គណៈប្រតិភូជាន់ខ្ពស់របស់គណៈកម្មាធិការសាសនា នៃរដ្ឋាភិបាល វៀតណាម ទើបនឹងមានសម័យប្រជុំពិភាក្សាការងារជាមួយនឹងថ្នាក់ ដឹកនាំក្រសួងធម្មការនិងសាសនានៃប្រទេសកម្ពុជា នៅទីក្រុងភ្នំពេញ ។
សម័យប្រជុំពិភាក្សាការងាររវាគណៈប្រតិភូជាន់ខ្ពស់របស់គណៈកម្មាធិការសាសនានៃរដ្ឋាភិបាល វៀតណាមជាមួយនឹងថ្នាក់ដឹកនាំ ក្រសួងធម្មការ និងសាសនានៃព្រះរាជាណាច័ក្រកម្ពុជា ។
នាសម័យប្រជុំនោះ ភាគីទាំងពីរបានដោះដូរយោបល់អំពីវិស័យសាសនានៃប្រទេសទាំងពីរ វាយតម្លៃស្ថានភាពនៃកិច្ចសហប្រតិបត្តិការ សាសនារវាងប្រទេសទាំងពីរក្នុងឆ្នាំកន្លង និងពិភាក្សាអំពីវិធានការ លើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នគ្រប់គ្រងសាសនានៃប្រទេសទាំងពីរ។ ភាគីទាំងពីរបានពិភាក្សានូវការកែប្រែ និង បំពេញបន្ថែម ចំពោះអនុស្សរណៈដែលភាគីទាំងពីរបានចុះហត្ថលេ ខាកាលពីឆ្នាំ២០០៧ ព្រមទាំងដាក់ជូនរដ្ឋាភិបាលនៃភាគីទាំងពីរឲ្យ សច្ចានុម័តិ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការលើវិស័យសាសនាជាបន្តទៀត ។
យោងតាមសេចក្ដីកំណត់ហេតុនៃអនុស្សរណៈ ឆ្នាំ២០០៧ ភាគីទាំង ពីរនឹងបន្តរក្សាទំនាក់ទំនង សហប្រតិបត្តិការខាងការងារគ្រប់គ្រងរដ្ឋ ចំ ពោះសាសនា ព្រមទាំងគាំទ្រឧបត្ថម្ភគ្នាខាងស្មារតី សម្ភារៈនិងបច្ចេកទេស រួមចំណែកលើកកម្ពស់ប្រសិទ្ធភាព សកម្មភាពរបស់ស្ថាប័នទាំងពីរ បង្កើនសកម្មភាពដោះដូរទៅវិញទៅមកនូវគណៈប្រតិភូ ឯកសារ ព្រមទាំងជំរុញការកសាងទំនាក់ទំនងសហប្រតិបត្តិការលើវិស័យសាសនាជាមួយនឹងប្រទេសនានាក្នុងតំបន់និងលើពិភពលោក៕
ប្រភពៈ www.vietnamplus.vn- ពេជ្រសឿន