12/11/2013 - 08:02

សមមិត្តថាច់ខេន បានតែងតាំងជាអគ្គនិពន្ធនាយករង កាសែតកឹងធើ

កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៣ សមមិត្តត្រឹងវៀតត្រឿង សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សក្រុង ប្រធានគណៈឃោសនាអប់រំនៃគណៈកម្មាធិការបក្សក្រុងនិងសមមិត្តផាងថាញ់ផុង អនុប្រធានគណៈចាត់តាំងនៃគណៈកម្មាធិការបក្សក្រុង អញ្ជើញចូលរួមជាអធិបតីនៃអង្គប្រជុំ ផ្សព្វផ្សាយសេចក្តីសម្រេចចិត្តដែលពាក់ពន្ធដល់កិច្ចការបុគ្គលិកកាសែត​កឹងធើ។

សមមិត្តត្រឹងវៀតត្រឿង (ខាងស្តាំ) សមាជិកគណៈ អចិន្រ្តៃយ៍ នៃគណៈកម្មាធិការបក្សក្រុង ប្រ​ធាន​គណៈ ឃោសនាអប់រំ នៃ គណៈកម្មាធិ​ការបក្សក្រុង ជូនសេចក្តី សម្រេចចិត្តស្តីពីការតែងតាំង​សមមិត្តថាច់ខេន ។  រូបៈយ្វីជ្វៀង

នៅក្នុងអង្គប្រជុំ សមមិត្តផាងថាញ់ផុង អនុប្រធានគណៈចាត់តាំងនៃគណៈកម្មាធិការបក្សក្រុង បានប្រកាសសេចក្តីសម្រេចលេខ ១៣២២-QĐ/TU របស់គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សក្រុង ស្តីពីការតែងតាំងសមមិត្តថាច់ខេន នាយកសាលាមធ្យមសិក្សាចំណេះទូទៅ​លឺវហ៊ឺវភឿក ខ័ណ្ឌអូរម៉ូងទទួលតំណែងជាអគ្គនិពន្ធនាយករងទទួលបន្ទុកខ្លឹមសារកាសែតកឹង​ធើ​-​ភាសាខ្មែរ។ ទន្ទឹមនឹងនោះ ផ្សព្វផ្សាយសេចក្តីសម្រេចលេខ ១៣២៩​-​QĐ/TU​ របស់​គណៈអចិន្រ្តៃយ៍​នៃគណៈ​កម្មា​ធិការបក្សក្រុង ស្តីពីការអូសបន្លាយ រយៈពេលបម្រើការងារចំពោះសមមិត្តថាច់ផាត់ អគ្គនិ​ពន្ធ​នា​យករងទទួលបន្ទុកកាសែតកឹងធើ-ភាសាខ្មែររហូតដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៤៕

ក្វឹកថាយ-លីសៀ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
សមមិត្តថាច់ខេន