30/12/2025 - 05:46

ទី​ក្រុង​កឹង​ធើ រួម​ដំណើរ​ជា​មួយ​ប្រ​ជា​ជន​ឈាន​ឡើង​ចាក​ភាព​ក្រី​ក្រ​ 

រយៈ​ពេល​កន្លង​ កា​រងា​រប​ណ្តុះ​បណ្តា​លវិជ្ជា​ជី​វៈ​និង​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ជូន​ពល​ករ​ខ្មែរ​ជន​បទ​ សម្រេច​បាន​លទ្ធ​ផល​វិជ្ជមាន​ជា​ច្រើន​ ជួយ​ប្រ​ជា​ជន​មាន​ការ​ងារ​ធ្វើ​លំ​នឹង​ បង្កើន​ប្រាក់​ចំណូល​ ជា​ជំ​ហាន​ៗឈាន​ឡើង​ចាក​ភាព​ក្រី​ក្រ​ដោយ​ចីរភាព​។

វគ្គ​បណ្តុះ​បណ្តា​លបច្ចេកទេស​សាង​សង់​។

ជា​ច្រើន​ឆ្នាំ​មក​នេះ​ ទី​ក្រុង​កឹង​ធើ បាន​ផ្សព្វ​ផ្សាយ​មាន​ប្រ​សិទ្ធ​ភាព​គម្រោង​ ៥ - អភិវឌ្ឍ​អប់​រំ​បណ្តុះ​បណ្តា​លលើក​កម្ពស់​គុណ​ភាព​ប្រ​ភព​ធន​ធាន​មនុស្ស​ ដោយ​មាន​ប្រ​ភព​ទុន​អនុ​វត្ត​ជាង​ ១៩០ ពាន់​លាន​ដុង​ចំណុះ​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ - សង្គម​តំបន់​ជន​ជាតិ​ភាគ​តិច​និង​តំបន់​ភ្នំ​ ក្នុង​នោះ​ លេច​ធ្លោ​គឺ​អនុ​គម្រោង​៣ - អភិវឌ្ឍ​អប់​រំ​វិជ្ជា​ជី​វៈ​និង​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ជូន​ពល​ករ​តំបន់​ជន​ជាតិ​ភាគ​តិច​។ ឆ្លង​តាម​រយៈ​នោះ​ ទី​ក្រុង​បាន​បើក​ថ្នាក់​បង្រៀន​វិជ្ជា​ជី​វៈ​រយៈ​ពេល​ខ្លី​និង​កម្រិត​មូល​ដ្ឋាន​ ៥៤២ ថ្នាក់​ ដោយ​មាន​អ្នក​ចូល​រួម​រៀន​វិជ្ជា​ជី​វៈ​ ១២.០៤៩ នាក់​។

អ្នក​មីង​ហាង​ធី​សៀ​ក នៅ​ភូមិ​ហ៊ឹងធើយ ឃុំ​ថា​ញ់ធើយអាង​ ចែក​រំលែក​៖ “ឆ្នាំ​ ២០២២ ខ្ញុំ​បាន​ចូល​រួម​វគ្គ​បណ្ដុះ​បណ្ដាល​ចិញ្ចឹម​គោ​នៅ​ភូមិ​ភាគ​។ អា​ស្រ័យ​បាន​ណែ​នាំ​បច្ចេកទេស​និង​បាន​ជំនួយ​ដើម​ទុន​ មក​ទល់​ពេល​នេះ​ខ្ញុំ​បាន​ពង្រីក​ទម្រង់​ចិញ្ចឹម​គោ​ដល់​ទៅ​៨ក្បាល​។ ប្រាក់​ចំណូល​ពី​ទម្រង់​នេះ​ជួយ​គ្រួ​សារ​មាន​ជីវ​ភាព​លំ​នឹង​ជាង​ សន្សឹម​ៗឈាន​ឡើង​ចាក​ភាព​ក្រី​ក្រ​ដោយ​ចីរភាព​”។

សកម្ម​ភាព​ផ្តល់​ព័ត៌មាន​ពី​ទី​ផ្សារ​ការ​ងារ​ សេ​វា​ជួយ​ស្វែង​រក​និង​តភ្ជាប់​ការ​ងារ​ធ្វើ​ក៏​បាន​ផ្សព្វ​ផ្សាយ​ជា​ប្រ​ចាំ​។ លទ្ធ​ផល​មាន​ពល​ករ​ ៣៩.៩៨៨ នាក់​ ទទួល​បាន​ពិគ្រោះ​និង​ឧទ្ទេស​នាម​ការ​ងារ​ធ្វើ​ ជួយ​ប្រ​ជា​ជន​ម្ចាស់​ការ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ បង្កើន​ប្រាក់​ចំណូល​លំ​នឹង​ជីវ​ភាព​។

កា​រប​ណ្តុះ​បណ្តា​លវិជ្ជា​ជី​វៈ​គួប​ផ្សំ​នឹង​ជំនួយ​មុខ​របរ​រក​ស៊ី​ តាម​រយៈ​ទម្រង់​ផ្សេង​ៗដោយ​ប្រ​ភព​ទុន​ផ្សព្វ​ផ្សាយ​សរុប​ជាង​ ៦៣ ពាន់​លាន​ដុង​ បាន​ជួយ​គ្រួ​សារ​ប្រ​ជា​ជន​នីមួយៗ​ឈាន​ឡើង​ចាក​ភាព​ក្រី​ក្រ​។ អា​ស្រ័យ​ហេ​តុ​នោះ​ ក្នុង​ឆ្នាំ​ ២០២៥ គ្រួ​សារ​ក្រី​ក្រ​ជា​ជន​ជាតិ​ភាគ​តិច​នៅ​តែ​ ២.១៧៦ គ្រួ​សារ​ ស្រូប​អត្រា​ ១,៥៨% កាត់​បន្ថយ​ ០,២៦% បើ​ប្រៀប​នឹង​ឆ្នាំ​២០២៤។

លោក​ឡឹម​ហ្វាង​ម៉ូវ នា​យក​មន្ទីរ​ជន​ជាតិ​និង​សាសនា​ទី​ក្រុង​កឹង​ធើ ឱ្យ​ដឹង​៖ “កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ - សង្គម​តំបន់​ជន​ជាតិ​ភាគ​តិច​ គឺ​ជា​គោល​ការណ៍​ដ៏​ធំ​របស់​បក្ស​និង​រដ្ឋ​ ស្តីពី​ការងា​រនិង​គោ​លន​យោ​បាយ​ជន​ជាតិ​។ ទី​ក្រុង​នឹង​បន្ត​ជំ​រុញ​នូវ​គោ​លន​យោ​បាយ​បណ្តុះ​បណ្តា​លវិជ្ជា​ជី​វៈ​ ជំនួយ​មុខ​របរ​រក​ស៊ី​និង​កែ​លម្អ​ហេ​ដ្ឋារចនា​សម្ព័ន្ធ​មូល​ដ្ឋាន​ ដើម្បី​ជន​ជាតិ​ភាគ​តិច​មាន​លក្ខណៈឈាន​ឡើង​ចាក​ភាព​ក្រី​ក្រ​ និង​អភិវឌ្ឍ​គ្រប់​ជ្រុង​ជ្រោយ​”។

ចំ​ពោះ​លទ្ធ​ផល​ដែល​សម្រេច​បាន​បញ្ជាក់​ ពី​ការ​ចូល​រួម​ព្រម​ៗគ្នា​របស់​រដ្ឋ​អំ​ណាច​និង​ភាព​ម្ចាស់​ការ​របស់​ប្រ​ជា​ជន​ ឆ្លង​តាម​រយៈ​គម្រោង​បណ្តុះ​បណ្តា​លវិជ្ជា​ជី​វៈ​ ជួយ​ពល​ករ​តំបន់​ជន​ជាតិ​ភាគ​តិច​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ លំ​នឹង​ជីវ​ភាព​និង​ឈាន​ដល់​ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរភាព​៕

                  ហុង​ទើ - លី​សៀ​

ចែករំលែកអត្ថបទ