ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

29/12/2025 - 08:42

សាលានយោបាយទីក្រុងកឹងធើ ទទួលវិញ្ញា បនបត្រទទួលស្គាល់សម្រេចបទដ្ឋានកម្រិត១ 

(កឹងធើអនឡាញ) - រសៀលថ្ងៃទី ២៥ ខែធ្នូ នៅសាលានយោបាយទីក្រុងកឹងធើ បានប្រព្រឹត្តឡើងពិធីទទួលវិញ្ញាបនបត្រទទួលស្គាល់សាលានយោបាយ ទីក្រុងកឹងធើ (ក្រោយពីរួមបញ្ចូលគ្នា) សម្រេចបទដ្ឋានកម្រិត១។ លោក ត្រឹងវុាំងហ្វៀង  អនុលេខាគណៈកម្មាធិការបក្សទីក្រុងកឹងធើ បានអញ្ជើញចូលរួមពិធីនេះ។

លោក ត្រឹងវុាំងហ្វៀង អនុលេខាគណៈកម្មាធិការបក្សទីក្រុងកឹងធើ ប្រគល់វិញ្ញាបនបត្រទទួលស្គាល់សម្រេចបទដ្ឋានកម្រិត១ ដល់គណៈចាងហ្វាងសាលានយោបាយទីក្រុងកឹងធើ។ រូប៖ យ្វីខូយ

ដោយស្មារតីទទួលខុសត្រូវការប្តេជ្ញាចិត្តនយោបាយខ្ពស់ និងការចូលរួមធ្វើអន្តរាគមន៍ព្រមៗគ្នានៃទូទាំងប្រព័ន្ធនយោ​បាយ សាលានយោបាយទីក្រុងកឹងធើ  ក្រោយពីរួមបញ្ចូលបានរៀបចំប្រព័ន្ធ ចាត់តាំងស្ថិរភាពយ៉ាងឆាប់រហ័ស; ម្ចាស់ការកសាងផែនការ ដំណើរការ; ធ្វើការត្រួតពិនិត្យ វាយតម្លៃដោយខ្លួនឯងយ៉ាងម៉ឺងម៉ាត់ មិនលំអៀង ធ្វើឱ្យសុក្រឹត ដំណើរការប្រព័ន្ធភាវូបនីយកម្ម និងឌីជីថលតាមបទដ្ឋានសាលានយោបាយ សម្រេចបទដ្ឋានកម្រិត១។ លទ្ធផលសាលានយោបាយទីក្រុងបានសម្រេចលក្ខណៈវិនិច្ឆ័យទាំង៦ក្រុម និងភាគកម្រិតទាំង៥៥តាមសេចក្តីកំណត់លេខ ១១-QĐ/TW ចុះថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២១ របស់គណៈលេខាអំពីសាលានយោបាយសម្រេចបទដ្ឋាន។ ក្នុងនោះ មានភាគកម្រិតជាច្រើនសម្រេច និងសម្រេចលើសបទដ្ឋាន ដូចជា៖ កងជួរ គ្រូឧទ្ទេសមានអត្រាសម្រេច និងសម្រេចលើសបទដ្ឋាន; គុណភាពបណ្តុះបណ្តាល បំពាក់បំប៉នបានរក្សាលំនឹង និងលើកកម្ពស់; សកម្មភាពស្រាវជ្រាវវិទ្យាសាស្ត្រ និងសកម្មភាពបូកសរុបភាពជាក់ស្តែង កាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ; មូលដ្ឋានសម្ភារៈនិងហេដ្ឋារចនាសម្ព័ន្ធសន្សឹមៗបានវិនិយោគ និងប្រើប្រាស់មានប្រសិទ្ធភាព; វិន័យ ក្រឹត្យក្រម និងវប្បធម៌ សាលាបក្សបានពង្រឹងយ៉ាងរឹងមាំ…។
បន្ទាប់ពីពិធីនេះគឺកិច្ចប្រជុំផ្សព្វផ្សាយភារកិច្ចសាលានយោបាយទីក្រុងកឹងធើ ឆ្នាំ២០២៦។ ទិសដៅសំខាន់ក្នុងឆ្នាំ ២០២៦ បានសាលាដាក់ចេញ គឺប្តេជ្ញាលើកកម្ពស់ប្រសិទ្ធភាពសកម្មភាពឆ្លងតាមរយៈពង្រឹងអង្គភាព លើកកម្ពស់គុណភាពបណ្តុះបណ្តាល បំពាក់បំប៉ន ជំរុញស្រាវជ្រាវវិទ្យាសាស្ត្រ ពង្រឹងក្រឹត្យក្រម និងកសាងសាលារឹងមាំគ្រប់ជ្រុងជ្រោយតាមបទដ្ឋានកម្រិត២។ ភារកិច្ចសំខាន់ៗមួយចំនួន ដូចជាបន្តកែសម្រួល រៀបចំសម្រិតសម្រាំងប្រព័ន្ធចាត់តាំង; លើកកម្ពស់គុណភាពបណ្តុះបណ្តាល បំពាក់បំប៉ន; បង្កើនប្រសិទ្ធភាពប្រភព កម្លាំងធ្វើសេនាធិការវិនិយោគដើម្បីអភិ វឌ្ឍសាលាគ្រប់ជ្រុងជ្រោយជាដើម។
ថ្លែងចង្អុលការក្នុងពិធីនេះ លោក ត្រឹងវុាំងហ្វៀង បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង និងសមិទ្ធិផលដែលសាលានយោបាយទីក្រុងកឹងធើសម្រេចបាន ទន្ទឹមនឹងនោះ គូសបញ្ជាក់៖ ទីក្រុងកុម្ម៉ង់ សាលានូវប្រធានបទស្រាវជ្រាវវិទ្យាសាស្ត្រលើវិស័យបម្រើដល់ការអភិវឌ្ឍរួមរបស់ទីក្រុង។ សាលាយកចិត្តទុកដាក់លើកកម្ពស់គុណភាពកម្មាភិ​បាលដោយពាក្យគន្លឹះចំនួន៥គឺ៖ មុតស្រួច - អង់អាច - សាមគ្គី - ស្មោះត្រង់ - ប្រសិទ្ធភាព។ ការស្រាវជ្រាវវិទ្យា​សាស្ត្រ គប្បីយកចិត្តទុកដាក់ លើកកម្ពស់គុណភាព ផ្សារភ្ជាប់នឹងភាពជាក់ស្តែង។ សាលានយោបាយទីក្រុងកឹងធើ កសាងដំណើរការសម្រេចបទដ្ឋានកម្រិត ២ ដោយតម្រង់ទិស រយៈពេលសម្រេចដល់ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៧ ។ បន្តធ្វើឱ្យសុក្រឹត គម្រោងអភិវឌ្ឍន៍សាលានយោបាយទីក្រុងកឹងធើ ដំណាក់កាល ២០២៥-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ អនុលេខាគណៈកម្មាធិការបក្សទីក្រុងកឹងធើ បានលើកឡើងនូវពាក្យស្លោក ទិសស្លោកសកម្មភាពក្នុងពេលខាងមុខដល់សាលានយោបាយទីក្រុងកឹងធើ គឺ “ផ្លាស់ថ្មីផ្តើមពីគំនិត - ប្រសិទ្ធភាពផ្តើមពី​សកម្មភាព”។
ស្របក្នុងឱកាសនេះ បណ្ឌិត ត្រឹង​ថាញសាង ចាងហ្វាងរងសាលានយោបាយទីក្រុងកឹងធើ បានទទួលគ្រឿងឥស្សរិយយសចំណាត់ថ្នាក់ទី៣ និងសមូហភាពចំនួន២របស់សាលា បានទទួលប័ណ្ណសរសើររបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល៕


                       ឌាំងហ្វិញ - វិមាន
 

ចែករំលែកអត្ថបទ