មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

07/01/2019 - 14:55

ទីវ​កឹង​ ជំ​នួយ​កម្លាំង​ដើម្បី​ជន​រួម​ជាតិ​ខ្មែរ​ឈាន​ឡើង​

ទូ​ទាំង​ស្រុក​ទីវ​កឹង ខេត្ត​ត្រា​វិញ មាន​គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅប្រ​មាណ​៣០,២៤​% និង​មាន​ភូមិ ​​អនុ​សង្កាត់​លំ​បាក​ចំ​នួន​១០/​៩៨។​ ប៉ុន្មាន​​ឆ្នាំជិត​ៗ​នេះ ស្រុក​ទីវ​កឹង​ បាន​ផ្សព្វ​ផ្សាយ​អនុ​វត្ត​នូវ​គោល​ន​យោ​បាយ​ គម្រោង​ និង​ទម្រង់​ជា​ច្រើន​ដើម្បី​ឧ​បត្ថម្ភ​ទុន​ ដី​បង្ក​បង្កើន​ផល​​ ពូជដំ​ណាំ ​សត្វ​ចិញ្ចឹម​ ។ល។​ ដើម្បី​ជន​រួម​ជាតិ​ខ្មែរ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​។

ក​សិ​ករ​លី​យៀង​ បង្ហាញ​ទម្រង់​ដាំ​ក្រូច​ថ្លុង​។

អនុ​វត្ត​អនុ​ក្រឹត្យ​លេខ ​​៤២​/២០១២​/NĐ-CP ចុះ​ថ្ងៃ​១១​/៥/​២០១២​ របស់នា​យក​រដ្ឋ​​មន្ត្រី​នៃ​រដ្ឋា​ភិ​បាល​ ស្តី​ពី​ការ​គ្រប់​គ្រង​ ប្រើ​ប្រាស់​ដី​ផលិត​ស្រូវ ស្រុក​ទីវ​កឹង​បាន​ឧបត្ថម្ភ​ប្រ​ជា​ជន​ជាង​២៧.​០០០​លើក​គ្រួ​សារ  គិត​ជាទឹក​ប្រាក់​ស​រុប​១២,៤៣​ពាន់​លាន​ដុង​។ ចាប់​ពី​ឆ្នាំ​២០១០​មក​ទល់​​ពេលនេះ​ ស្រុក​វិ​និ​យោគ​ទិញ​គោ​៥០៩​ក្បាល​ជូន​​ប្រ​ជា​ជន​៥០៩​គ្រួ​សារ​ (គិតជា​ទឹ​ក​ប្រាក់​៧,២២​​ពាន់​លាន​ដុង​) ពី​កម្ម​វិ​ធី​១៣៥​/CP ។ល។​ ក្រៅពី​នោះ ប្រ​ភព​ទុន​របស់​មជ្ឈិម​ក៏បា​ន​ឧបត្ថម្ភ​ស្រុក​ក​សាង​ហេដ្ឋា​រចនា​សម្ព័ន្ធ មាន​ដូច​៖ ស្ពាន​ ផ្លូវ​ គមនា​គមន៍​ អ​គា​រវប្ប​ធម៌​ និង​ទឹក​ស្អាត​ប្រើ​ប្រាស់​ជាដើម​។ ក្នុង​ការ​អនុ​វត្ត​ឧបត្ថម្ភ​លំ​នៅ​ឋាន​ជូន​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ជនជាតិ​ភាគ​តិច​ ចាប់​ពី​ឆ្នាំ​​២០០៨ មក​ដល់​ខែ​៦ ​ឆ្នាំ២​០១៨ ស្រុក​ទីវ​កឹង សង់​ផ្ទះ​បាន​៤.៧៣៦​ខ្នង​ (គិត​ជា​ទឹក​ប្រាក់​ស​រុប​ជាង​៧១​ពាន់​លាន​ដុង​); ក្នុង​នោះ​ ជូន​គ្រួ​សារ​ខ្មែ​រ១.៧៧៦​ខ្នង​ ។ ក្រៅ​ពី​នោះ ឧបត្ថម្ភ​ដី​ធារ​ផ្ទះ​ជូនប្រ​ជាជ​ន​៣៦៩​គ្រួ​សារ​  គិត​ជា​ទឹក​ប្រាក់​ជិត​១០​ពាន់​លាន​ដុង​ និងឧបត្ថម្ភ​ដី​ផលិត​កម្ម​ដល់​ប្រ​ជា​ជន​៦៤​គ្រួ​សារ​ គិត​ជា​ទឹក​ប្រាក់​ជិត​១,៥ ពាន់​លាន​ដុង​។

តឹង​ហ្វា ​ជា​ឃុំ​មួយ​នៃ​ស្រុក​​ទឹវ​កឹង​មាន​ការ​ផ្លាស់​ថ្មី​យ៉ាង​ច្រើន​។ បច្ចុ​ប្បន្ន ទូ​ទាំង​ឃុំ​មាន​ជន​​រួម​ជាតិ​ខ្មែរ​រស់​នៅ​២៥%​; អត្រា​គ្រួ​សារ​ក្រី​ក្រ​រួម​របស់ឃុំ​ថយ​ចុះ​នៅ​តែ​២,៦៤​% (អត្រា​គ្រួសា​រ​ខ្មែរ​ក្រី​ក្រ​ស្រូប​អត្រា​៣,៤២​% បើប្រៀប​នឹង​ចំ​នួន​គ្រួ​សារ​ខ្មែរ​​ទូ​ទាំង​ឃុំ)​ ហើយ​ប្រាក់​ចំ​ណូល​មធ្យម​ភាគសម្រេច​បាន​៣៧,៨​លាន​ដុង​/ម្នាក់​/ឆ្នាំ​។ នេះ​ជា​លទ្ធ​ផល​របស់​ឃុំ​តឹងហ្វា​ ជាង​៣​ឆ្នាំ​អនុ​វត្ត​ការ​ក​សាង​ឃុំ​វប្ប​ធម៌​ជន​បទ​ថ្មី ផ្សារ​ភ្ជាប់​​នឹងគម្រោង​ស្ដារ​ឡើង​វិញ​រចនា​សម្ព័ន្ធ​ក​សិ​កម្ម​។ លោក​ឌាំង​ក្វឹក​ដង អ​នុប្រ​ធាន​គណៈ​កម្មា​ធិ​ការ​​ប្រ​ជា​ជន​ឃុំ​តឹង​ហ្វា ឲ្យ​ដឹង​៖ “រយៈ​ពេល​កន្លង​ ដងផ្លូវ​ទៅ​កាន់​វាល​ស្រែ ផ្លូវ​ត​ភ្ជាប់​ពី​ភូមិ​មួ​យ​ទៅ​​ភូមិ​មួយ និង​តំ​បន់​តាំង​ទីលំនៅ​បាន​វិ​និ​យោគ​​ក​សាង​ ។ ឆ្លង​តាម​រយៈ​នោះ បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ប្រ​ជា​ជន​ធ្វើ​ដំ​ណើរ​ទៅ​មក​កាន់​តែ​ងាយ​​ស្រួល; ជួយ​ឲ្យ​ការដឹក​ជញ្ជូន​ក​សិ​ផល​របស់​ប្រ​ជា​ជន​មិន​នៅ​លំ​បាក​ដូច​ពី​មុន​ទៀត​។ល។ ផ្ទៃ​ដី​ធ្វើ​ស្រែ​មិន​សូវ​បាន​ផល​ ប្រ​ជាជ​ន​ក៏​បង្វែរ​មក​ដាំ​ដូង​ ក្រូច​ថ្លុង​ ក្រូចពោធិ៍​សាត់ គួប​ផ្សំនឹ​ង​ដាំ​ដំ​ណាំ​រួម​ផ្សំ ​។ល។ អ​ភិ​វឌ្ឍ​សេដ្ឋ​កិច្ច​”។ ពូ​លីយៀង ជា​ក​សិ​ករ​​នៅ​ភូមិ​អូរ​វែង​ថ្មី ឃុំ​តឹង​ហ្វា ឲ្យ​ដឹង​៖ “គ្រួ​សារ​ខ្ញុំមានដី​ស្រែ​ជាង​២៦​កុង​។ ខ្ញុំ​បាន​បង្វែរ​មក​ដាំ​ដូង​​១០​កុង ក្រូច​ថ្លុង​៤​កុង​ និង​ដាំស្មៅ​៣​កុង​សម្រាប់​ចិញ្ចឹម​គោ​៥​ក្បាល​។ គិត​ដោយឡែក​តែ​ក្រូច​ថ្លុង គ្រួ​សារ​ខ្ញុំ​រក​បាន​ប្រាក់​ចំ​ណូល​ពី​១៥០​-១៧០​លាន​​ដុង​រៀង​រាល់​ឆ្នាំ”​។

លោក​សឺន​សុ​ផន ប្រ​ធាន​កា​រិ​យា​ល័យ​ជន​ជាតិ​ស្រុក​ទីវ​កឹង​ ឲ្យ​ដឹង​៖ “គោល​ន​យោ​បាយ​ជំ​​នួយ​របស់​បក្ស​ និង​រដ្ឋ ព្រម​ជា​មួយ​នឹង​ការ​ចលនា ក​សាង​ឃុំ​វប្ប​ធម៌-ជន​បទ​ថ្មី​ បាន​ញុាំង​ឲ្យ​ជី​វភាព​ ប្រ​ជា​ជន​មាន​ការ​វិ​វឌ្ឍ​ជា​វិជ្ជ​មាន​។ ជា​ពិ​សេស ជន​រួម​ជាតិ​ខ្មែរ​មាន​ការ​យល់​ដឹង​ច្រើន ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ខិត​ខំ​រក​ស៊ី អ​ភិ​វឌ្ឍ​សេដ្ឋ​កិច្ច​​គ្រួ​សារ​”៕ 

                                 សឺន​ម៉ា​ល័យ​-វិ​មាន

 

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​សឺន​សុ​ផន