កំសាន្ត រឿងពីនេះពីនោះ

26/12/2025 - 06:12

វិធី​ងាយ​ៗ​ ៥​ យ៉ាង​ ដើម្បី​បំ​បាត់​ថ្នាំ​កម្ចាត់​សត្វ​ល្អិត​ចេញ​ពី​បន្លែ​ ផ្លែ​ឈើ​ 

បន្លែ​ ផ្លែ​ឈើ​មាន​រសជាតិ​ឆ្ងាញ់​ បំ​ប៉ន​និង​សម្បូរ​ដោយ​ពណ៌​សម្បុរ​ ជាចំ​ណី​អា​ហារ​ដ៏​ល្អ​សម្រាប់​គ្រួ​សារ​និង​បំ​ពេញ​តម្រូវ​ការ​ របស់​យើង​។​

ប្រ​ការ​សំ​ខាន់​គឺ​លាងសម្អាត​សំ​ណល់​ថ្នាំ​កម្ចាត់​សត្វ​ល្អិត​ចេញ​ពី​បន្លែ​ផ្លែ​ឈើ​ឱ្យ​បាន​ល្អ​។​

ដើម្បីធានា​ថា​វាពិត​ជា​មាន​ប្រ​យោជន៍​ដល់​សុខ​ភាព​យើង​ ប្រ​ការ​សំ​ខាន់​គឺ​ត្រូវ​លាងសម្អាត​សំ​ណល់​ថ្នាំ​កម្ចាត់​សត្វ​ល្អិត​ដែល​ជាប់នៅ​លើ​បន្លែ​ផ្លែ​ឈើ​ឱ្យ​បាន​ល្អ​។​

ជាការ​ពិត​ណា​ស់​ វិធី​ល្អ​បំ​ផុត​ដើម្បី​ជៀស​វាង​ថ្នាំ​កម្ចាត់​សត្វ​ ល្អិត​មាន​គ្រោះ​ថ្នាក់​ គឺ​ប្រើ​ប្រាស់​ផលិត​ផល​សរីរាង្គ​។​

ខាង​ក្រោម​នេះ​ជា​គន្លឹះ​មួយ​ចំ​នួន​ដើម្បី​ធានា​អ្នក​អា​ចបំ​បាត់​ថ្នាំ​កម្ចាត់​សត្វ​ល្អិត​ចេញ​ពី​បន្លែ​ផ្លែ​ឈើ​ បាន​ច្រើន​តាម​ដែល​អា​ចធ្វើ​ទៅ​បាន​៖

ត្រាំទឹក​អំ​បិល​

ត្រាំផ្លែ​ឈើ​និង​បន្លែ​បង្ការ​ក្នុង​ទឹក​ល្បាយអំ​បិល​ ១​០​% រយៈ​ពេល​ ២​០​ នាទី​ នឹង​បំ​បាត់​សំ​ណល់​ថ្នាំ​កម្ចាត់​សត្វ​ល្អិត​ជាទូទៅ​ទាំង​បួន​ប្រ​ភេទ​។​

តាម​ការ​សិក្សា​បង្ហាញ​ថា​ ត្រាំផ្លែ​ឈើ​ បន្លែ​បង្ការ​ក្នុង​ទឹក​ល្បាយអំ​បិល​ ១​០​% រយៈ​ពេល​ ២​០​ នាទី​ នឹង​បំ​បាត់​សំ​ណល់​ថ្នាំ​កម្ចាត់​សត្វ​ល្អិត​ដែល​ទូទៅ​បំ​ផុត​ទាំង​បួន​ប្រ​ភេទ​។​

ត្រាំទឹក​ល្បាយទឹក​ខ្មេះ​

ទឹក​ខ្មេះ​គឺ​ជា​វិធី​មួយ​ផ្សេង​ដើម្បី​បំ​បាត់​សំ​ណល់​ថ្នាំ​ចេញ​ពី​ផ្លែ​ឈើ​ និង​បន្លែ​។​ មាន​ការ​ណែនាំ​មួយ​ចំ​នួន​ពី​ការ​លាយ​ល្បាយទឹក​ គឺ​ ទឹក​ ៤​ ចំ​ណែក​និង​ទឹក​ខ្មេះ​ ១​ ចំ​ណែក​ ហើយ​ត្រាំទុក​ប្រ​ហែល​ ២​០​ នាទី​ ប៉ុន្តែ​អា​ចប្រើ​ប្រាស់​ទឹក​ខ្មេះ​ខាប់​ត្រាំដើម្បី​បំ​បាត់​ថ្នាំ​កម្ចាត់​សត្វ​ ល្អិត​ទាំង​ស្រុង​។​

ទឹក​ខ្មេះ​ក៏​អា​ចបំ​បាត់​បាក់​តេរីជាច្រើន​ប្រ​ភេទ​ដែល​អា​ចរក​ឃើញ​ នៅ​លើ​ម្ហូប​អា​ហារ​។​ ប៉ុន្តែ​ ចំ​ពោះ​ផ្លែ​ឈើ​ដែល​មាន​សំ​បកស្តើ​ង ដូច​ជា​ ផ្លែ​ប៊ឺរី ការ​ត្រាំទឹក​ខ្មេះ​អា​ចធ្វើ​ឱ្យ​ខូច​សម្បក​ខាង​ក្រៅ​របស់​ផ្លែ​ឈើ​។​

សម្អាត​បន្លែ​ផ្លែ​ឈើ​ ជាមួយ​ទឹក​ល្បាយ ម្សៅ​ Baking soda និង​ទឹក​

ត្រាំម្សៅ​ Baking soda ជាមួយ​ទឹក​ គឺ​ជា​វិធី​មួយ​ផ្សេង​ដើម្បី​លាងជម្រះថ្នាំ​កម្ចាត់​សត្វ​ល្អិត​។​

លាយ​ម្សៅ​ Baking soda ២​៨​ ក្រាម​ ជាមួយ​ទឹក​ជិត​ ៣​ លីត្រ​ គឺ​ជា​វិធី​មួយ​ផ្សេង​ដើម្បី​លាងជម្រះថ្នាំ​កម្ចាត់​សត្វ​ល្អិត​។​ ត្រាំបន្លែ​ ផ្លែ​ឈើ​ក្នុង​ទឹក​ល្បាយរយៈ​ពេល​ ១​២​-១​៥​ នាទី​ បន្ទាប់​មក​លាង សម្អាត​ជាមួយ​ទឹក​។​

គ្រាន់​តែ​លាងសម្អាត​ជាមួយ​ទឹក​ត្រជាក់​

អ្នក​ស្រាវ​ជ្រាវ​នៅ​ស្ថានី​យពិសោ​ធន៍​កសិកម្ម​ Connecticut (អា​ មេរិក) បាន​រក​ឃើញ​ថា​ ការ​លាងជម្រះផលិត​ផល​ក្រោម​ទឹក​ត្រ ជាក់​អា​ច បន្ថយ​សំ​ណល់​ថ្នាំ​កម្ចាត់​សត្វ​ល្អិត​ បាន​ដល់​ទៅ​ចំ​នួន​ ៩​ ប្រ​ភេទ​ថ្នាំ​ ក្នុង​ចំ​ណោម​ ១​២​ ប្រ​ភេទ​ ដែល​បាន​ ពិសោ​ធន៍​។​

ចិតសំ​បក

ការ​ចិតសំ​បកក៏​ជួយ​បំ​បាត់​សំ​ណល់​ថ្នាំ​កម្ចាត់​សត្វ​ល្អិត​។​

វិធី​ផ្សេង​ដើម្បី​បន្ថយ​ការ​ប្រើ​ប្រាស់​ថ្នាំ​កម្ចាត់​សត្វ​ល្អិត​គឺ​ទិញ​ ផលិត​ផល​នៅ​ភូមិ​ភាគ​និង​តាម​រដូវ​កាល​ ព្រម​ទាំង​ចិតសំ​បក (ទោះ​ បីផ្លែ​ឈើ​ បន្លែ​បង្ការ​ជាច្រើន​ប្រ​ភេទ​ សំ​បកជាផ្នែក​មួយ​សម្បូរ​ដោយ​ជាតិ​បំ​ប៉ន​)។​

ផ្លែ​ឈើ​ បន្លែ​បង្ការ​ គឺ​ជា​មូល​ដ្ឋាន​គ្រឹះ​នៃ​របៀប​រស់​នៅ​ដែល​មាន​ សុខ​ភាព​ល្អ​។​ ការ​ដែល​បំ​បាត់​សំ​ណល់​ថ្នាំ​កម្ចាត់​សត្វ​ល្អិត​ បាន​ កាន់​តែ​ច្រើន​កាន់​តែ​ល្អ​  ការ​ទទួល​ទាន​បន្លែ​ផ្លែ​ឈើ​ ធានា​នាំ​មក​អត្ថ​ប្រ​យោជន៍​សុខ​ភាព​ល្អ​បំ​ផុត​សម្រាប់​លោក​អ្នក​៕

                                          តាម​ vietnamnet.vn-ទី​ទុយ​

ចែករំលែកអត្ថបទ