លិខិតប្រសិទ្ធពរបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០១៤
គោរពជូន៖ ជនរួមជាតិ ព្រះសង្ឃ កម្មាភិបាល យុទ្ធជន អាណិកជន និងក្មួយៗ កុមារាកុមារី ជាជនជាតិខ្មែរ។
នាឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០១៤ តំណាងឲ្យរដ្ឋាភិបាល នាយករដ្ឋ មន្រ្តី គណៈចង្អុលការ និរតីទិសនិងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមផ្ញើជូនជនរួម ជាតិ ព្រះសង្ឃ កម្មាភិបាល យុទ្ធជន អាណិកជន និងក្មួយៗកុមារា កុមា រី ជាជនជាតិខ្មែរ នូវវាចារសួរសុខទុក្ខដ៏ស្និទ្ធស្នាល និងសព្ទសាធុការពរ ដ៏ប្រសើរបំផុត។
ឆ្នាំ២០១៣ និងបណ្តាខែដើមឆ្នាំ២០១៤ រដ្ឋាភិបាលបណ្តាក្រសួងថ្នាក់ មជ្ឈិម និងបណ្តាភូមិភាគនៃតំបន់វាលរាបទន្លេគឺវឡុង បានបន្តការផ្សព្វ ផ្សាយនិងអនុវត្តព្រមៗគ្នានូវវិធានការជាច្រើន ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច -សង្គមកិច្ចលើកកម្ពស់ជីវភាពសម្ភារៈនិងស្មារតីរបស់ប្រជាជន។ រួមជា មួយទូទាំងប្រទេស ព្រះសង្ឃ និងជនរួមជាតិខ្មែរបានលើកកម្ពស់ប្រវេ ណីស្នេហាជាតិ សាមគ្គី ខ្នះខ្នែងក្នុងពលកម្មផលិតនិងរៀនសូត្រធ្វើឲ្យ មានការផ្លាស់ប្តូរលើគ្រប់វិស័យ តាំងពីសេដ្ឋកិច្ច វប្បធម៌ សុខាភិបាល អប់រំ រហូតដល់ការធានាសណ្តាប់ធ្នាប់សុវត្ថិភាពសង្គម សន្តិសុខការ ពារប្រទេស។ ខ្ញុំសូមស្ងើចសរសើរចំពោះការខិតខំប្រឹងប្រែង និងការរួម ចំណែកដ៏ថ្លៃថ្លាទាំងនោះ។
ខ្ញុំជឿជាក់ថា ព្រះសង្ឃ ជនរួមជាតិខ្មែរណាមបូនឹងបន្តការលើកកម្ពស់ ប្រវេណីល្អប្រសើរ និងសមិទ្ធិផលដែលសម្រេចបានពុះពារជម្នះរាល់ ការលំបាក ខិតខំពលកម្មផលិត កសាងជីវភាពសម្បូររុងរឿង សុភ មង្គល ។
សូមប្រសិទ្ធពរជនរួមជាតិ ព្រះសង្ឃ កម្មាភិបាល យុទ្ធជន អាណិកជន និងក្មួយៗ កុមារា កុមារីជាជនជាតិខ្មែរអំណរបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០១៤ ប្រកបដោយក្តីរីករាយ សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ៕
សូមគោរពដោយមេត្រីភាព
វូវវ៉ាន់ណិញ