រយៈពេលកន្លង យុវវ័យកងទ័ពការពារព្រំដែនទីក្រុងកឹងធើ បានពង្រីកតួនាទីឈានមុខច្នៃប្រតិដ្ឋ អនុវត្តល្អភារកិច្ចនយោបាយរបស់អង្គភាព; រួមចំណែកការពាររឹងមាំអធិបតេយ្យបូរណភាពទឹកដី សន្តិសុខព្រំដែនជាតិ រក្សាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមតំបន់ព្រំដែនសមុទ្ររបស់ទីក្រុង។

កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនទីក្រុងកឹងធើ ជូនអំណោយដល់សិស្សក្រីក្រនៅតំបន់ព្រំដែនសមុទ្រ។
ក្នុងរយៈពេល៣ឆ្នាំកន្លង អង្គការសម្ព័ន្ធយុវជនគ្រប់លំដាប់ថ្នាក់នៃកងទ័ពការពារព្រំដែនទីក្រុង បានធ្វើការបញ្ជ្រាប ម្ចាស់ការផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាពភារកិច្ចការងារសម្ព័ន្ធយុវជននិងចលនាយុវជន។ លេចធ្លោ ដូច៖ សមាជិកសម្ព័ន្ធយុវជនកងទ័ពការពារព្រំដែនចូលរួមដើរល្បាតបានជាង ២.៤០០ លើក ត្រួតពិនិត្យ ខ្សែបន្ទាត់ព្រំដែនសមុទ្របានជាង ១០.០០០ គីឡូម៉ែត្រ; ចែកខិត្តប័ណ្ណរាប់ពាន់សន្លឹកផ្សព្វផ្សាយចលនាឱ្យអ្នកនេសាទអនុវត្តយ៉ាងម៉ឺងម៉ាត់នូវសេចក្តីកំណត់ស្តីពីធ្វើនេសាទជលផល បង្ការប្រឆាំង IUU; ចូលរួមប្រយុទ្ធប្រឆាំងបានជោគជ័យ ២ ករណីជួញដូរមនុស្ស សង្គ្រោះអ្នករងគ្រោះបាន ១ នាក់; បង្ក្រាបបាន៣៣ករណី ដោយមានមុខសញ្ញា ៣៦ នាក់ ពីបទជួញដូរ ដឹកជញ្ជូន ស្តុកទុកសារធាតុគ្រឿងញៀនខុសច្បាប់ រឹបអូសបានជាង ៧១ ក្រាមគ្រឿងញៀនគ្រប់ប្រភេទ; ពិន័យ រដ្ឋបាល ១៣៣ ករណីលើមុខសញ្ញា ៤០១ នាក់ សរុបទឹកប្រាក់ ១,៥ ពាន់លានដុង រួមចំណែករក្សារឹងមាំសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមតំបន់ព្រំដែនសមុទ្រ។
ទន្ទឹមនឹងនោះ យុវវ័យការពារព្រំដែនថែមទាំងរៀបចំកម្មវិធីសុខុមាលភាពសង្គមជាច្រើនដូច “ខាប់អង្ករមនុស្សធម៌” “ដៃកន្ត្រៃការពារព្រំដែន” “ម៉ោងរៀនជាយដែន” “ផ្សារណាត់សូន្យដុង” “ជំរុញដំណើរប្អូនទៅសាលា - កូនចិញ្ចឹមប៉ុស្តិ៍ការពារព្រំដែន”។ល។ ឆ្លងតាមរយៈនោះ បានជូនអំណោយ ៣.៦០០ ចំណែក សៀវភៅសរសេរ ១០.០០០ក្បាល និងសិក្ខូបករណ៍ដល់សិស្សានុសិស្សក្រីក្រ បង្កើតជាស្លាកស្នាមអនុស្សាវរីយ៍របស់យុវវ័យការពារព្រំដែនក្នុងទឹកចិត្តប្រជាជន។
ប្អូនថាច់ធីបែញ៉ី សិស្សថ្នាក់ទី៧នៃអនុវិទ្យាល័យនិងវិទ្យាល័យត្រឹងដេ ចែករំលែក៖ “ប្អូនកំ ព្រាឪពុកម្តាយ ម្ល៉ោះហើយរស់នៅជាមួយយាយតាំងពីតូច សព្វថ្ងៃលោកយាយអាយុ ៦៣ ឆ្នាំ ហើយគ្មានកម្លាំងដើម្បីទៅធ្វើការទៀតទេ។ ច្រើនឆ្នាំមកនេះ អាស្រ័យបានពូៗកងទ័ពការពារព្រំដែនជំនួយប្រាក់ សម្លៀកបំពាក់ថ្មីនិងសិក្ខូបករណ៍រៀនសូត្រ ទើបប្អូនមានលក្ខណៈដើម្បីបន្តទៅសាលា។ ប្អូនសូមអរគុណចំពោះពូៗកងទ័ពការពារព្រំដែន ហើយសន្យាថា នឹងខិតខំព្យាយាមរៀនសូត្រឱ្យបានល្អ”។
វរសេនីយ៍ឯក ហាហ្វីទ្រឿង ស្នងការនយោបាយរងនៃកងទ័ពការពារព្រំដែនទីក្រុងកឹងធើ ឱ្យដឹង៖ ចំពោះទង្វើដ៏ល្អមានអត្ថន័យជាក់ស្តែង យុវវ័យកងទ័ពការពារព្រំដែនបានបន្សល់នូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅក្នុងទឹកចិត្តប្រជាជនតំបន់ព្រំដែនសមុទ្រ។ រយៈពេលខាងមុខ យុវវ័យកងទ័ពការពារព្រំដែន បន្តពង្រីកស្មារតីសាមគ្គី ប្រវេណីដ៏ត្រចះត្រចង់របស់សម្ព័ន្ធយុវជនកុម្មុយ នីស្តហូជីមិញរបស់កងកម្លាំងកងទ័ពការពារព្រំដែន; លើកកម្ពស់ស្មារតីភ្ញាក់រលឹក ខ្លួនទីពឹងខ្លួន ឆ្លងកាត់រាល់ការលំបាក សាកល្បង ប្តេជ្ញាចិត្តអនុវត្តល្អភារកិច្ច រួមចំណែកការពាររឹងមាំអធិបតេយ្យបូរណភាពទឹកដី សន្តិសុខព្រំដែនជាតិ រក្សារឹងមាំសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាព សង្គមតំបន់ព្រំដែនសមុទ្ររបស់ទីក្រុង៕
យ្វីអាញ- លីសៀ