ឆ្លងតាមរយៈការផ្សព្វផ្សាយ អនុវត្តការចលនា មានដូច “ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី ក្រុងស៊ីវិល័យ” “ប្រជាជនវៀតណាមអាទិភាពប្រើប្រាស់ទំនិញវៀតណាម” “ទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ” និងសកម្មភាពដើម្បីអ្នកក្រ។ល។ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុកកូវកែ ខេត្តត្រាវិញ បង្កបានកម្លាំងសាមគ្គីក្នុងប្រជាសហគមន៍ រួមគ្នាកសាងភូមិស្រុក។
ពង្រីកកម្លាំងប្រជាជនក្នុងការកសាងស្ពាននៅឃុំនិញថើយ ស្រុកកូវកែ។
អំណរទិវាមហាសាមគ្គីជនជាតិកន្លងហើយ នៅភូមិ៣ ឃុំផុងភូ ស្រុកកូវកែ ផ្សព្វផ្សាយកសាងសំណង់ “អគ្គិសនីពន្លឺផ្លូវជនបទ” តម្លើងអំពូលអគ្គិសនីតាមដងផ្លូវប្រវែងជាង១,៨គីឡូម៉ែត្រ។ លោកប៊ុយវ៉ាន់ថាញ់ នៅភូមិ៣ ឲ្យដឹង៖ ដំបូងមិនទាន់យល់ច្បាស់ពីផលប្រយោជន៍របស់សំណង់ ម្ល៉ោះហើយមិនសូវមានអ្នកចូលរួមគាំទ្រ ធ្វើឲ្យលំបាកក្នុងការផ្សព្វផ្សាយអនុវត្ត។ ប៉ុន្តែខណៈពេលបានសមាជិកនៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំ និងគណៈកម្មការបំពេញការងាររណសិរ្សភូមិ ផ្សព្វផ្សាយវែកញែក ពន្យល់ពីផលប្រយោជន៍នៃសំណង់ បម្រើការ បើកពន្លឺ ធានាសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរជូនប្រជាជននៅពេលរាត្រី។ល។ អ្នករាល់គ្នាក៏គាំទ្រនិងខ្នះខ្នែងចូលរួម។ អាស្រ័យហេតុនោះ ក្រោយរយៈពេល១ខែ សំណង់បាន កសាងសម្រេចក្នុងក្តីសោមនស្សរីករាយរបស់ប្រជាជនទូទាំងភូមិ។ ឆ្លងតាមរយៈនោះ កាន់តែរឹតចំណងមនោសញ្ចេតនារវាងអ្នកនៅភូមិផងរបងជាមួយ។
មិនត្រឹមតែនៅភូមិ៣ ឃុំផុងភូមួយប៉ុណ្ណោះទេ ស្របខួបអនុស្សាវរីយ៍៨៨ឆ្នាំ ថ្ងៃប្រពៃណីរណសិរ្សមាតុភូមិវៀតណាម (១៨/១១/១៩៣០-១៨/១១/២០១៨) កន្លងហើយ រណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់ក្នុងស្រុកកូវកែ បានផ្សព្វផ្សាយយ៉ាងទូលំទូលាយ ទិវាមហាសាមគ្គីទូទាំងជនជាតិនៅមណ្ឌលតាំងទីលំនៅ។ នៅមានតំបន់អ្នកកាន់សាសនាកាតូលិកជាច្រើន ដូចជា៖ ភូមិចុងផ្នោរ១ (ឃុំហ្វាតឹន) ភូមិបាមី (ឃុំតាមង៉ាយ) និងតំបន់មានជនជាតិខ្មែររស់នៅកុះករនៃឃុំចូវដៀន ផុងភូ ហ្វាអឹន ផុងថាញ់។ល។ រណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់បានយកចិត្តទុកដាក់ រៀបចំសកម្មភាពជាច្រើនប្រកបទៅដោយអត្ថន័យ។ តួយ៉ាងមានដូច៖ សួរសុខទុក្ខ ជូនអំណោយគ្រួសារឋិតក្នុងក្របខណ្ឌគោលនយោបាយ គ្រួសារក្រីក្រ; ស្ងើចសរសើរជូនអំណោយដល់សិស្សរៀនពូកែ សិស្សក្រីក្រឆ្លងកាត់ការលំបាក; ចលនាប្រជាជនជួសជុលផ្លូវគមនាគមន៍ អនាម័យបរិស្ថាន។ល។ ក្នុងទិវានេះ ក៏បានប្រព្រឹត្តឡើងនូវសកម្មភាពជាច្រើន មានដូច៖ វប្បធម៌ សិល្បៈ កីឡាអប់រំកាយយ៉ាងសម្បូរបែប ដិតដាមដោយអត្តសញ្ញាណវប្បធម៌ និងការប្រជុំជីវភាពរបស់ជនជាតិនីមួយៗក្នុងប្រជាសហគមន៍។
លោកថាច់នី សមាជិកគណៈប្រចាំការនៃគណៈកម្មាធិការបក្សស្រុក ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុកកូវកែ ឲ្យដឹង៖ រយៈពេលកន្លង គណៈកម្មាធិការរណសិរ្សមាតុភូមិស្រុកបានអនុវត្តនូវការចលនាជាច្រើន មានដូច៖ “ចលនាទូទាំងប្រជាជនសាមគ្គី កសាងជនបទថ្មី ក្រុងស៊ីវិល័យ” “ប្រជាជនវៀតណាមអាទិភាពប្រើប្រាស់ទំនិញវៀតណាម” “ទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ” និងសកម្មភាពដើម្បីអ្នកក្រ។ល។ បាននាំមកប្រសិទ្ធភាពជាក់ស្តែង។ ឆ្លងតាមរយៈការចលនាគាំទ្រមូលនិធិ”ដើម្បីអ្នកក្រ” ឆ្នាំ២០១៧ និង៨ខែដើមឆ្នាំ២០១៨ រណសិរ្សមាតុភូមិស្រុកបានចលនាអង្គភាព អង្គការសាសនា បុគ្គល សប្បុរសជនជាច្រើន រួមវិភាគទានជាអំណោយនិងទឹកប្រាក់ជាង១១,៣៦៤ពាន់លានដុង សាងសង់ផ្ទះ១០២ខ្នងនិងជួសជុលផ្ទះមហាសាមគ្គី៣ខ្នង ខួងអណ្តូងថ្មីសម្រាប់យកទឹកស្អាត៥កន្លែង; សួរសុខទុក្ខនិងពិនិត្យព្យាបាលជំងឺជូនប្រជាជន២.៩៨៨លើកនាក់ ឧបត្ថម្ភការរៀនសូត្រដល់សិស្សចំនួន១.៦០០នាក់។ល។ អនុវត្តកម្មវិធី សុខុមាលភាពសង្គម ស្រុកបានចលនាកសាងបានស្ពាន៦ខ្សែ សង់ផ្ទះថ្មីបាន២២៥ខ្នង; ថ្នាក់ឃុំ ទីប្រជុំជនចលនាឧបត្ថម្ភកសាងស្ពានបាន២០ខ្នង ផ្ទះមេត្តាធម៌៣៤ខ្នង។ល។ អាស្រ័យហេតុនោះ នៅតំបន់ឆ្ងាយដាច់ស្រយាលជាច្រើនរបស់ស្រុក ផ្លូវថ្នល់មានភាពស្រឡះស្រឡំ ប្រជាជនធ្វើដំណើរជួញដូរ ផលិតកម្មមានភាពងាយស្រួល។ លោកថាច់នី ឲ្យដឹងបន្ថែម៖ “ផ្តើមពីចលនាជាក់ស្តែង ប្រកបដោយប្រសិទ្ធភាព បានបង្កកម្លាំងសាមគ្គីក្នុងប្រជាសហគមន៍ចូលរួមកសាងភូមិស្រុក”៕
សឺនម៉ាល័យ - ធី