នៅប៉ុស្តិ៍ការពារព្រំដែនវិញហាយ គណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ ទើបរៀបចំកម្មវិធី “និទាឃរដូវកក់ក្តៅទឹកចិត្តអ្នកភូមិ” ឆ្នាំ២០២៦ ។ នេះជាអង្គភាពដែលបានជ្រើសរើសឱ្យចាត់តាំងមុនគេ ក្នុងសកម្មភាពបុណ្យចូលឆ្នាំកងទ័ព-ប្រជាជន ឆ្នាំ ២០២៦ របស់ទីក្រុង។

សមមិត្ត ហូធីកឹមដាវ អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងកឹងធើ ប្រគល់ផ្លាកនិមិត្តរូបជូនផ្ទះមហាសាមគ្គីដល់គ្រួសារដែលមានជីវភាពលំបាកចំនួន១០ខ្នង ។
កម្មវិធី “និទាឃរដូវកក់ក្តៅទឹកចិត្តអ្នកភូមិ” គឺជាសកម្មភាពប្រចាំឆ្នាំ បង្ហាញពីការដឹងគុណរបស់កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនទីក្រុងកឹងធើ ចំពោះប្រជាជនតំបន់ព្រំដែនសមុទ្រ តែងស្រឡាញ់រាប់អាន ឧបត្ថម្ភគាំទ្រ រួមសុខរួមទុក្ខជាមួយកម្លាំងកងទ័ពការពារព្រំដែន ក្នុងបុព្វហេតុគ្រប់គ្រង និងការពារអធិបតេយ្យដែនដី សន្តិសុខព្រំដែនសមុទ្រនិងកោះរបស់មាតុភូមិ។
ក្នុងក្របខ័ណ្ឌនៃកម្មវិធី គណៈចាត់តាំងបានប្រគល់ផ្ទះ “មហាសាមគ្គី” ១០ខ្នង ក្នុងមួយខ្នងៗមានតម្លៃ ៦០ លានដុង នំអន្សមជ្រូកចំនួន ៣០០ អង្ករ ១ តោន អំណោយ ១០២ ចំណែក ក្នុងមួយចំណែកៗមានតម្លៃ ៧៥០.០០០ ដុង ជូនដល់គ្រួសារដែលមានជីវភាពលំបាកនៅឃុំវិញហាយ ទីក្រុងកឹងធើ; ជូនអាហារូបករណ៍ក្នុងគម្រោង “កម្មាភិបាល យុទ្ធជនកងទ័ពជំរុញដំណើរប្អូនទៅសាលា” ចំនួន១១ចំណែក ឆ្នាំ២០២៥ ក្នុងមួយចំណែកៗមានតម្លៃ ៧,៤ លានដុង និងអាហារូបករណ៍ចំនួន ៤០ ចំណែកទៀត ក្នុងមួយចំណែក ៥០០.០០០ ដុង ជូនដល់សិស្សានុសិស្សក្នុងកម្មវិធី “ជំរុញដំណើរប្អូនទៅសាលា”។ ទន្ទឹមនឹងនោះ នៅមានសកម្មភាពពិនិត្យជំងឺនិងផ្ដល់ជូនថ្នាំពេទ្យដល់ប្រជាជនដោយឥតគិតថ្លៃ; ការដោះដូរវប្បធម៌ សិល្បៈ កីឡានិងល្បែងប្រជាប្រិយ “ល្វែងទំនិញសូន្យដុង” ទម្រង់ “កន្ត្រៃព្រំដែន” ។ សរុបថវិកាអនុវត្តកម្មវិធីជិត ៨០០ លានដុង។
ថ្លែងក្នុងកម្មវិធី សមមិត្ត ហូធីកឹមដាវ អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងកឹងធើ សង្កត់ធ្ងន់៖ “ជាមួយទិសស្លោក “ប៉ុស្តិ៍ជាផ្ទះ ព្រំដែនជាស្រុកកំណើត ជនរួមជាតិបណ្តាជនជាតិជាបងប្អូនសាច់ញាតិ” សកម្មភាពនានានៃកម្មវិធីបានបង្ហាញយ៉ាងជ្រាវជ្រៅនូវ “មនោសញ្ចេតនា ការទទួលខុសត្រូវ”, “ការរួមសុខរួមទុក្ខ”, “ចែករំលែកការលំបាក” និងជា “ការដឹងគុណ” របស់កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនទីក្រុងចំពោះប្រជាជននៅតំបន់ព្រំដែនសមុទ្រ”៕
យ្វីអាញ - ថាច់ធី