មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

18/12/2018 - 10:16

លេ​ខា​សា​ខា​បក្ស​ភូមិ​ថ្មី​ ថាច់​ហេង

ជាង​២០​ឆ្នាំ​កន្លង គាត់​តែង​អនុ​វត្ត​ល្អ​នូវ​ភារ​កិច្ច​ដែល​រដ្ឋ​អំ​ណាច​​និង​បក្ស​ប្រ​គល់​ឲ្យ​។ ក្រៅ​ពី​នោះ ក្នុង​នាម​ជា​សមា​ជិក​គណៈ​កម្ម​ការ​វត្ត​ផ្នោ​រាំង​ និង​ជា​គ្រូ​បង្រៀន​ព្រះ​សង្ឃ​និង​កូន​ចៅជន​រួម​ជាតិ​ខ្មែរ ម្ល៉ោះ​ហើយ​គាត់​តែង​បាន​អ្នក​ផង​គោ​រព​រាប់​អាន​​និង​ជំ​នឿ​ទុក​ចិត្ត​។ នោះ​គឺ​លោក​​ថាច់​ហេង លេ​ខា​សា​ខា​បក្ស​ភូមិ​ថ្មី ឃុំ​ឡុង​សើង ស្រុក​កូវ​ង៉ាង​ ខេត្ត​ត្រា​វិញ​។

លេ​ខា​សា​ខា​បក្ស​ភូមិ​ថាច់​ហេង​ (ខាង​ស្តាំ)​ កំ​ពុង​ដោះ​ដូរ​យោ​បល់​នឹង​កម្មា​ភិ​បាល​ឃុំ​។

“មិន​ត្រឹម​តែ​ចិញ្ចឹម​កូន​រៀន​សូត្រ​បាន​ត្រឹម​ត្រូវ និង​សេដ្ឋ​កិច្ច​គ្រួ​សារ​បាន​លំ​នឹង​ប៉ុណ្ណោះ​ទេ គាត់​នៅ​ទាំង​ជួយ​ណែ​នាំ​បង្ហាញ​មា​មីង​ក្នុង​ភូមិ​ពី​របៀប​ដាំ​ដុះ ​ចិញ្ចឹម​សត្វ​ ដើម្បី​ឈាន​ឡើង​ក្នុង​ជីវ​ភាព​ទៀត​ផង​​។ ជាង​ពីរ​ឆ្នាំ​មក​នេះ​ នៅ​ភូមិ​ថ្មី​ ឃំុ​ឡុង​សើង​ ការ​បង្វែ​រ​រចនាស​ម្ព័ន្ធ​​សេដ្ឋ​កិច្ច​បាន​អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​។ ចំ​នួន​គ្រួ​សារ​ក្រី​ក្រ​ក្នុង​ភូមិ​ថយ​ចុះ​គួរ​ឲ្យ​កត់​​សម្គាល់​។ ភូមិ​ថ្មី​ទទួល​បាន​លទ្ធ​ផល​ដូច្នេះ គឺ​មាន​ការ​រួម​ចំ​ណែក​យ៉ាង​ច្រើន​របស់​សម​មិត្ត​​ថាច់​ហេង លេ​ខា​សា​ខា​បក្ស ​និង​ជា​ប្រ​ធាន​ភូមិ​ថ្មី​” -​លោក​ឡេ​ហ្វាង​យ៉ុង ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ឃុំ​ឡុង​សើង​ បញ្ជាក់​ឲ្យ​ដឹង​ដូច្នេះ​។

លោក​ថាច់​ហេង​ ឲ្យ​ដឹង​៖ “ទស្សនៈ​របស់​​ប្តី​ប្រ​ពន្ធ​ខ្ញុំ​​​គឺ​ជម្រុញ​ទឹក​ចិត្ត​កូន​ៗ​ឲ្យ​រៀន​សូត្រ​មាន​ចំ​ណេះ​ដឹង​ ទើប​មាន​អ​នា​គត​ភ្លឺ​ស្វាង​។ អា​ស្រ័យ​ហេតុ​នោះ ទោះ​បី​គ្រួ​សារ​នៅ​លំ​បាក ​ប៉ុន្តែ​ប្តី​ប្រ​ពន្ធ​ខ្ញុំ​តែង​ខិត​ខំ​គិត​គូរ​ឲ្យ​កូន​ៗ​រៀន​សូត្រ​បាន​ចប់​ចុង​ចប់​ដើម​​។ ក្នុង​នាម​ជា​លេ​ខា​​សា​ខា​បក្ស​និង​ជា​ប្រ​ធាន​ភូមិ​ ខ្ញុំ​តែង​ចុះ​ទៅ​ជំ​នួប​មុខ​សំ​ណេះ​សំ​ណាល​ ស្វែង​យល់​ពី​ការ​រស់​នៅ​របស់​គ្រួ​សារ​នី​មួយ​ៗ និង​ចុះ​បញ្ជី​រាយ​​នាម​គ្រួ​សារ​​ក្រី​ក្រ ដើម្បី​រក​វិ​ធី​ជួយ​ឧបត្ថម្ភ​គាំ​​ពារ​។ មា​មីង​នៅ​ភូមិ​ថ្មី​ ភាគ​ច្រើន​គឺ​គ្មាន​ដី​ផ​លិត​​កម្ម គ្មាន​មុខ​របរ​លំ​នឹង​​។ អា​ស្រ័យ​ហេ​តុ​នោះ ចាំ​បាច់​ត្រូវ​តែ​ឃោស​នា​ ចលនា​មា​មីង​បង្វែរ​​មក​ដាំ​ដំ​ណាំ​រួម​ផ្សំ​ គួប​ផ្សំ​នឹង​ចិញ្ចឹម​សត្វ​។ បង្ក​លក្ខណៈ​ងាយ​ស្រួល​ដើម្បី​មា​មីង​មាន​ការ​ងារ​​ធ្វើ​លំ​នឹង​ ទើប​មាន​សង្ឃឹម​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​!”​។ លោក​ថាច់​សៅ បាន​លោក​ថាច់​ហេង​ ឧទ្ទេស​នាម​ឲ្យ​ទៅ​ហ្វឹក​ហាត់​ខាង​ផ្នែក​បច្ចេក​​ទេស​ដាំ​ដុះ​និង​ចិញ្ចឹមស​ត្វ ឲ្យដឹ​ង​ដោយ​ក្តី​រីក​​រាយ​៖ “ពូ​ថាច់​ហេង​ គឺ​ជា​កម្មា​ភិ​បាល​មួយ​រូប​តែង​យក​ចិត្ត​ទុក​ដាក់​គិត​គូរ​ដល់​ប្រ​ជា​ជន​​។ ពេល​ប្រ​ជា​ជន​មាន​ការ​ពឹង​ពាក់​​ ពូ​ហេង​តែង​ជួយ​ដោះ​ស្រាយ​​និង​ឧបត្ថម្ភ​ដោយ​អស់​ពី​ចិត្ត​។ ដោយ​សារ​មាន​ពូ​ហេង​ជួយ​ធា​នា​ ទើប​គ្រួ​សារ​ខ្ញុំ​បុល​បាន​១៥​លាន​ដុង​ ព្រម​ទាំង​បាន​ចូល​រួម​វគ្គ​ហ្វឹក​ហាត់​បច្ចេក​ទេស​ដាំ​ដុះ​ ចិញ្ចឹម​សត្វ​។ ពូ​ហេង​តែង​ជួយ​ដាស់​តឿន​ គ្រួ​សារ​ខ្ញុំ​ឲ្យ​ខិត​ខំ​​រក​ស៊ី​ ។ល។ អា​ស្រ័យ​ហេតុ​នោះ ទើប​គ្រួ​សារ​​ខ្ញុំ​សង​រួច​ប្រាក់​បុល​ពី​ធនា​គារ​និង​ប្រិត​សំ​ចៃ​ ដើម​ទុន​បាន​មួយ​ចំ​នួន​​ដើម្បី​ជួល​ដី​​បន្ថែម​ដាំ​សណ្ដែកដី​។ ឥ​ឡូវ​គ្រួ​សារ​ខ្ញុំ​បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ហើយ​ !​ ”​ ។

លោក​ថាច់​ហេង​ មាន​កូន​ទាំង​អស់​៣​នាក់​។ ម្នាក់​រៀន​ចប់​ម​ហា​វិ​ទ្យា​ល័យ​ សព្វ​ថ្ងៃ​កំ​ពុង​បំ​ពេញ​ការ​ងារ​នៅ​ឃុំ​ឡុង​សើង​។ ម្នាក់​ទៀត​រៀន​របរ​​​ មាន​ការ​ងារ​ធ្វើ​លំ​នឹង​! ចំ​ណែក​កូន​​ពៅ​សព្វ​ថ្ងៃ​កំ​ពុង​រៀន​នៅ​សា​លា​មធ្យម​សិក្សា​​បា​លី​-ខ្មែរ​ត្រា​វិញ​។ គ្រួ​សារ​គាត់​មាន​ដី​ស្រែ​​១០​កុង​ (ធ្វើ​ស្រែ​១​រដូវ​​និង​ដាំ​ដំ​ណាំ​២​រដូវ​) និង​ចិញ្ចឹម​គោ​បាន​៨​ក្បាល​។ ផ្តើម​ពី​ការ​ធ្វើ​ស្រែ ដាំ​ដំ​ណាំ​គួប​ផ្សំ​នឹង​ចិញ្ចឹម​សត្វ​ ក្រោយ​ពី​ទូ​ទាត់​រួច​ស្រេច​គ្រួ​សារ​គាត់​រក​បាន​ប្រាក់​ចំ​ណូល​មធ្យម​ភាគ​៥០​លាន​ដុង​/ឆ្នាំ​។

ព្រះ​តេជ​ព្រះ​គុណ​ថាច់​សូ​នី​  ព្រះ​ចៅ​អ​ធិ​ការ​​វត្ត​ផ្នោ​រាំង​ មាន​ព្រះ​ថេរ​ដី​កា​៖ “លោក​ថាច់​ហេង គឺ​ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​មួយ​រូប​​ក្នុង​តំ​បន់​​ជន​រួម​ជាតិ​ខ្មែរ​។ ច្រើន​ឆ្នាំ​កន្លង​ គាត់​មិន​ត្រឹម​តែ​ធ្វើ​បាន​ល្អ​នូវ​តួ​នា​ទី​ជា​លេ​ខា​សា​ខា​បក្ស​ប៉ុណ្ណោះ​ទេ នៅ​ទាំង​ជា​កម្លាំង​ស្នូល​ដ៏​ល្អក្នុ​ង​គ្រួ​សារ​ទៀត​​ផង គាត់​តែង​យក​ចិត្ត​ទុក​ដាក់​គិត​គូរ​អប់​រំ​កូន​ចៅ​រៀន​សូត្រ​បាន​ត្រឹម​ត្រូវ​។ ទន្ទឹម​នឹង​នោះ គាត់​ក៏​ជា​សមា​ជិក​គណៈ​កម្ម​ការ​វត្ត​ដ៏​ល្អ​ ជា​គ្រូ​បង្រៀន​ពូ​កែ​មួយ​រូប​ដែល​ផ្សារ​ភ្ជាប់​នឹង​វត្ត​អា​រាម​រាប់​សិប​ឆ្នាំ​មក​ហើយ​”៕

សឺន​ម៉ា​ល័យ​-វិ​មាន​

 

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ថាច់​ហេង