ចូលរួមប្រឡងសិស្សពូកែថ្នាក់ជាតិឆ្នាំនេះ ទីក្រុងកឹងធើ មានបេក្ខសិស្សចំនួន២២៥នាក់ នៅក្នុងក្រុមជម្រើស ១០ ក្រុម ចូលរួមប្រឡង ១០ វិញ្ញាសា។
ពិធីចេញដំណើររបស់ក្រុមជម្រើសសិស្សពូកែកម្រិតវិទ្យាល័យទីក្រុងកឹងធើ ចូលរួមប្រឡងថ្នាក់ជាតិ ឆ្នាំសិក្សា ២០២៥-២០២៦ ប្រព្រឹត្តឡើងនៅព្រឹកថ្ងៃទី ២២ ខែធ្នូ នៅវិទ្យាល័យជំនាញលីតឺត្រុង។

បេក្ខសិស្សពូកែចូលរួមពិធីចេញដំណើរទៅប្រឡង។
សម័យប្រឡងឆ្នាំនេះ នឹងប្រព្រឹត្តិឡើងក្នុងអំឡុង២ថ្ងៃ (ថ្ងៃទី២៥ និង២៦ ខែធ្នូ) ទីក្រុងកឹងធើ មានបេក្ខសិស្សចំនួន ២២៥ នាក់ នៅក្នុងក្រុមជម្រើសចំនួន ១០ ក្រុម ចូលរួមប្រឡងបណ្តាវិញ្ញាសា ដូចជា៖ គណិតវិទ្យា អក្សរសាស្ត្រ រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា ប្រវត្តិសាស្រ្ត ភូមិសាស្ត្រ ភាសាអង់គ្លេស ភាសាបារាំង និងព័ត៌មានវិទ្យា។ ប្អូនៗទាំងនេះសុទ្ធតែជាសិស្សពូកែ បានឆ្លងកាត់ការធ្វើតេស្តសាកល្បង ប្រឡងស្ទង់មើល និងវាយតម្លៃជាច្រើនលើក ក្នុងនោះ មានសម័យប្រឡងជ្រើសក្រុមជម្រើសសិស្សពូកែថ្នាក់ទីក្រុង អាស្រ័យមន្ទីរអប់រំនិងបណ្តុះបណ្តាលទីក្រុងកឹងធើរៀងចំឡើង។
ថ្លែងសុន្ទរកថាក្នុងពិធីនេះ លោកស្រី ត្រឹងធីហ្វៀង នាយិកាស្តីទីនៃមន្ទីរអប់រំនិងបណ្តុះបណ្តាលទីក្រុងកឹងធើ បានកត់សម្គាល់ និងស្ងើចសរសើរចំពោះការយកចិត្តទុកដាក់ និងទទួលខុសត្រូវរបស់លោកគ្រូ អ្នកគ្រូដែលទទួលបង្ហាត់បង្រៀន និងគ្រប់គ្រងក្រុមជម្រើសដោយផ្ទាល់; ភាពម្ចាស់ការ ច្នៃប្រតិដ្ឋរបស់សាលា ពិសេសគឺវិទ្យាល័យជំនាញលីតឺត្រុង - អង្គភាពមជ្ឈមណ្ឌលចាត់តាំងបំពាក់បំប៉ន ព្រមជាមួយនឹងការរួមដំណើររបស់អាណាព្យាបាលសិស្ស។ នាយកមន្ទីរអប់រំ និងបណ្តុះបណ្តាលទីក្រុងកឹងធើ បានជូនពរដល់សិស្សានុសិស្សឈានចូលប្រឡងត្រូវប្រុងស្មារតី ជឿជាក់ ស្មោះត្រង់ ច្នៃប្រតិដ្ឋ; ពង្រីកខ្ពស់បំផុតចំណេះដឹង បំណិន អង់អាច ថែទាំសុខភាព ស្មារតីសុទិដ្ឋិនិយម និងមានឆន្ទៈរឹងប៉ឹង។

តំណាងថ្នាក់ដឹកនាំសមាគមជំរុញការសិក្សាទីក្រុងកឹងធើ ប្រគល់ផ្លាកនិមិត្តរូប (អំណោយសម្រាប់សិស្សពូកែ) ដល់អ្នកតំណាងមន្ទីរអប់រំ និងបណ្តុះបណ្តាលទីក្រុង រួមជាមួយនឹងសិស្សានុសិស្ស។
សម័យប្រឡងជ្រើសរើសសិស្សពូកែថ្នាក់ជាតិកម្រិតវិទ្យាល័យ គឺជាសម័យប្រឡងដ៏សំខាន់បានក្រសួងអប់រំនិងបណ្តុះបណ្តាលរៀបចំឡើងប្រចាំឆ្នាំ ដើម្បីស្វែងរកសិស្សមានចំណេះដឹង មានសមត្ថភាពខ្ពស់ក្នុងមុខវិជ្ជានានា បង្កប្រភពបំប៉នបញ្ញវន្តជូនប្រទេសជាតិ។ នេះនៅទាំងជាមូលដ្ឋានដើម្បីក្រសួងអប់រំ និងបណ្តុះបណ្តាលជ្រើសរើសក្រុមជម្រើសជាតិ ចូលរួមក្នុងសម័យប្រឡងអូឡាំពិកថ្នាក់តំបន់ និងអន្តរជាតិ។
ក្នុងឱកាសនេះ សមាគមជំរុញការសិក្សាទីក្រុងកឹងធើ បានជូនរង្វាន់ដល់សិស្សពូកែម្នាក់ៗ ១ លានដុង; មន្ទីរអប់រំ និងបណ្តុះបណ្តាលទីក្រុង ក៏បានជូនអំណោយដល់ប្អូនៗផងដែរ ដើម្បីលើកទឹកចិត្តប្អូនៗឱ្យមានភាពជឿជាក់ ប្រឡងបានល្អ៕
ប៊ិចង៉ុក - ចន្ថា