មហាសាមគ្គីជនជាតិ ទំនៀមទម្លាប់

30/12/2018 - 19:31

ទំ​នៀម​ផ្លុំ​ត្រ​ចៀក​របស់​ជន​ជាតិ​បា​ណា

ជន​រួម​ជាតិ​បា​ណា មក​ពី​ឃុំ​តឺ​តុង ស្រុក​ក្បាង​ ខេត្ត​យ៉ា​ឡាយ ទើប​រៀប​ចំ​សម្តែង​​បង្ហាញ​ឡើងវិញ​នូវ​ទំ​នៀម​ផ្លុំ​ត្រ​ចៀក​ដ៏​វិ​សេស​របស់​ជន​រួម​ជាតិ​ផង​ខ្លួន ក្នុង​ក្រប​​ខ័ណ្ឌ​ស​កម្ម​ភាព​នៃ​សប្តាហ៍ “ម​ហា​សាម​គ្គី​បណ្តា​ជន​ជាតិ​-បេ​តិក​ភណ្ឌ​វប្ប​ធម៌ វៀត​ណាម ” ឆ្នាំ​២០១៨ នៅ​ភូមិ​វប្ប​ធម៌ ទេស​ចរណ៍​បណ្តា​ជន​ជាតិ​វៀត​ណាម (ដុង​ម៉ូ សឺន​តី​ ហា​ណូយ​)។

ធម្ម​តា ក្នុង​មួយ​ឆាក​ជី​វិត​របស់​ជនជាតិ​បា​ណា ពិ​ធីផ្លុំ​ត្រ​ចៀក​គឺ​ពិ​ធី​បាន​អនុ​វត្ត​មុន​ដំ​បូង​បង្អស់ក្នុង​បណ្តា​ពិ​ធី​ទាំង​ឡាយ​។ លោក​អា​ចារ្យ​ធ្វើ​ពិ​ធី​ផ្លុំ​ត្រ​ចៀក ដើម្បី​បួង​សួង សុំ​សេច​ក្ដី​សុខ ដាក់ឈ្មោះ​ឲ្យ​ទា​រក​ទើប​កើត​ ព្រម​ទាំង​ដឹង​គុណ​ចំ​ពោះ​អា​រក្ស​អ្នក​តា និង​ធ្វើ​ការ​បួង​សួង​សុំ​ឲ្យ​ទា​រកមាន​សុខ​ភាព​ល្អ​ ឆ្លាត​វៃ ក្លាយ​ជា​មនុស្ស​ល្អ​ក្នុង​គ្រួ​សារ​ និង​សហ​គមន៍​៕

ប្រ​ភពៈ vinaculto.vn - ថាច់​ធី

លោក​អា​ចារ្យ លាប​ឈាម​សត្វ​ទៅ​លើ​ដើម​នេវ​ (បង្គោល​សម្រាប់​សែន​)។

លោក​អា​ចារ្យ​ កំ​ពុង​ធ្វើ​ពិ​ធី​សែន​បួង​សួង​នៅ​ទី​លាន​។

លោក​អា​ចារ្យ​ ធ្វើ​ពិ​ធី​សែន​បួង​សួង​ដល់​អា​រក្ស​ អ្នក​តា សុំ​ជួយ​ថែ​រក្សា​ការ​ពារ​ដល់​ទា​រក។

ពិ​ធី​ចោះ​ត្រ​ចៀក​ឲ្យ​ក្មេង​ស្រី​។

ក្មេង​ស្រី បាន​ម្តាយ​នាំ​ចូល​រួម​ក្នុង​ពិ​ធី​បុណ្យ​ជា​មួយ​អ្នក​ភូមិ​។

 

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ក្មេង​ស្រី