ឃុំសាភៀង ស្រុកឡុងមី ខេត្តហូវយ៉ាង ជាឃុំក្រមានគ្រួសារជនរួមជាតិខ្មែរស្រូបអត្រាជាង២៧%។ ក្រោយពីរយៈជាច្រើនឆ្នាំផ្សព្វផ្សាយ អនុវត្តនូវគោលនយោបាយជនជាតិ ជីវភាពប្រជាជននៅទីនេះត្រូវបានលើកកម្ពស់ និងធ្វើឲ្យមុខមាត់ជនបទមានភាពផ្លាស់ថ្មីយ៉ាងសកម្ម ។
មានប្រព័ន្ធធារាសាស្រ្តនាំទឹក បង្កលក្ខណៈឲ្យមាមីងខ្មែរនៅឃុំសាភៀង ងាយស្រួល
ក្នុងការដាំដំណាំ បង្កើនប្រាក់ចំណូល។
រយៈកាលជិត១០ឆ្នាំកន្លង ពេលមកកាន់ឃុំសាភៀង ខ្ញុំហាក់មានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះភាពផ្លាស់ថ្មីនៅតំបន់ជនបទនេះ។ ដងផ្លូវភូមិ៥ ពីមុនភក់ជ្រាំ ឥឡូវត្រូវចាក់បេតុងរាប រលូន។ ស្ពានស្នួត្រូវបានកសាងបន្លាស់ស្ពានបេតុងតភ្ជាប់ពីត្រើយសងខាង។ ផ្ទះឥដ្ឋសង់ថ្មីយ៉ាង សមរម្យធ្វើឲ្យមុខមាត់ឃុំតំបន់ជនបទក្រីក្រមាន ភាពផ្លាស់ថ្មី។
លោកហ្វិញវ៉ាន់ដូយ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំសាភៀង ឲ្យដឹង៖ “ដោយសារមានព្រែក ប្រឡាយខ្វាត់ខ្វែង បានជាឃុំសាភៀង កំណត់ច្បាស់ ការកសាងហេដ្ឋារចនាសម្ព័ន្ធជនបទជាទិសដៅសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ ទន្ទឹមនឹងនោះ រៀបចំប្រជុំប្រជាជន ជាសាធារណៈ និងឃោសនាផ្សព្វផ្សាយមាមីងបរិច្ចាគដី និងដំណាំឈើហូបផ្លែ ដើម្បីរួម កសាងជាមួយនឹងរដ្ឋអំណាចភូមិភាគ ទើបប្រពន្ធហេដ្ឋារចនាសម្ព័ន្ធជនបទនៅសាភៀងមានភាពផ្លាស់ថ្មីដូចសព្វថ្ងៃ”។ ព្រោះហេតុនោះ ពេលមានប្រភពទុននៃកម្មវិធី១៣៥ ភូមិភាគផ្សព្វផ្សាយកសាងផ្លូវគមនាគមន៍ជនបទ ស្ពានបេតុង និងកសាងទំនប់ឃាំងទឹកប្រៃ ជីកស្តារប្រឡាយដើម្បីនាំទឹកបម្រើការផលិត”។ លោកសឺនគិត អាយុ៧០ឆ្នាំ អ្នកមានប្រជាប្រិយភាពក្នុងជនរួមជាតិខ្មែរនៅភូមិ ៥ ឲ្យដឹង៖ “ពេលរដ្ឋកសាងផ្លូវគមនាគមន៍ ស្ពានបេតុង តបណ្ដាញប្រព័ន្ធអគ្គិសនី ទឹកស្អាតដល់ជនបទ ជីវភាពមាមីងនៅភូមិ៥មានភាពផ្លាស់ថ្មី។ បានរដ្ឋជំនួយទុន ពូជដំណាំ សត្វចិញ្ចឹម មាមីងចេះរបៀបដាំដុះ ចិញ្ចឹមសត្វ ផលិតស្រូវគុណភាពខ្ពស់ប្រកបដោយប្រសិទ្ធភាព គិតគូរចិញ្ចឹមកូនចៅរៀនសូត្រ ទៅធ្វើការនៅក្រុមហ៊ុន។ល។ ឥឡូវភូមិ៥ មានភាពផ្លាស់ថ្មីជាប្រត្យក្ស ក្នុងភូមិហាក់ដូចជាគ្មានផ្ទះស្លឹក មាមីងមានមធ្យោបាយទៅមក មានទូរទស្សន៍រាល់គ្រួសារ”។
ក្រៅពីនោះ ផ្តើមពីប្រភពទុនកម្មវិធី១៣៥ ភូមិភាគឧបត្ថម្ភបុលទុនអាទិភាព ជំនួយពូជដំណាំ សត្វចិញ្ចឹម ដីសង់ផ្ទះ ដីបង្កបង្កើនផល។ល។ ជូនគ្រួសារខ្មែរក្រីក្រ។ បងស្រីធីតឺ នៅភូមិ៥ ជាគ្រួសារក្រមួយបានរដ្ឋឲ្យបុលទុនអាទិភាពចិញ្ចឹមសត្វ។ បងស្រី ឲ្យដឹង៖ “ផ្ទះក្រ គ្មានដីបង្កបង្កើនផល ជីវភាពប្រចាំថ្ងៃពឹងលើការស៊ីឈ្នួល។ ឆ្នាំ២០១៣ បានរដ្ឋអំណាចពិនិត្យឲ្យបុលទុនចំនួន១៥លានដុង ខ្ញុំទិញមាន់ចិញ្ចឹម។ ផ្តើមពី៤ក្បាលដំបូង ឥឡូវនេះហ្វូងមាន់ឡើងជាង៤០០ក្បាល។ ក្នុង១ឆ្នាំខ្ញុំលក់ពី៣-៤ល្បាស់ មួយល្បាស់ៗចំណេញពី២០-៣០លានដុង។ កូនខ្ញុំ៣នាក់ទៅធ្វើការឈ្នួលនៅក្រុងហូជីមិញ មានប្រាក់ចំណូលលំនឹង។ ឥឡូវ ជីវភាពគ្រួសារខ្ញុំមានភាពលំនឹង”។
លោក ហ្វិញវ៉ាន់ដូយ ឲ្យដឹងបន្ថែម៖ “រដ្ឋវិនិយោគកម្មវិធី គម្រោងជាច្រើន ម៉្លោះហើយជីវភាព មាមីងត្រូវបានលើកកម្ពស់ អត្រាគ្រួសារក្រីក្ររបស់ឃុំកាត់បន្ថយនៅជាង១៧%។ នៅពេលខាងមុខ ឆ្លៀតយកប្រភពទុន ឃុំនឹងផ្តុំកម្លាំងកសាងហេដ្ឋារចនាសម្ព័ន្ធជនបទ បង្វែររចនាសម្ព័ន្ធកសិកម្មតាមទិសដៅគ្រប់ជ្រុងជ្រោយ។ ទន្ទឹមនឹងនោះ ឃុំបង្កើនឲ្យគ្រួសារក្រីក្របុលទុនអាទិភាព ដោះស្រាយការងារធ្វើ ជំនួយពូជដំណាំ សត្វចិញ្ចឹម ដើម្បីគ្រួសារក្រីក្រពង្រីកសេដ្ឋកិច្ច ឈានឡើងចាកផុតពីភាពក្រីក្រដោយចីរភាព”៕
លីធាង-មុនី