19/09/2025 - 19:03

បុណ្យ​សែន​ដូន​តា កក់​ក្តៅ​មនោ​សញ្ចេត​នា​កង​ទ័ព​និង​ប្រ​ជា​ជន​ 

ជា​រៀង​រាល់​ឆ្នាំ​ឱ្យ​តែ​ដល់​បុណ្យ​សែន​ដូន​តា​របស់​ជន​រួម​ជាតិ​ខ្មែរ​ គណៈ​មេបញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទីក្រុង​កឹង​ធើ​បាន​ម្ចាស់​ការ​ធ្វើ​សេនា​ធិ​ការ​ សហ​ការ​ជា​មួយ​គណៈ​កម្មា​ធិការ​បក្ស​ និង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ ចាត់​តាំង​សកម្ម​ភាព​ជា​ច្រើន​គិត​អាន​ដល់​ជន​រួម​ជាតិ​ខ្មែរ​ក្រី​ក្រ ដើម្បី​ជួយ​ឱ្យ​ជន​រួម​ជាតិ​បាន​ទទួល​ពិធី​បុណ្យ​ប្រ​កប​ដោយ​ភាព​រីក​រាយ កក់​ក្តៅ​និង​សុភ​មង្គល។​

ដើម្បី​អប​អរ​ពិធី​បុណ្យ​សែន​ដូន​តា​ឆ្នាំ​២០២៥ នៅ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​វិញ​ហាយ គណៈមេ​បញ្ជា​ការ​​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ បាន​សហ​ការ​ជា​មួយ​ឃុំ​វិញ​ហាយ​ចាត់​តាំង​នូវ​សកម្ម​ភាព​ដ៏​សម្បូរ​បែប​ ដូច៖ ចាត់​តាំង​ការ​ប្រ​ឡង​វេច​នំប្រ​ពៃណី​ដើម្បី​ជូន​គ្រួ​សារ​ដែល​មាន​ជីវ​ភាព​លំ​បាក​នៅ​លើ​ភូមិ​ឋាន; ដោះ​ដូរ​សិល្បៈ​ កីឡា​ប្រ​ពៃណី​របស់​ជន​រួម​ជាតិ​ខ្មែរ; ចាត់​តាំង​ទម្រង់​ “ផ្សារ​ណាត់​ពិ​សេស” ជូន​នំ​អន្សម​ជ្រូក​ចំ​នួន​៥០០​នំ និង​អំ​ណោយ​ចំ​នួន​១០០ ចំ​ណែក​ (មាន​គ្រឿង​ឧបភោគ បរិ​ភោគ​ និង​សម្ភារៈ​ប្រើ​ប្រាស់​ចាំ​បាច់) ដល់​អ្នក​ក្រី​ក្រ; ចាត់​តាំង​ពិនិត្យ​ជំ​ងឺ​ ផ្តល់​ថ្នាំ​ពេទ្យ​ដោយ​ឥត​គិត​ថ្លៃ​ជូន​ប្រ​ជា​ជន​ដែល​មាន​ជីវ​ភាព​លំ​បាក​ខ្លាំង។ល។​ ក្រៅ​ពី​នោះ​ គណៈ​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ​ក៏​បាន​ចាត់​តាំង​ក្រុម​ប្រ​តិភូ​ អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​ និង​ជូន​អំ​ណោយ​ចំ​ពោះ​ព្រះ​សង្ឃ​ អ្នក​មុខ​អ្នក​ការ​សាសនា​ អ្នក​មាន​ប្រិយ​ភាព​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ។​

ថ្លែង​ក្នុង​ពិធី​ជូន​អំ​ណោយ​ វរសេនីយ៍​ឯក​ ហ្វិញ​ថាញ​ហុង​ អគ្គ​ស្នង​ការ​នយោបាយគណៈមេ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ មាន​ប្រ​សាសន៍​៖ ពិធី​បុណ្យ​សែន​ដូន​តា​មាន​អត្ថ​ន័យ​យ៉ាង​សំ​ខាន់​ណាស់​ចំ​ពោះ​ជន​រួម​ជាតិ​ខ្មែរ​ នេះ​ជា​ឱកាស​បង្ហាញ​ពី​ការ​គោ​រព​ដឹង​គុណ​របស់​កូន​ចៅ​ចំ​ពោះ​លោក​តា​លោក​យាយ​ ឪ​ពុក​ម្តាយ​ នឹក​រលឹក​ដល់​គុណូប​ការៈ​របស់​ដូន​តា និង​អ្នក​ដែល​បាន​ចែក​ឋាន​ទៅ។​ សកម្ម​ភាព​គិត​អាន​ក្នុង​ឱកាស​ពិធី​បុណ្យ​នេះ​ មិន​ត្រឹម​តែ​មាន​អត្ថ​ន័យ​មនុស្ស​ធម៌​ដ៏​ជ្រាល​ជ្រៅ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បង្ហាញ​ពី​ការ​ទទួល​ខុស​ត្រូវ​ និង​ទឹក​ចិត្ត​ដ៏​ខ្ពង់​ខ្ពស់​របស់​យោ​ធិន​ពាក់​ស័ក្តិ​ខៀវ​ចំ​ពោះ​ប្រ​ជា​ជន​ស្រប​តាម​ស្មារតី​ “កង​ទ័ព​ការ​ពារ​ព្រំ​ដែន​រួម​កម្លាំង​ដើម្បី​អ្នក​ក្រ មិន​ទុក​ឱ្យ​នរ​ណា​ម្នាក់​នៅ​ក្រោយ​គេ​ឡើយ”។​ ទន្ទឹម​នឹង​នោះ​ សកម្ម​ភាព​នេះ​បាន​ជួយ​ឱ្យ​មា​មីង​ខ្មែរ​ក្រី​ក្រនៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ​បាន​ទទួល​ពិធី​បុណ្យ​ប្រ​កប​ដោយ​ភាព​កក់​ក្តៅ​ សុភ​មង្គល​ រួម​ចំ​ណែក​ក្នុង​ការ​ពង្រឹង​បន្ថែម​ទៀត​នូវ​សាម​គ្គី​ភាព​ដ៏​ជ្រាល​ជ្រៅ​រវាង​កង​ទ័ព​និង​ប្រ​ជា​ជន​ ព្រម​ទាំង​បង្ហាញ​ពី​រូប​ភាព​ដ៏​ល្អ​ប្រ​ពៃ​នៃ “កង​ទ័ព​អ៊ំ​ហូ” ក្នុង​ស្ថាន​ភាព​ថ្មី។​

ខាង​ក្រោម​នេះ​ជា​រូប​ភាព​មួយ​ចំ​នួន​នៃ​សកម្ម​ភាព​គិត​អាន​ក្នុង​ពិធី​បុណ្យ​សែន​ដូន​តា​ជូន​ជន​រួម​ជាតិ​ខ្មែរ​នៅ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​វិញ​ហាយ គណៈ​មេ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទីក្រុង​កឹង​ធើ៕

លីធាន​ - សុផន

 វរសេនីយ៍​ឯក​ លឿង​ហឺវ​ទ្រុង​ មេ​បញ្ជា​ការ​រង​នៃ​គណៈ​មេ​បញ្ជា​ការ​​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ ជូន​អំ​ណោយ​ដល់​វត្ត​ឈូង​ធំ​ នៅ​ឃុំ​ឡាយ​ហ្វា។​

 គណៈ​មេ​បញ្ជា​ការ​​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ ជូន​អំ​ណោយ​ដល់​គ្រួ​សារ​ក្រី​ក្រ។​

 

វរសេនីយ៍​ឯក​ ហ្វិញ​ថាញ​ហុង​ អគ្គ​ស្នង​ការ​នយោ​បាយ​គណៈមេ​​បញ្ជា​ការ​​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទីក្រុង​កឹង​ធើ ជូន​អំ​ណោយ​ដល់​មាមីង​ជន​ជាតិ​ខ្មែរ​ពិធី​បុណ្យ​សែន​ដូន​តា។​

កម្មា​ភិបាល​ យុទ្ធ​ជន​ការ​ពារ​ព្រំ​ដែន​ ពិនិត្យ​ជំ​ងឺ​ជូន​អ្នក​ក្រនៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ។​

 កម្មា​ភិបាល​ពេទ្យ​យោ​ធានៃ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​វិញ​ហា​យ ណែ​នាំ​ប្រ​ជា​ជន​ពី​របៀប​ប្រើ​ប្រាស់​ថ្នាំ​ពេទ្យ។​

 

ចែករំលែកអត្ថបទ