បញ្ជូនអ្នករងគ្រោះទៅសង្គ្រោះបន្ទាន់ ទទួល បានថវិកាឧបត្ថម្ភ ៥ លានដុង។
ចាប់ពីថ្ងៃទី ១៥ ខែធ្នូ អ្នកដែលបញ្ជូនអ្នក រងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ទៅសង្គ្រោះបន្ទាន់ អាចនឹងទទួលថវិកាឧបត្ថម្ភ ៥ លានដុង; ចំណែកអ្នករងគ្រោះដែលមានរបួសលើសពី ៨១% នឹងបានឧបត្ថម្ភរហូតដល់ ១០០ លានដុង សម្រាប់សាងជីវភាពឡើងវិញ។ នេះជាចំណុចថ្មីក្នុងអនុក្រឹត្យលេខ ២៧៩/២០២៥ ស្ដីពីមូលនិធិ បន្ថយការបង់ខាតគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។

អនុក្រឹត្យមួយចំនួនមានប្រសិទ្ធភាពចាប់ពីថ្ងៃ ១៥/១២/២០២៥ នគរបាលចរាចរណ៍មានវត្តមានដើម្បីសម្រួលចរាចរណ៍នៅជុំវិញកន្លែងកើតហេតុគ្រោះថ្នាក់ចរាចរណ៍។
មូលនិធិបន្ថយការបង់ខាតគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក (Road Accident Damage Reduction Fund- RADRF) បានបង្កើតឡើងដោយរដ្ឋាភិបាល អាស្រ័យក្រសួងនគរបាលគ្រប់គ្រង។ នេះជាមូលនិធិហិរញ្ញវត្ថុរដ្ឋក្រៅប្រព័ន្ធថវិការដ្ឋ ដែលកៀរគរធនធានសង្គមដើម្បីជួយបន្ថយការបង់ខាតពីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។
មូលនិធិនឹងផ្ដោតសំខាន់ទៅលើការឧបត្ថម្ភអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក; សាច់ញាតិរបស់អ្នកស្លាប់; អង្គការ បុគ្គលដែលចូលរួមដោយផ្ទាល់ក្នុងការជួយសង្គ្រោះ ព្យាបាល និងបញ្ជូនអ្នករងគ្រោះដោយគ្រោះថ្នាក់ ចរាចរណ៍ផ្លូវគោកទៅសង្គ្រោះបន្ទាន់ និងប្រាក់ចំណាយសម្រាប់ការឃោសនាផ្សព្វផ្សាយ។
កម្រិតចំណាយជាក់ស្ដែង នឹងត្រូវបានសម្រេច ដោយរដ្ឋមន្រ្តីក្រសួងនគរបាល។ ចំពោះករណី អង្គការ បុគ្គលដែលចូលរួមដោយផ្ទាល់ក្នុងការជួយសង្គ្រោះ ព្យាបាលនិងបញ្ជូនអ្នករងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទៅសង្រ្គោះបន្ទាន់ ផ្អែកលើលក្ខណៈធ្ងន់ធ្ងរនៃគ្រោះថ្នាក់ មូលនិធិឧបត្ថម្ភមិនលើសពី ១០ លានដុងសម្រាប់ អង្គការក្នុងមួយករណី និងមិនលើសពី ៥ លានដុងសម្រាប់បុគ្គលក្នុងមួយករណី។
ពិន័យដល់ទៅ ២០ លានដុងចំពោះអំពើហិង្សា គ្រួសារ។
អនុក្រឹត្យលេខ ២៨២/២០២៥ មានសុពលភាពចាប់ពីថ្ងៃទី ១៥ ខែធ្នូ ដែលកំណត់ពីការពិន័យរដ្ឋបាលផ្នែកសន្តិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម; បង្ការទប់ស្កាត់បាបគ្រោះសង្គមនិងការបង្ការទប់ស្កាត់អំពើហិង្សាគ្រួសារ។
អនុក្រឹត្យកំណត់ពិន័យជាប្រាក់ពី ២ - ៥ លានដុង ចំពោះអំពើគំរាមកំហែងប៉ះពាល់ដល់សុខភាព និងអាយុជីវិតសមាជិកគ្រួសារ។ កម្រិតពិ ន័យចាប់ពី ៥ - ១០ លានដុង ចំពោះអំពើវាយតប់ ឬចេតនាផ្សេងទៀតប៉ះពាល់ដល់សុខភាពនិងអាយុជីវិតសមាជិកគ្រួសារ ប៉ុន្តែមិនទាន់ដល់កម្រិតបទល្មើសព្រហ្មទណ្ឌ។
កម្រិតពិន័យចាប់ពី ១០-២០ លានដុងអនុវត្តចំពោះអំពើណាមួយដូចខាងក្រោម៖ ធ្វើទារុណកម្ម ឬធ្វើទុក្ខបុកម្នេញដូចជាបង្ខំឱ្យអត់បាយ អត់ទឹក បង្ខំឱ្យរងត្រជាក់ ស្លៀកពាក់រហែក មិនអនុញ្ញាតឬរឹតត្បិតអនាម័យផ្ទាល់ខ្លួន; ប្រើប្រាស់ឧបករណ៍ មធ្យោបាយ ឬវត្ថុផ្សេងៗ បង្ករបួស ស្នាមដល់សមាជិកគ្រួសារ ប៉ុន្តែមិនទាន់ដល់ កម្រិតបទល្មើសព្រហ្មទណ្ឌ។
ក្រៅពីនោះ អ្នកប្រព្រឹត្តអំពើហិង្សាគ្រួសារ មិនបានបញ្ជូនអ្នករងគ្រោះដោយអំពើហិង្សានោះទៅសង្គ្រោះបន្ទាន់ ឬព្យាបាលទាន់ពេល ក៏ត្រូវពិន័យដល់ទៅ ២០ លានដុងផងដែរ។ កម្រិតពិន័យបន្ថែមរួមមាន រឹបអូសវត្ថុតាង និងមធ្យោបាយ ប្រព្រឹត្តល្មើស; បង្ខំឱ្យសុំទោសជាសាធារណៈ; បង្ខំឱ្យចំណាយទាំងស្រុងលើថ្លៃចំណាយនៃការពិនិត្យ ព្យាបាលចំពោះការប្រព្រឹត្តបំពាន៕
យោង៖ vnexpress.net - បកប្រែ៖ ថាច់ធី