ឃុំសាភៀង ស្រុកឡុងមី ខេត្តហូវយ៉ាង ជាឃុំក្រមានគ្រួសារជនរួមជាតិខ្មែរស្រូបអត្រាជាង២៧%។ ក្រោយពីរយៈជាច្រើនឆ្នាំផ្សព្វផ្សាយ អនុវត្តនូវគោលនយោបាយជនជាតិ ជីវភាពប្រជាជននៅទីនេះត្រូវបានលើកកម្ពស់ និងធ្វើឲ្យមុខមាត់ជនបទមានភាពផ្លាស់ថ្មីយ៉ាងសកម្ម ។
ទូទាំងស្រុកទីវកឹង ខេត្តត្រាវិញ មានគ្រួសារជនរួមជាតិខ្មែររស់នៅប្រមាណ៣០,២៤% និងមានភូមិ អនុសង្កាត់លំបាកចំនួន១០/៩៨។ ប៉ុន្មានឆ្នាំជិតៗនេះ ស្រុកទីវកឹង បានផ្សព្វផ្សាយអនុវត្តនូវគោលនយោបាយ គម្រោង និងទម្រង់ជាច្រើនដើម្បីឧបត្ថម្ភទុន ដីបង្កបង្កើនផល ពូជដំណាំ សត្វចិញ្ចឹម ។ល។ ដើម្បីជនរួមជាតិខ្មែរអភិវឌ្ឍសេដ្ឋកិច្ច។
ជាង២០ឆ្នាំកន្លង ទន្ទឹមនឹងការគិតគូរការងារសាសនា ព្រះតេជព្រះគុណថិតទ្រីមិញ ព្រះចៅអធិការវត្តភឿកតឿង ឃុំផុងភូ ស្រុកកូវកែ ខេត្តត្រាវិញ តែងយកព្រះទ័យទុកដាក់ឧបត្ថម្ភដល់អ្នកមានស្ថានភាពលំបាក និងគាំពារចិញ្ចឹមសិស្សក្រីក្រ១៤៦នាក់ ក្នុងនោះ មានកូនចៅជនរួមជាតិខ្មែរ៧០នាក់។
ឆ្នាំ២០១៨ គណៈជនជាតិក្រុងកឹងធើ បានសហការជាមួយនឹងផ្នែកពាក់ព័ន្ធនានា សកម្មអំពាវនាវរកប្រភពទុនអនុវត្តគម្រោងបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិជំនួយអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅតំបន់ដែលមានជនជាតិភាគតិចរស់នៅកុះករលើភូមិសាស្រ្តក្រុង។ ក្នុងនោះមានគម្រោងមួយចំនួនបានផ្សព្វផ្សាយអនុវត្តនាំមកនូវប្រសិទ្ធភាព។
ជនរួមជាតិបាណា មកពីឃុំតឺតុង ស្រុកក្បាង ខេត្តយ៉ាឡាយ ទើបរៀបចំសម្តែងបង្ហាញឡើងវិញនូវទំនៀមផ្លុំត្រចៀកដ៏វិសេសរបស់ជនរួមជាតិផងខ្លួន ក្នុងក្របខ័ណ្ឌសកម្មភាពនៃសប្តាហ៍ “មហាសាមគ្គីបណ្តាជនជាតិ-បេតិកភណ្ឌវប្បធម៌ វៀតណាម ” ឆ្នាំ២០១៨ នៅភូមិវប្បធម៌ ទេសចរណ៍បណ្តាជនជាតិវៀតណាម (ដុងម៉ូ សឺនតី ហាណូយ)។
ឆ្លងតាមរយៈការផ្សព្វផ្សាយ អនុវត្តការចលនា មានដូច “ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី ក្រុងស៊ីវិល័យ” “ប្រជាជនវៀតណាមអាទិភាពប្រើប្រាស់ទំនិញវៀតណាម” “ទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ” និងសកម្មភាពដើម្បីអ្នកក្រ។ល។ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុកកូវកែ ខេត្តត្រាវិញ បង្កបានកម្លាំងសាមគ្គីក្នុងប្រជាសហគមន៍ រួមគ្នាកសាងភូមិស្រុក។
នោះគឺសម្តីឲ្យតម្លៃរបស់អ្នកនៅភូមិផងរបងជាមួយ ខណៈពេលរំលឹកដល់ប្តីប្រពន្ធបងស្រីសឺនធីថានិងបងថាច់ទ្រីវ នៅភូមិទ្រុងត្រាច់ ឃុំទ្រុងថាញ់ ស្រុកវ៉ុងលីម ខេត្តវិញឡុង។
ជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសំខាន់ៗ ឋិតក្នុងក្របខ័ណ្ឌសប្តាហ៍“មហាសមគ្គីបណ្តាជនជាតិ-បេតិកភណ្ឌវប្បធម៌វៀតណាម”ឆ្នាំ២០១៨ ទិវាមហោស្រពដោះដូរវប្បធម៌បណ្តាជនជាតិតីណាមបូ ទើបបានរៀបចំឡើងនៅភូមិវប្បធម៌-ទេសចរណ៍បណ្តាជនជាតិវៀតណាម (ដុងម៉ូ សឺនតី ហាណូយ)
ជាង២០ឆ្នាំកន្លង គាត់តែងអនុវត្តល្អនូវភារកិច្ចដែលរដ្ឋអំណាចនិងបក្សប្រគល់ឲ្យ។ ក្រៅពីនោះ ក្នុងនាមជាសមាជិកគណៈកម្មការវត្តផ្នោរាំង និងជាគ្រូបង្រៀនព្រះសង្ឃនិងកូនចៅជនរួមជាតិខ្មែរ ម្ល៉ោះហើយគាត់តែងបានអ្នកផងគោរពរាប់អាននិងជំនឿទុកចិត្ត។
ក្រោយពីរយៈកាល៣ឆ្នាំផ្សព្វផ្សាយអនុវត្តកម្មវិធីទិសដៅជាតិកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពលើភូមិសាស្រ្តខេត្តកាម៉ាវ ឃើញថាពង្រីកបាននូវប្រសិទ្ធភាព។ រាល់ខ្លឹមសារគោលនយោបាយនៃកម្មវិធីត្រូវបានផ្សព្វផ្សាយព្រមៗគ្នា នាំមកនូវលទ្ធផលជាក់ស្តែង ដោះស្រាយបានទាន់ពេលនូវការលំបាក ជំពាក់ជំពិននិងតម្រូវការចាំបាច់របស់គ្រួសារក្រីក្រ គ្រួសារកៀកនឹងបន្ទាត់ក្រ។
ឋិតក្នុងចង្កោមសកម្មភាពក្រោមបធានបទ “តំបន់ខាងលិចជាទីស្រឡាញ់” ក្នុងខែតុលាកន្លង នៅភូមិវប្បធម៌ ទេសចរណ៍បណ្តាជនជាតិវៀតណាម សហគមន៍ជនជាតិសើ-ដាំង មកពីទីប្រជុំជនដាក់តូ ស្រុកដាក់តូ ខេត្តកនតុំ បានសម្តែងបង្ហាញឡើងវិញនូវទិដ្ឋភាពនៃពិធីអំណរស្រូវថ្មី ដែលជាពិធីមួយប្រកបដោយលក្ខណៈកសិកម្មដ៏សំខាន់របស់ជនជាតិសើ-ដាំង។
អនុវត្តល្អនូវគោលនយោបាយជនជាតិសកម្មក្នុងការផ្សព្វផ្សាយ បានប្រជាជនស្របគំនិតគាំទ្រ ម្ល៉ោះហើយឃុំវិញត្រាច់ដុង ក្រុងបាកលីវ ខេត្តបាកលីវ សម្រេចបានជោគជ័យក្នុងការកសាងឃុំជនបទថ្មី។ មុខមាត់ជនបទថ្មីឃុំវិញត្រាច់ដុង ពិតជាមានការផ្លាស់ថ្មីយ៉ាងប្រចក្ស។