មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

24/12/2025 - 05:25

ប្រ​សិ​ទ្ធ​ភាព​សេដ្ឋ​កិច្ច​ពី​ទម្រង់​ដាំ​ខ្ទឹមក្រហម​និង​ម្ទេស​នៅ​តំ​បន់​ឆ្នេរ​សមុទ្រ​ទី​ក្រុង​កឹង​ធើ​ 

ខ្ទឹមក្រហម​និង​ម្ទេស​ដៃ​នាង ជាដំណាំ​ពី​រប្រ​ភេទ​ផ្ដល់​តម្លៃ​សេដ្ឋ​កិច្ច​ខ្ពស់​ សមស្រប​តាម​លក្ខណៈ​រដូវ​កាល​ដាំ​ដុះ​នៅ​សង្កាត់​វិញ​ភឿក និង​សង្កាត់​វិញ​ចូវ​ ទី​ក្រុង​កឹង​ធើ​។​ នេះ​ជា​ទម្រង់​ដែល​ផ្នែក​កសិកកម្ម​ភូមិ​ភាគ​ លើ​កទឹក​ចិត្ត​ដើម្បី​ឆ្លៀត​ប្រើ​ប្រាស់​ដី​ខ្សាច់​តំ​បន់​ឆ្នេរ​សមុទ្រ​ងាយ​ដាំ​ដុះ​ និង​វិនិ​យោ​គ​ដើម​ទុន​តិច​ ប៉ុន្តែ​នាំ​មក​នូវ​ប្រ​សិ​ទ្ធ​ភាព​សេដ្ឋ​កិច្ច​លំ​នឹង​។​

ទម្រង់​ដាំ​ខ្ទឹមក្រហម​របស់​អ្នក​មីង​លីធីសឿន​។

នៅតំ​បន់​កាឡាាំង B សង្កាត់​វិញ​ចូវ​ ទម្រង់​ដាំ​ខ្ទឹមក្រហម​របស់​អ្នក​មីង​លីធីសឿន​ កំ​ពុងផ្តល់​ប្រាក់​ចំ​ណូល​លំ​នឹង​សម្រាប់​គ្រួ​សារ​។​ លើ​ផ្ទៃ​ដី​ជាង​ ១​ ពាន់​ម៉ែ​ត្រ​ការ៉េ​ អ្នក​មីង​សឿន​ បាន​បន្ត​ការ​ដាំ​ដំណាំ​ខ្ទឹមក្រហម​អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ​។​ ជាមធ្យម​ក្នុង​មួយ​រដូវ​ អ្នក​មីង​ប្រ​មូល​ផលបាន​ពី​ ១​,៥​-២​ តោន​ លក់​ក្នុង​តម្លៃ​ពី​ ១​២​.០​០​០​ - ១​៥​.០​០​០​ ដុង​/គីឡូ​ក្រាម​។​ នៅ​ពេល​តម្លៃ​ទី​ផ្សា​រឡើង​ដល់​ ២​០​.០​០​០​ដុង​/គីឡូ​ក្រាម​ អ្នក​មីង​ចំ​ណេញ​ជាង​១​០​លាន​ដុង​ក្នុង​មួយ​រដូវ។​

អ្នក​មីង​សឿន​ ចែក​រំលែក​ ខ្ទឹមក្រហម​គឺ​ជា​ប្រ​ភេទ​ដំណាំ​ធន់នឹង​ភាព​រាំង​ស្ងួត​ តិច​មាន​សត្វ​ល្អិត​និង​ជំ​ងឺ​ បើ​អនុ​វត្ត​តាម​បច្ចេក​ទេ​សដាំ​ដុះ​ត្រឹម​ត្រូវ​៖ “ខ្ទឹមដាំ​រយៈ​ពេល​ ៦​០​ ថ្ងៃ​គឺ​អា​ច​ប្រ​មូល​ផលបាន​មួយ​ឆ្នាំ​អា​ចដាំ​បាន​ពី​ររដូវ​។​ អា​ស្រ័យ​បាន​ហ្វឹក​ហាត់​បច្ចេក​ទេ​សណែនាំ​របៀប​បង្ការ​ជំ​ងឺ​និង​ការ​កែ​លម្អ​ដី​ ទើប​ទិន្ន​ផល​រដូវ​ណា​ក៏​លំ​នឹង​ដែរ​។​ អា​ស្រ័យ​ដាំ​ខ្ទឹមក្រហម​ ទើប​គ្រួ​សារ​ខ្ញុំ​មាន​ប្រ​ាក់​ចំ​ណូល​ជាប្រ​ចាំ​ ជីវភាព​គ្រួ​សារ​បាន​លំ​នឹង​។​

នៅ​តំ​បន់​ឆ្នេរ​សមុទ្រ​ សង្កាត់​វិញ​ភឿក ទម្រង់​ដាំ​ម្ទេស​ដៃ​នាងរបស់​បង​ស្រី​មីង​ធីវ៉ាលី កំ​ពុង​ទាក់​ទាញ​ចំ​ណា​ប់​អា​រម្ម​ណ៍​របស់​គ្រួ​សារ​ជាច្រើន​ ដោយ​ឃើញ​ប្រ​សិ​ទ្ធ​ភាព​លេច​ធ្លោ​។​ គ្រួ​សារ​គាត់​ដាំ​ម្ទេស​ ២​ ពាន់​ម៉ែ​ត្រ​ការ៉េ​ ក្រោយ​ពី​ជាង​៣​ខែ​ ចម្ការ​ម្ទេស​ឈាន​ដល់​ដំណា​ក់​កាល​ប្រ​មូល​ផលស្រុះ​។​ ក្នុង​មួយ​ថ្ងៃ មធ្យម​ក្នុង​ ១​ កុង​ប្រ​មូល​ផលបាន​ពី​៥​០​-១​០​០​ គីឡូ​ក្រាម​ លក់​ក្នុង​តម្លៃ​ពី​២​៥​.០​០​០​-៣​២​.០​០​០​ ដុង​ក្នុង​មួយ​គីឡូ​ក្រាម​។​ អា​ស្រ័យ​តម្លៃ​ទី​ផ្សា​រលំ​នឹង​គ្រួ​សារ​គាត់​មិន​បារម្ភ​ឈ្មួញ​ចុះ​តម្លៃ​ ឬ​លក់​មិន​អស់​នោះ​ឡើយ​។​

 

បង​ស្រី​លីធីវ៉ាលី ឱ្យ​ដឹង​៖ “ដំណាំ​ម្ទេស​ដៃ​នាងសមស្រប​ជាមួយ​នឹង​ដី​ខ្សាច់​ឆ្នេរ​សមុទ្រ​ តិច​មាន​សត្វ​ល្អិត​បំ​ផ្លាញ​។​ រដូវ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណា​ម គឺ​ជា​ឱកាស​លក់​បាន​ថ្លៃ​បំ​ផុត​។​ ផ្ទៃ​ដី​១​កុង​ក្នុង​មួយ​ សប្តាហ៍​ខ្ញុំ​ប្រ​មូល​ផលបាន​ពី​៥​០​០​ - ៧​០​០​ គីឡូ​ ក្រាម​។​ ក្រោយ​ពី​ទូទាត់​ចំ​ណា​យ​រួច​រាល់​ ខ្ញុំ​នៅ​ចំ​ណេញ​ពី​ ៣​០​-៤​០​ លាន​ដុង​ក្នុង​មួយ​រដូវ​”។​

លោក​ត្រឹង​វ៉ាន់​តាង អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​សង្កាត់​វិញ​ភឿក ឱ្យ​ដឹង​៖ “ឆ្លង​តាម​ការ​ ផ្សព្វ​ផ្សា​យ​ជាក់​ស្តែ​ង ទម្រង់​ដាំ​ខ្ទឹមក្រហម​និង​ម្ទេស​ដៃ​នាងបាន​បញ្ជា​ក់​ពី​ប្រ​សិ​ទ្ធ​ភាព​សេដ្ឋ​កិច្ច​យ៉ាង​ច្បាស់​ បើ​ប្រៀប​នឹង​ដំណាំ​ផ្សេង​ៗ​នៅ​តំ​បន់​ឆ្នេរ​សមុទ្រ​។​ ប្រាក់​ចំ​ណូល​របស់​មាមីង​កើន​ឡើង​ជា ប្រាកដ​ ពិសេស​នៅ​រដូវ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណា​ម តម្លៃ​លក់​និង​បរិមាណ​ផលសុទ្ធ​តែ​កើន​ខ្ពស់​។​ នេះ​ ជាទិស​ដៅ​ផលិត​មាន​ប្រ​សិ​ទ្ធ​ភាព​និង​ចីរភាព​សម្រាប់​ជន​រួម​ជាតិ​ខ្មែរ​នៅ​តំ​បន់​ឆ្នេរ​សមុទ្រ​។​ នៅ​ពេល​ខាង​មុខ​ ភូមិ​ភាគ​នឹង​ចលនា​ពង្រីក​ផ្ទៃ​ដី​បន្ថែ​ម​ កសាង​ក្រុម​សហករ​ណ៍​ផលិត​និង​ចង​សម្ព័ន្ធ​ការ​នាំ​ចេញ​ដើម្បី​ឱ្យ​មាមីង​ស្ងប់អា​រម្ម​ណ៍​ដាំ​ដុះ​”៕

                                     ហុង​ទើ-ត្រឹង​រ៉ូន

 

ចែករំលែកអត្ថបទ