នៅប៉ុស្តិ៍ការពារព្រំដែនឡាយហ្វា គណៈបញ្ជាការកងទ័ពការពារព្រំដដែនទីក្រុងកឹងធើ ទើបសហការជាមួយសមាគមនារីនៃគណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើចាត់តាំងទម្រង់ "ផ្សារណាត់ពិសេស" ជាមួយផលិតផលសូន្យដុងសម្រាប់គ្រួសារក្រីក្រនៅតំបន់ព្រំដែនសមុទ្រ។ នេះគឺជាសកម្មភាព ដើម្បីអបអរសាទរអនុស្សាវរីយ៍៨១ឆ្នាំ ទិវាបង្កើតកងទ័ពប្រជាជនវៀតណាម (២២/១២/១៩៤៤-២២/១២/២០២៥) ៣៦ឆ្នាំទិវាការពារប្រទេសទូទាំងប្រជាជន (២២/១២/១៩៨៩-២២/១២/២០២៥) ៨០ឆ្នាំទិវាបោះឆ្នោតជាទូទៅលើកដំបូងនៃរដ្ឋសភាវៀតណាម (២២/១២/១៩៤៦-២២/១២/២០២៥)និងឆ្ពោះដល់មហាសន្និបាតតំណាងទូទាំប្រទេសលើកទី១៤របស់បក្ស។

វរសេនីយ៍ឯក ហាហ្វីត្រឿង ស្នងការនយោបាយរងនៃគណៈបញ្ជាការកងទ័ពការពារព្រំដែន
ទីក្រុងកឹងធើ ជូនអំណាយដល់គ្រួសារក្រីក្រនៅតំបន់ព្រំដែនសមុទ្រ។
នៅក្នុងកម្មវិធីនេះ អង្គភាពនានាបានកៀរគរជូនអំណោយ១០០ចំណែក(មួយចំណែកៗគិតជាទឹកប្រាក់៣៥០.០០០ដុង) ជូនគ្រួសារដែលមានស្ថានភាពលំបាកលើភូមិឋានឃុំឡាយហ្វា ទីក្រុងកឹងធើ។ អំណោយទាំងនោះរួមមានរបស់របរប្រើប្រាស់ចាំបាច់ដូច៖ អង្ករ ស្ករស ទឹកត្រី ប្រេងឆា ប៊ីចេង ទឹកស៊ីអ៊ីវ ស៊ុត មីកញ្ចប់។ល។
វរសេនីយ៍ឯក ហាហ្វីត្រឿង ស្នងការនយោបាយរងនៃគណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ ឱ្យដឹង៖ ទម្រង់"ផ្សារណាត់ពិសេស" ជាមួយផលិតផលសូន្យដុងសម្រាប់គ្រួសារក្រីក្រ ដែលបានប៉ុស្តិ៍ការពារព្រំដែនឡាយហ្វនៃ កងទ័ពការពារព្រំដែនទីក្រុងកឹងធើរក្សាអនុវត្តជាប្រចាំចាប់ពីខែតុលា ឆ្នាំ២០២៣ រហូតមកទល់បច្ចុប្បន្ន។ ទម្រង់មានអត្ថន័យជាក់ស្តែង បង្កលក្ខណៈដល់គ្រួសារក្រីក្រ គ្រួសារជនរួមជាតិខ្មែរដែលមានស្ថានភាពលំបាកលើភូមិឋានតំបន់ព្រំដែនសមុទ្រសម្រាលបន្ទុកក្នុងជីវភាព។ ទម្រង់នេះបានគណៈកម្មាធិការបក្ស រដ្ឋអំណាចភូមិភាគគ្រប់លំដាប់ថ្នាក់និងប្រជាជនវាយតម្លៃខ្ពស់៕
យ្វីអាញ-មុនី