23/12/2025 - 07:25

សមាគម​សហព័ន្ធ​នារី​ឃុំ​អា​ង​និញ ខ្នះ​ខ្នែង​គិត​គូរ​ជីវភាព​សមាជិកា 

រយៈ​ពេល​កន្លង​ សមាគម​សហព័ន្ធ​នារី​ឃុំ​អា​ង​និញ ទី​ក្រុង​កឹង​ធើ​ បាន​ផ្សព្វ​ផ្សា​យ​សកម្ម​ភាព​ ចលនា​ប្រ​ឡង​ប្រ​ណាំង​និង​សកម្ម​ភាព​ជាក់​ស្ដែង​ជាច្រើន​ រួម​ចំ​ណែក​បង្កើន​ប្រាក់​ចំ​ណូល​ កែ​លម្អ​ជីវភាព​ និង​បង្ក​កម្លាំង​ជំ​រុញ​ដើម្បី​បង​ប្អូន​នារី​ផ្សា​រភ្ជាប់​ជាមួយ​អង្គ​ការ​សមាគម​។​

សមាគម​សហព័ន្ធ​នារី​ឃុំ​អា​ង​និញ ចុះ​ទៅ​សួរ​សុខ​ទុក្ខ​សមាជិក​។

សមាគមសហព័ន្ធ​នារី​ បាន​សហកា​រជាមួយ​ផ្នែក​សមត្ថ​កិច្ច​ រៀប​ចំ​វគ្គ​ហ្វឹក​ហ្វឺន​ផ្ទេរ​វិទ្យា​សាស្ត្រ​-បច្ចេក​ទេ​សជាបន្ត​បន្ទាប់​ ដើម្បី​ជំ​នួយ​បច្ចេក​ទេ​សដាំ​ដុះ​ ស្វែង​រក​ប្រ​ភព​ទុន​បុល​ជូន​សមាជិក​;ហ៊ុន​ដើម​ទុន​ ដើម្បី​ជួយ​គ្នា​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច។​ ក្រៅ​ពី​នោះ​ សមាគម​បាន​សហកា​រជាមួយ​ផ្នែក​ពាក់​ព័ន្ធ​សាង​សង់​ផ្ទះ​ថ្មី​ចំ​នួន​ ៦​ ខ្នង​ជូន​គ្រួ​សារ​ក្រី​ក្រ ជួស​ជុល​ផ្ទះ​០​៥​ខ្នង​ជូន​គ្រួ​សារ​គោល​នយោ​បាយ​ ចែក​អំ​ណោយ​ដល់​កុមារ​ពិការ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណា​មចំ​នួន​៤​០​ ចំ​ណែក  ក្នុង​មួយ​ចំ​ណែក​តម្លៃ​ ៣​០​០​.០​០​០​ ដុង​ សរុប​ទឹក​ប្រាក់​ ១​២​.០​០​០​.០​០​០​ ដុង​។​

ទន្ទឹម​នឹង​នោះ​ សមាគម​សហព័ន្ធ​នារី​ឃុំ​ បាន​ទទួល​ការ​ប្រ​គល់​សិទ្ធិ​ពី​ធនាគារ​គោល​នយោ​បាយ​សង្គម​ គ្រប់​គ្រង​ក្រុម​ចំ​នួន​ ១​៤​  មាន​សមាជិក​ទាំង​អស់​ ៧​៨​៧​ នាក់​ សរុប​ប្រាក់​កម្ចី​ ១​៨​,៦​ ពាន់​លាន​ដុង​; បន្ត​រក្សា​ក្រុម​អនុ​វត្ត​តាម​គំ​រូ​អ៊ំ​ ២​២​ ក្រុម​; ក្រុម​ “នារី​ ជឿ​ជាក់​ថែ​រក្សា​ផ្លូវ​បៃតង​ ជ្រះ​ ស្អាត​” ០​១​ ក្រុម​; ក្រុម​នារី​ដាំ​ដំណាំ​ ០​១​ ក្រុម​; បន្ត​រក្សា​ក្លឹប​ “នារី​ព្រួត​ដៃ​កសាង​ជន​បទ​ថ្មី០១​ ក្លឹប​”។​ ទន្ទឹម​នឹង​នោះ​ សមាគម​បាន​លើ​កសរ​សើរ​សមាជិក​ដែល​មាន​ស្នា​ដៃ​លេច​ធ្លោ​ជាច្រើន​ក្នុង​ការ​ងារ​សមាគម​ និង​ខិត​ខំ​បង្ក​បង្កើន​ផល ធ្វើ​អា​ជីវកម្ម​ កសាង​គ្រួ​សារ​សុភ​មង្គល​។​

ជាមួយ​នឹង​សកម្ម​ភាព​ជាក់​ស្ដែង​ទាំង​នោះ​ សមាគម​សហព័ន្ធ​នារី​ឃុំ​អា​ង​និញ យក​ចិត្ត​ទុក​ដាក់​គិត​គូរ​ដល់​ជីវភាព​សម្ភារៈ​ ស្មារ​តី​ជូន​សមាជិក​ានារី​បាន​ទាន់​ពេល​ និង​លើ​កកម្ពស់​តួនាទី​របស់​អង្គ​ការ​សមាគម​។​ ខ្នះ​ខ្នែង​អនុ​វត្ត​តាម​ទិស​ស្លោ​ក “មិន​ទុក​ន​រណា​ម្នាក់​ឱ្យ​នៅ​ខាង​ក្រោយ​” សមាគម​សហព័ន្ធ​នារី​ឃុំ​ បន្ត​ជំ​រុញ​ការ​ងារ​ឃោ​សនា​ ចលនា​សមាជិកានិង​ប្រ​ជា​ជន​ចូល​រួម​កម្ម​វិធី​ ការ​ចលនា​នានា​ដែល​គ្រប់​ថ្នាក់​ គ្រប់​ផ្នែក​  និង​មជ្ឈិម​សមាគម​សហព័ន្ធ​នារី​វៀត​ណា​មបាន​បំ​ផុស​។​ បង្កើន​ការ​សហកា​រជាមួយ​សប្បុរ​ស​ជន​ ស្ថាប័ន​ អង្គ​ភាព​ ដើម្បី​បង្កើន​ប្រ​ភព​ធនធាន​ក្នុង​សង្គម​សម្រាប់​សកម្ម​ភាព​មនុស្ស​ធម៌​ សប្បុរ​ស​ធម៌​នៅ​ភូមិ​ភាគ​ រួម​ចំ​ណែក​ជាមួយ​ភូមិ​ភាគ​អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិ​ទ្ធ​ភាព​នូវ​គោល​នយោ​បាយ​សុខុមា​លភាព​សង្គម​ គិត​គូរ​ដល់​ជីវភាព​សមាជិកានារី​ឱ្យ​បាន​ល្អ​ប្រ​សើរ​។​

បង​ស្រី​ ង្វៀង​ធីគីមត្រា​ង អនុ​ប្រ​ធាន​សមាគមសហព័ន្ធ​នារី​ឃុំ​អា​ង​និញ ឱ្យ​ដឹង​៖ រាល់​ការ​ចលនា​ដែល​សមាគម​សហព័ន្ធ​នារី​ឃុំ​ផ្តើ​មឡើង​ ពិត​ជា​បាន​ចូល​ក្នុង​ជីវភាព​សមាជិក ជួយ​លើ​កកម្ពស់​ការ​យល់​ដឹង​ ជំ​រុញ​ស្មារ​តី​ម្ចាស់​ការ​ដើម្បី​ឱ្យ​បង​ប្អូន​នារី​ជម្នះ​ការ​លំ​បាក​ ហ៊ាន​គិត​ហ៊ាន​ធ្វើ​ អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​។​ បង​ប្អូន​នារី​តែ​ងមាន​ស្មារ​តី​ស្រឡាញ់​រាប់​អា​ន​គ្នា ​និង​កសាង​គ្រួ​សារ​សុភ​មង្គល​។​ នេះ​ជា​លក្ខខណ្ឌ​មួយ​ដើម្បី​បង​ប្អូន​នារី​ភូមិ​ភាគ​លើ​កកម្ពស់​តួនាទី​របស់​ខ្លួន​ក្នុង​គ្រួ​សារ​និង​សង្គម​ខាង​ក្រៅ​៕

                               ដាលីន - ថា​ច់​ធី

ចែករំលែកអត្ថបទ