាធិការជនជាតិ ទើបតែរៀបចំសន្និបាតឃោសនា ផ្សព្វផ្សាយរដ្ឋធម្មនុញ្ញ២០១៣។ ថ្លែងសុន្ទរកថា បើកសន្និបាត សមមិត្តស៊ើងមិញថាំង អនុរដ្ឋមន្រ្តី អនុប្រធានគណៈកម្មាធិការជនជាតិ គូសបញ្ជាក់ៈ រដ្ឋធម្មនុញ្ញ គឺជាឯកសារសំខាន់ពិសេស គឺជាមាត្រាច្បាប់គោលសំខាន់និងមាត្រាច្បាប់ដើមរបស់រដ្ឋ។ រដ្ឋធម្មនុញ្ញ ឆ្លុះបញ្ចាំងឆន្ទៈ គោលបំណងនិង ផលប្រយោជន៍ទូទាំងប្រជាជាតិ; គឺជាមូលដ្ឋាននយោបាយ-គតិយុត្តិដ៏ រឹងមាំសម្រាប់កិច្ចការកសាងការពារអភិវឌ្ឍនិងសមាហរណកម្មអន្តរជាតិ នៃប្រទេសជាតិយើងនាសម័យថ្មី។ ការផ្សព្វផ្សាយជ្រួតជ្រាបនិងប្រតិបត្តិច្បាប់ គឺជាភារកិច្ចមួយក្នុងចំណោមភារកិច្ចស្នូល បន្ទាន់របស់ទូទាំងបក្ស ទូទាំងប្រជាជននិងទូទាំងកងទ័ពយើង។
អនុរដ្ឋមន្រ្តី អនុប្រធានគណៈកម្មាធិការជនជាតិ ស៊ើង មិញថាំង។
ជាមួយអត្ថន័យនិង សារសំខាន់នោះ កាលពីថ្ងៃ ទី០៣ ខែមករា ឆ្នាំ២០១៤ គណៈលេខាមជ្ឈិមបក្ស បានប្រកាសចេញបទបញ្ជា៣២-CT/TW ស្តីពីការផ្សព្វផ្សាយប្រតិបត្តិរដ្ឋធម្មនុញ្ញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ប្រតិភូបក្សនៃរដ្ឋសភា គណៈជំនាញការបក្សនៃរដ្ឋាភិបាល ប្រតិភូបក្សនិងគណៈជំនាញការបក្សនៃបណ្តាស្ថាប័នយុត្តិធម៌ បណ្តាក្រសួង ផ្នែកនៅមជ្ឈិម បណ្តាគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការបក្ស ក្រុង ប្រតិភូបក្សរណសិរ្សមាតុភូមិ និងបណ្តាអង្គការនយោបាយ-សង្គមកិច្ច បានរៀបចំការបញ្រ្ជាបចង្អុលការ ជំរុញបណ្តាស្ថាប័ន បណ្តាអង្គការពាក់ព័ន្ធ អនុវត្តម៉ឺងម៉ាត់នូវភារកិច្ចដែលបានប្រគល់ជូនតាមសេចក្តី សម្រេចចិត្តលេខ៦៤/២០១៣/QH១៣ នៃរដ្ឋសភាដែលកំណត់នូវចំណុច មួយចំនួនក្នុងការប្រតិបត្តិរដ្ឋធម្មនុញ្ញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងផែនការរៀបចំផ្សព្វផ្សាយរដ្ឋធម្មនុញ្ញរបស់គណៈកម្មាធិការ អចិន្រ្តៃយ៍នៃរដ្ឋសភា។ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៤ នាយករដ្ឋ មន្រ្តីនៃរដ្ឋាភិបាល បានចេញសេចក្តីសម្រេចចិត្ត២៥១/QĐ-TTg ប្រកាសដាក់ឲ្យប្រើផែនការរបស់រដ្ឋាភិបាល ស្តីពីការផ្សព្វផ្សាយ ប្រតិបត្តិរដ្ឋធម្មនុញ្ញ។ ក្នុងនោះ រដ្ឋាភិបាលក៏បានសំណូមពរបណ្តាស្ថាប័ននិងអង្គភាព ប្រញាប់កសាងផែនការផ្សព្វផ្សាយ ប្រតិបត្តិរដ្ឋធម្មនុញ្ញសម្រាប់ស្ថាប័ន អង្គភាពរបស់ខ្លួន។
អនុរដ្ឋមន្រ្តី អនុប្រធានគណៈកម្មាធិការជនជាតិសុើងមិញថាំង បានសំណូមពរៈ ដើម្បីធានាគុណភាពនៃសន្និបាត អ្នកតំណាងទាំងឡាយគប្បី ប្រមូលផ្តុំនូវបញ្ញាណត្រងត្រាប់ដោយយកចិត្តទុកដាក់ យល់ឲ្យបានជ្រៅជ្រះនូវបញ្ហាដែលបានថ្លែងនៅក្នុងសន្និបាត ដើម្បីអនុវត្តស៊ីជម្រៅក្នុងជីវ ភាពពិសេសគឺក្នុងកិច្ចការមុខជំនាញលើកកម្ពស់គោលជំហរនយោបាយ លើកកម្ពស់ស្មារតីភ្ញាក់រលឹកក្នុងការគោរព និងប្រតិបត្តិរដ្ឋធម្មនុញ្ញដោយខ្លួនឯង; ធានាគោរពប្រតិបត្តិរដ្ឋធម្មនុញ្ញលើគ្រប់វិស័យ ទាំងក្នុងជីវភាពរស់នៅទាំងក្នុងជីវភាពសង្គម។សន្និបាតក៏បានស្តាប់បណ្ឌិតសាស្រ្តាចារ្យ ត្រឹងង៉ុកដឿង អ្នកជំនាញការជាន់ខ្ពស់នៃការិយាល័យរដ្ឋសភា សមាជិកគណៈកម្មការរៀបរៀងវិសោធនកម្មរដ្ឋធម្មនុញ្ញ១៩៩២ឧទ្ទេសនាមនូវខ្លឹមសារសំខាន់ៗ នៃរដ្ឋធម្មនុញ្ញឆ្នាំ២០១៣ ដែលបានរដ្ឋសភានៃសាធារណ រដ្ឋសង្គមនិយមវៀតណាម នីតិកាលសម័យប្រជុំទី៦ អនុម័តិកាលពីថ្ងៃ២៨ ខែវិច្ឆិកា ឆ្នាំ២០១៣។ ពិសេសគឺបណ្ឌិតសាស្រ្តាចារ្យត្រឹងង៉ុកដឿង បានផ្តុំកម្លាំងផ្សព្វផ្សាយអំពីមាត្រានិងចំណុចថ្មីៗដែលបានបំពេញបន្ថែម ក្នុងរដ្ឋធម្មនុញ្ញ ឆ្នាំ២០១៣ បើធៀបជាមួយនឹងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២ ។ យោងលើស្មារតីផ្តុំកម្លាំងខ្ពស់ អ្នកតំណាងទាំងឡាយដែលចូលរួមសន្និបាត បានត្រងត្រាប់ដោយយកចិត្តទុកដាក់នូវខ្លឹមសារនៃរដ្ឋធម្មនុញ្ញឆ្នាំ២០១៣។ អ្នករបាយការណ៍ និងអ្នកតំណាងទាំងឡាយបានដោះដូរយោបល់និងឆ្លើយបំភ្លឺអំពីខ្លឹមសារដែលនៅជំពាក់ជំពិន ដើម្បីការប្រតិបត្តិរដ្ឋ ធម្មនុញ្ញឆ្នាំ២០១៣ ប្រកបដោយប្រសិទ្ធភាពនិងស៊ីជម្រៅក្នុងជីវភាព៕
ស៊ើងណាម-លីសៀ