30/12/2025 - 05:46

យក​ចិត្ត​ទុក​ដាក់​គិត​គូរ​ដល់​អ្នក​ក្រ​ 

ក្នុង​រយៈ​ពេល​កន្លង​ ទី​ក្រុង​កឹង​ធើ ខ្នះ​ខ្នែង​អនុ​វត្ត​ព្រម​ៗគ្នា​ ប្រ​សិទ្ធ​ភាព​កម្ម​វិធី​ “បំបាត់​ផ្ទះ​បណ្ដោះ​អា​សន្ន​ ផ្ទះ​ទ្រុឌ​ទ្រោម​” និង​ចលនា​ “ទូ​ទាំង​ប្រ​ទេស​ព្រួត​ដៃ​ដើម្បី​អ្នក​ក្រ​” បាន​ជួយ​គ្រួ​សារ​ក្រី​ក្រ​ ក្បែរ​ក្រ​ និង​ជន​ជាតិ​ភាគ​តិច​រាប់​សិប​ពាន់​គ្រួ​សារ​មាន​លំ​នៅ​ឋាន​លំ​នឹង​ ស្ងប់​អា​រម្មណ៍​អភិវឌ្ឍ​សេដ្ឋ​ កិច្ច​ ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ដោយ​ចីរភាព​។

 ប្រ​គល់​ផ្ទះ​មហា​សាមគ្គី​ដល់​គ្រួ​សារ​ក្រី​ក្រ​នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ។

តាម​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀតណាម​ទី​ក្រុង​កឹង​ធើ គាំ​ទ្រ​ចលនា​ប្រឡង​ប្រ​ណាំង​ “ព្រួត​ដៃ​បំបាត់​ផ្ទះ​បណ្ដោះ​អា​សន្ន​ ផ្ទះ​ទ្រុឌ​ទ្រោម​លើ​វិសាល​ភាព​ក្នុង​ទូ​ទាំង​ប្រ​ទេស​ ក្នុង​ឆ្នាំ​ ២០២៥” រណ​សិរ្ស​មា​តុ​ភូមិ​គ្រប់​លំ​ដាប់​ថ្នាក់​បាន​ម្ចាស់​កា​រស​ហ​ការ​ជា​មួយ​អង្គ​ការ​សមាជិក​ អង្គ​កា​រន​យោ​បាយ​-សង្គម​ ផ្តោ​តលើ​ការ​ឃោស​នា​ ចលនា​អង្គ​ការ​ អា​ជីវ​កម្ម​ និង​បុគ្គល​ ចូល​រួម​វិភាគ​ទាន​បាន​ជាង​ ៥៩៨,៥ ពាន់​លាន​ដុង​។ ផ្ដើម​ពី​ប្រ​ភព​ធន​ធាន​នេះ​ ទី​ក្រុង​កឹង​ធើសាង​សង់​ផ្ទះ​ថ្មី​និង​ជួសជុល​បាន​ជាង​ ១១.៤៦២ ខ្នង​ ជូន​គ្រួ​សា​រគោល​នយោបាយ​ គ្រួ​សារ​ក្រី​ក្រ​ ក្បែរ​ក្រ​ និង​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ ជួយ​គ្រួ​សារ​ទាំង​នោះ​មាន​លំ​នៅ​ឋាន​លំ​នឹង​ ស្ងប់​អា​រម្មណ៍​ពល​កម្ម​ផលិតដើម្បី​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ដោយ​ចីរភាព​។

លោក​ត្រឹង​ង៉ុកថា​ញតង​ ប្រ​ធាន​ការិយា​ល័យ​សេដ្ឋ​កិច្ច​ឃុំ​លឿង​តឹម ឱ្យ​ដឹង​៖ អនុ​វត្ត​កម្ម​វិធី​ “បំបាត់​ផ្ទះ​បណ្ដោះ​អា​សន្ន​ ផ្ទះ​ទ្រុឌ​ទ្រោម​” ឃុំ​ឧបត្ថម្ភ​សាង​សង់​និង​ជួសជុល​ផ្ទះ​ ៨២ ខ្នង​ ជូន​គ្រួ​សារ​ក្រី​ក្រ​ ក្បែរ​ក្រ​ និង​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​។ ទន្ទឹម​នឹង​នោះ​ នៅ​ទាំង​ឧបត្ថម្ភ​បុល​ទុន​ផលិត ពូជ​ដំណាំ​ សត្វ​ចិញ្ចឹម​ បណ្តុះ​បណ្តា​លវិជ្ជា​ជី​វៈ​ ឧទ្ទេស​នាម​ការ​ងារ​ធ្វើ​... ដើម្បី​គ្រួ​សា​រទាំង​នេះ​ មា​នល​ក្ខណៈ​ផលិត មាន​ការ​ងារ​ធ្វើ​ រក​បាន​ប្រាក់​ចំណូល​លំ​នឹង​។ ឆ្នាំ​ ២០២៥ ឃុំ​មាន​គ្រួ​សារ​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ ១១២ គ្រួ​សារ​។

បង​ស្រី​ធី​ច័ន្ទ នៅ​សង្កាត់​វី​តឹង​ ឱ្យ​ដឹង​៖ “ដោយ​បាន​រដ្ឋ​អំ​ណាច​សង់​ផ្ទះ​សាមគ្គី​ជូន​ ឱ្យ​ខ្ចី​ប្រាក់​ ៤០ លាន​ដុង​ និង​ជ្រូក​១០ក្បាល​ ម៉្លោះ​ហើយ​ គ្រួ​សារ​ខ្ញុំ​មា​នល​ក្ខណៈ​ចិញ្ចឹម​សត្វ​។  អា​ស្រ័យ​ចិញ្ចឹម​សត្វ​កាក់​កប​និង​លក់​ដូរ​បាន​ចំណេញ​ ដូច្នេះ​ជីវ​ភាព​បាន​លំ​នឹង​”។

គាំ​ទ្រ​ចលនា​ “ទូ​ទាំង​ប្រ​ទេស​ព្រួត​ដៃ​ដើម្បី​អ្នក​ក្រ​ - មិន​ទុក​ចោល​នរណា​ម្នាក់​នៅ​ខាង​ក្រោយ​” រណ​សិរ្ស​មា​តុ​ភូមិ​គ្រប់​លំ​ដាប់​ថ្នាក់​ទី​ក្រុង​បាន​បំផុស​ចលនា​ខែ​សកម្ម​ភាព​ជា​កំ​ពូល​ “ដើម្បី​អ្នក​ក្រ​” និង​សហ​ការ​រៀប​ចំ​ បំផុស​ចលនា​កម្ម​វិធី​ជា​ច្រើន​ដើម្បី​ឧបត្ថម្ភ​ គិត​គូ​រនិង​ជួយ​ដល់​អ្នក​ក្រ​។ ក្នុង​នោះ​ទាក់​ទាញ​បាន​អង្គ​ការ​សប្បុរស​ជន​នៅ​ក្នុង​និង​ក្រៅ​ទី​ក្រុង ​រួម​ចំណែក​ជាង​ ៣៥,៥ ពាន់​លាន​ដុង​ដល់​កម្ម​វិធី​សុខុមាល​ភាព​សង្គម​ ចលនា​ថវិកា​ជាង​ ១៣២ ពាន់​លាន​ដុង​សម្រាប់​មូល​និធិ​ “ដើម្បី​អ្នក​ក្រ​”។ ទី​ក្រុង​កឹង​ធើសាង​សង់​និង​ជួសជុល​ផ្ទះ​មហា​សាមគ្គី​បាន​ ១.៣៥៨ ខ្នង​; ជូន​អំ​ណោយ​ជាង​ ១២.២១០ ចំណែក​ដល់​គ្រួ​សារ​គោ​លន​យោ​បាយ​ គ្រួ​សារ​ក្រី​ក្រ​ ក្បែរ​ក្រ​ និង​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ដែល​លំបាក​ខ្លាំង...។

ប្រ​សិទ្ធ​ភាព​នៃ​កម្ម​វិធី​ “បំបាត់​ផ្ទះ​បណ្ដោះ​អា​សន្ន​ ផ្ទះ​ទ្រុឌ​ទ្រោម​” ជួយ​គ្រួ​សារ​ក្រី​ក្រ​ ក្បែរ​ក្រ​ និង​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​រាប់​សិប​ពាន់​គ្រួ​សារ​ ស្ងប់​អា​រម្មណ៍​ពល​កម្ម​ផលិត ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ដោយ​ចីរភាព​។ នា​ពេល​ខាង​មុខ​ រណ​សិរ្ស​មា​តុ​ភូមិ​គ្រប់​លំ​ដាប់​ថ្នាក់​នៅ​ទី​ក្រុង​កឹង​ធើ នឹង​បន្ត​ជំ​រុញ​ការ​ងារ​ចលនា​ប្រ​ភព​ធន​ធាន​ក្នុង​សង្គម​ ផ្សព្វ​ផ្សាយ​អនុ​វត្ត​មាន​ប្រ​សិទ្ធ​ភាព​កម្ម​វិធី​សុខុមា​លភាព​សង្គម​ គិត​គូរ​ដល់​ជីវ​ភាព​អ្នក​ក្រ​ រួម​ចំណែក​អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ទិស​ដៅ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរភាព​៕

                                     យ៉ីអាញ​-ទីទុយ

ចែករំលែកអត្ថបទ