មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

24/12/2018 - 15:29

ពូ​កែ​រក​ស៊ី ដូច​ប្តី​ប្រ​ពន្ធ​បង​ស្រី​ថា

នោះ​គឺ​សម្តី​ឲ្យ​តម្លៃ​របស់​អ្នក​នៅ​ភូមិ​ផង​របង​ជា​មួយ ខណៈ​ពេ​ល​រំ​លឹក​ដល់​ប្តី​ប្រ​ពន្ធ​បង​ស្រី​សឺន​ធី​ថា​ និង​បង​ថាច់​ទ្រីវ​ នៅ​ភូមិ​ទ្រុង​ត្រាច់​ ឃុំ​ទ្រុង​ថាញ់ ស្រុក​វ៉ុង​លីម​ ខេត្ត​វិញ​ឡុង​។

បង​ស្រី​សឺន​ធី​ថា កំ​ពុង​ឆ្លូក​ស្រូវ​របស់​គ្រួ​សារ​។

ដោយ​សារ​ឮ​មា​មីង​ក្នុង​ភូមិ​និ​យាយ​ប្រាប់​និង​ថ្នាក់​ដឹក​នាំ​ឃុំ​ទ្រុង​ថាញ់ បាន​បញ្ជាក់​៖ ប្តី​ប្រ​ពន្ធ​បង​ស្រី​សឺន​ធី​ថា​ ពូ​កែរ​ក​ស៊ី​​និង​ប្រ​ដៅ​ទូន្មាន​កូន​ៗ​បាន​ល្អ ម្ល៉ោះ​ហើយ​ ពេល​បាន​ចុះ​ទៅ​ស្រុក​វ៉ុង​លីម​ ខ្ញុំ​តែង​ស្កាត់​ទៅ​រក​ផ្ទះ​បង​ស្រី​សឺន​ធី​ថា​។ ផ្ទះ​បង​ស្រី រៀប​ចំ​យ៉ាង​សម​រម្យ អម​ដោយ​ម្លប់​ដើម​មៀន​មាន​អា​យុ​កាល​យូរ​ឆ្នាំ គ្រប​ដណ្តប​ពេញ​ទី​ធ្លា​ដ៏​តូច​ល្មម​។ ថ្វី​បើ​ដូច្នោះ​​ក្តី ប៉ុន្តែ​ទី​ធ្លា​តែង​មាន​ភាព​ជ្រះ​ស្អាត​ជា​និច្ច​ គ្មាន​ស្លឹក​ឈើ​ជ្រុះ​អ្វី​ឡើយ​។ ប្រ​ការ​នេះ​ស​ឲ្យ​ឃើញ​ថា ម្ចាស់​ផ្ទះ​ពិត​ជា​ឧស្សាហ៍​បោស​សម្អាត​ខ្លាំង​ណាស់​។ ថ្វី​ត្បិត​តែ​ខ្ញុំ​បាន​ចុះ​ទៅ​ដល់​៣​លើក​​ក្នុង​ពេល​ខុស​គ្នា​ក៏​ដោយ​ ប៉ុន្តែ​មិន​បាន​ជួប​ម្ចាស់​ផ្ទះ​ទេ​។ បង​ង្វៀន​ហ្វាង​ថាញ់​ អនុ​ប្រ​ធាន​គណៈ​កម្មា​​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ទ្រុង​ថាញ់​ បាន​ហៅ​ទូរ​ស័ព្ទ​ ទើប​ដឹង​ថា​ប្តី​ប្រ​ពន្ធ​បង​ស្រី​កំ​ពុង​នៅ​វាល​ស្រែ​។ លើក​នេះ​បង​ថាញ់ បាន​នាំ​ខ្ញុំ​ចុះ​ទៅ​វាល​ស្រែ​ដើម្បី​ស្វែង​រក​បង​ស្រី​តែ​ម្តង​។

ទោះ​បី​កណ្តាល​ថ្ងៃ​ត្រង់​  ប៉ុន្តែ​នៅ​តែ​​ឃើញ​បង​​ស្រី​សឺន​ធី​ថា កំ​ពុង​ឃ្មាត​ខ្មី​ឆ្លូក​ស្រូវ​។ ប​ង​ស្រី ឲ្យ​ដឹង​៖ “ប្តី​ខ្ញុំ​ទៅ​ជី​ក​ដី​លើក​ភ្លឺ​ឲ្យ​គេ​នៅ​ភូមិ​ទ្រុង​ថាញ់​ដុង​ឯ​ណោះ​។ សព្វ​ថ្ងៃ ប្រ​សិន​បើ​មិន​ធ្វើ​ស្រែ​ផ្ទះ ក៏​ប្តី​ប្រ​ពន្ធ​ខ្ញុំ​ទៅ​ឆ្លូក​ស្រូវ​ស៊ី​ឈ្នួល​អ្នក​ផង​​ដែរ​។ ត្រូវ​ប្រឹង​ប្រែង​មែន​ទែន​ ទើប​រក​បាន​ប្រាក់​​ចាយ ប្អូន​ស្រី​អើយ​!”​។ ទម្លាប់​ដែល​ទៅ​ធ្វើ​ការ​ឈ្នួល​ក្រោយ​ពេល​ទំ​នេរ​ពី​ការ​ងារ​ផ្ទះ គឺ​កើត​មាន​តាំង​ពី​ទើប​រៀប​ការ  ម៉្លេះ​ទម្លា​ប់​នេះ​ចេះ​តែ​​តាម​រ​ហូត​មក​ទល់​ឥ​ឡូវ​នេះ​។ ឲ្យ​តែ​កូន​មួយ​ធំ​ អាច​មើល​ថែ​ប្អូន​វា​បាន​ បង​ស្រី​តែង​ឆ្លៀត​ទៅ​ស្រែ​ជួយ​កិច្ច​ការ​ប្តី​ឬ​ទៅ​ធ្វើ​ការ​ឈ្នួល​ជា​ដើម​។  អា​ស្រ័យ​ហេតុ​នោះ គ្រួ​សារ​បង​ស្រី​សឺន​ធី​ថា​ ក៏​សន្សែ​សន្សំ​ទិញ​បាន​ដី​បន្ថែម​សម្រាប់​គ្រួ​សារ​ ស​រុប​កើន​​ឡើង​៧​កុង​។ បង​ស្រី​សឺន​ធី​ថា​ ឲ្យ​ដឹង​៖ “គ្រួ​សារ​ខ្ញុំ​ទើប​បាន​ប្រ​មូល​ផល​ពោត​១,៥​កុង​។ ស្ងោរ​លក់​​ឯង ម្ល៉ោះ​ហើយ​ចំ​ណេញ​បាន​ជាង​៥​លាន​ដុង​។ ឥ​ឡូវ​នេះ គ្រួ​សារ​ខ្ញុំ​កំ​ពុង​ចុះ​ពូជ​ដាំ​ផ្កា​ស្បៃ​រឿង  ត្រៀម​លក់​ក្នុង​បុណ្យ​ចូល​ឆ្នាំ​វៀត​ណាម។ រៀង​រាល​ឆ្នាំ​គ្រួ​សារ​ខ្ញុំ​តែង​រៀប​ចំ​ទទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​វៀត​ណាម​ដូច​ជា​ជន​ជាតិ​កិញ​ដែរ​”។ កិច្ច​ការ​ទទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​វៀត​ណាម ក្រៅ​ពី​ទម្លាប់​ស​កម្ម​ភាព​រស់​នៅ​ជា​មួយ​នឹង​ជន​ជាតិ​កិញ​ក្នុង​ភូមិ​ ​​ក៏​ដោយ​សារ​មក​ពី​មូល​ហេតុ​កូន​ៗ​ខ្ញុំ​៣​នាក់​បាន​ឈប់​សម្រាក​បុណ្យ​ចូល​ឆ្នាំ​ង្វៀន​ដាន​ ព្រម​​គ្នា​ផង​ដែរ​។ បង​ស្រី​សឺន​ធី​ថា រ៉ាយ​រ៉ាប់​៖ “ទោះ​បី​លំ​បាក​យ៉ាង​ណា​ក៏​ដោយ​ ក៏​ប្តី​ប្រ​ពន្ធ​ខ្ញុំ​ប្តេជ្ញា​ចិត្ត​ មិន​ឲ្យ​កូន​ៗ​ឈប់​រៀន​ពាក់​កណ្តាល​ការ​ឡើយ​។ កូន​ស្រី​ច្បង​បង្អស់​រៀន​ចប់​ថ្នាក់​ទី​​១២ រៀប​ការ​រស់​នៅ​ខាង​ប្តី​ឯ​ខេត្ត​ឡុង​អាន​ និង​កំ​ពុង​ធ្វើ​ការ​ក្នុង​ក្រុម​ហ៊ុន​។ ចំ​ណែក​កូន​២​នាក់​​ទៀត  រួម​ទាំង​កូន​ប្រ​សា​សុទ្ធ​តែ​ជា​គ្រូ​បង្រៀន​”។

ដង​ផ្លូវ​កៅ​ស៊ូ​ដែល​ឆ្លង​កាត់​ភូមិ​ទ្រុង​ត្រាច់​ ត្រូវ​បាន​អនុ​វត្ត​អំ​ពី​កម្ម​វិ​ធី​១៣៥​កាត់ ​ចំ​​ណែក​​​ដី​​របស់​គ្រួ​សារ​បង​ស្រី ​ជា​២​ចំ​ណែក​នៅ​ជាប់​ថ្នល់​។ ដី​​មួយ​ចំ​ណែក​បង​ស្រី​ទុក​ផ​លិត​ស្រូវ​គ្រាន់​ហូប​និង​ចិញ្ចឹម​សត្វ​។ មួយ​ចំ​ណែក​ដី​ក្រៅ​ពី​នោះ បង​ស្រី​រៀប​ចំ​ដី​ដាំ​ចម្ការ​។ បង​ថា​ឲ្យ​ដឹង​បន្ថែម​៖ “ពីរ​នាក់​ប្តី​ប្រ​ពន្ធ​ខ្ញុំ​វ័យ​៦០​ប្លាយ​ហើយ​ ម្ល៉ោះ​ហើយ​ទើប​​យើង​ខ្ញុំ​ដាំ​ដូង​។ លុះ​ពេល​ណា​ប្តី​ប្រ​ពន្ធ​ខ្ញុំ​មិន​អាច​​ធ្វើ​ការ​បាន​ទៀត​ ក៏​សង្ឃឹម​រក​បាន​ប្រាក់​ចំ​ណូល​អំ​ពី​ចម្ការ​ដូង​ មិន​ទន្ទឹង​ចាំ​តែ​កូន​ៗ​ចិញ្ចឹម​ទាំង​ស្រុង​នោះ​ឡើយ​”៕                

                                           ហា​ថាញ់​ - ​ធី

 

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បង​ស្រី​សឺន​ធី​ថា