ប៉ុន្មានថ្ងៃមកនេះ ប្រជាជននៅភូមិតុងកាង និងយ៉ុងចាក ឃុំលីវទូ ស្រុកត្រឹងដេ ខេត្តសុកត្រាំង សប្បាយរីករាយយ៉ាងខ្លាំង ត្បិតអីស្ថានីយផ្គត់ផ្គង់ទឹកតុងកាង បានដំណើរការនាំយកទឹកសាបបម្រើតម្រូវការប្រើប្រាស់។
លោកថាច់រ៉ី អ្នកមានប្រជាប្រិយភាពក្នុងតំបន់ជនរួមជាតិខ្មែរនៅភូមិអូរតាពៅ ឃុំដាឡុក ស្រុកចូវថាញ់ ខេត្តត្រាវិញ គាត់តែងខ្នះខ្នែងផ្សព្វផ្សាយ ចលនាគ្រួសារញាតិមិត្តនិងប្រជាជនមិនប្រព្រឹត្តល្មើសច្បាប់ និងសេចក្តីកំណត់របស់ភូមិភាគ គិតគូរអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ បង្វែររចនាសម្ព័ន្ធដំណាំ សត្វចិញ្ចឹម និងចូលរួមការពារសណ្តាប់ធ្នាប់នៅភូមិស្រុក។
តាមប្រសាសន៍លោកថាច់ថេហៀង ប្រធានការិយាល័យជនជាតិស្រុកត្រាអូង ខេត្តវិញឡុង ឲ្យដឹង៖ “អាស្រ័យអនុវត្តគោលនយោបាយជំនួយរបស់រដ្ឋ ទើបហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាននៅតំបន់ដែលមានជនរួមជាតិខ្មែររស់នៅកុះករ បានកែលម្អច្រើនបើប្រៀបនឹងកាលពីមុន។
ឆ្នាំ២០១៤ គណៈចង្អុលការលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ ខេត្តបាកលីវបានខិតខំកាត់បន្ថយគ្រួសារក្រីក្របានចំនួន៧.០០០ និងគ្រួសារជិតក្រចំនួន៤.១៥០។ ដំណោះស្រាយមួយក្នុងចំណោមដំណោះស្រាយទាំងឡាយដែលខេត្តកំពុងអនុវត្ត គឺជំរុញសកម្មភាពបណ្តុះបណ្តាលវិជ្ជាជីវៈតាមសេចក្តីសម្រេច១៩៥៦ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល។
ការបង្វែររចនាសម្ព័ន្ធដំណាំសត្វចិញ្ចឹម សមស្របជាមួយនឹងលក្ខណៈតំបន់ដីនៃភូមិភាគនីមួយៗ គឺជាការងារចាំបាច់ណាស់។ ដោយយល់ឃើញប្រការទាំងនោះ បានជាពូគឹមគើ ស្នាក់នៅភូមិប្រាសាទលិច ឃុំង្វៀតហ្វា ស្រុកចូវថាញ់ ខេត្តត្រាវិញ មិនអល់អែកបង្វែររចនាសម្ព័ន្ធ ពីដីផលិតស្រូវមិនសូវមានប្រសិទ្ធភាពងាកមកដាំដំណាំផ្សេងៗ ដែលជាជំហានដំបូងបាននាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។
ទោះបីជួបការលំបាកច្រើន ប៉ុន្តែអ្នកមីងថាច់ធីសិណ នៅភូមិតាអុង ឃុំវៀងប៊ិញ ស្រុកត្រឹងដេ (ខេត្តសុកត្រាំង) តែងប្តេជ្ញាចិត្តអភិរក្សរបរត្បាញកន្ទេលប្រពៃណីរបស់ជនរួមជាតិខ្មែរ។ ជាមួយនឹងកីតម្បាញយ៉ាងសាមញ្ញ អ្នកមីងថាច់ធីសិណ អាចត្បាញកន្ទេលមានគុណភាពខ្ពស់ អាចប្រើប្រាស់បានដល់ទៅ១០ឆ្នាំ។ ឆ្នាំនេះ អ្នកមីងថាច់ធីសិណ មានអាយុ៦៦ឆ្នាំ បានផ្សារភ្ជាប់ជាមួយនឹងរបរត្បាញកន្ទេលជាង៥០ឆ្នាំមកហើយ។
សកម្មភាពនៅតំបន់ព្រំដែន អ្នកសារព័ត៌មានរបស់ស្ថានីយផ្សាយសំឡេងស្រុកទ្រីតូង ខេត្តអាងយ៉ាង តែងជម្នះរាល់ការលំបាក នាំយកនូវព័ត៌មានមកផ្សាយជូនប្រិយមិត្តអ្នកស្តាប់ ជាពិសេសគឺជនរួមជាតិខ្មែរ ។
ប៉ុន្មានឆ្នាំកន្លង អាស្រ័យដំណាំប្លុងអង្ករ ធ្វើឲ្យប្រជាជននៅភូមិបឹងកំពត ឃុំតាយវុាំង ស្រុកត្រឹងដេ (ខេត្តសុកត្រាំង) ចាកផុតពីភាពក្រីក្រ ឈានឡើងធូរធារ។
ឃុំចូវដៀង ស្រុកកូវកែ ខេត្តត្រាវិញ ផ្តុំកម្លាំងជំរុញការអនុវត្តន៍វិទ្យាសាស្រ្ត-បច្ចេកទេស ដើម្បីបង្កើនទិន្នផលគុណភាពពូជដំណាំ សត្វចិញ្ចឹមនិងលើកកម្ពស់ប្រសិទ្ធភាពក្នុងការបង្វែររចនាសម្ព័ន្ធផលិតកម្ម រួមចំណែកលុបបំបាត់ភាពក្រីក្រក្នុងជនរួមជាតិខ្មែរ។
មុននេះ៦៩ឆ្នាំ នៅថ្ងៃ១១ ខែមិថុនា ឆ្នាំ១៩៤៨ លោកប្រធានហូជីមិញ បាន"អំពាវនាវប្រឡងប្រណាំងស្នេហាជាតិ" ជាការចាប់ផ្តើមឲ្យការចលនាប្រឡងប្រណាំងស្នេហាជាតិរីកសាយភាយ រួចក្លាយជាជំនោរបដិវត្តន៍ រួមចំណែកយ៉ាងសំខាន់ទៅលើជ័យជម្នះនៃបដិវត្តន៍ប្រទេសយើង។
សម្ព័ន្ធយុវជនឃុំចូវដៀង ស្រុកកូវកែ ខេត្តត្រាវិញ ពង្រីកបានល្អនូវតួនាទីរបស់សមាជិកសម្ព័ន្ធយុវជនខ្មែរផ្សារភ្ជាប់នឹងការគិតគូរសិទ្ធិ និងអត្ថប្រយោជន៍សមស្របឲ្យសមាជិកសម្ព័ន្ធយុវជននិយាយរួម និងសមាជិកសម្ព័ន្ធយុវជនខ្មែរនិយាយដោយឡែក។
ឆ្នាំ២០១៦ រោងចក្រកាត់ដេរ Vinatex នៅស្រុកវិញថាញ់ ក្រុងកឹងធើ ចាប់ផ្តើមដំណើរការបានទាក់ទាញពលករ- ការិនីក្នុងភូមិស្រុកជាច្រើន ធ្វើយ៉ាងណាដើម្បីរក្សាជាប់លាប់នូវចំនួនពលករវ័យក្មេង និងកាត់បន្ថយស្ថានភាពពលករជនបទដាច់អាជីព។
លោកលឿងវាំុងទ្រឺ ប្រធានគណៈជនជាតិក្រុងកឹងធើ ឲ្យដឹង៖ ឆ្នាំ២០១៧ ក្រុងកឹងធើ បានផ្សព្វផ្សាយគ្រោងការវិទ្យាសាស្រ្ត "បង្រៀនវិជ្ជាជីវៈនិងបង្រៀនអក្សរខ្មែរ ជូនជជាតិខ្មែរនៅស្រុកកើ-ដ ក្រុងកឹងធើ"។
ជាច្រើនឆ្នាំមកនេះ ជាមួយនឹងតួនាទីប្រធានក្រុមសហការឥណទាន ខ្នាតតូចដុងតឹម នៅភូមិដាយជី ឃុំដាយតឹម ស្រុកម៉ីស្វៀង ខេត្តសុក ត្រាំង អ្នកមីងត្រឹងធីលីអេន តែងបានបងប្អូននារីស្រឡាញ់រាប់អាន។
ប៉ុន្មានឆ្នាំជិតៗនេះ ទម្រង់រូបភាពចិញ្ចឹមគោ ពិសេសគឺគោទឹកដោះកំពុងមានការរីកចម្រើនយ៉ាងខ្លាំង ហើយត្រូវបានភូមិភាគជាច្រើនជ្រើសរើស ដើម្បីលុបបំបាត់ភាពក្រីក្រ ដោយចីរភាពក្នុងតំបន់ជនរួមជាតិខ្មែរនៅខេត្តសុកត្រាំង។ ក្នុងនោះ ស្រុកត្រឹងដេ គឺជាភូមិភាគដែលមានហ្វូងគោរីកចម្រើនបំផុត ហើយបានជួយគ្រួសារមាមីងខ្មែរជាច្រើនឈានឡើងចាកផុតពីភាពក្រីក្រ ធ្វើមានធ្វើបាន។
ថើយហ្វាB ទីប្រជុំជនកើ-ដ ស្រុកកើ-ដ ក្រុងកឹងធើ ជាភូមិមានជនរួមជាតិខ្មែររស់នៅកុះករ អាស្រ័យការវិនិយោគទុនរបស់រដ្ឋ គួបផ្សំនឹងការខិតខំប្រឹងប្រែងរបស់ប្រជាជន ទើបជីវភាពសម្ភារៈ ស្មារតីរបស់មាមីងនៅទីនេះ ត្រូវបានលើកកម្ពស់ជាលំដាប់ សន្តិសុខសណ្តាប់ធ្នាប់ត្រូវបានធានា...។
ក្នុងនាមជាបក្ខជនមួយរូប លោកថាច់សំរួល នៅភូមិរាជមល្លចាស់ ឃុំគីមហ្វា ស្រុកកូវង៉ាង បានធ្វើជាគំរូនិងចូលរួមចលនាប្រជាជនប្រតិបត្តិ បានល្អនូវគោលការណ៍គោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋនិង អនុវត្តនូវរាល់សកម្មភាពបដិវត្តន៍នៅភូមិភាគ។
"អាស្រ័យបង្វែររចនាសម្ព័ន្ធសេដ្ឋកិច្ចមានប្រសិទ្ធភាព ម៉្លោះហើយចំនួនគ្រួសារក្រីក្រនៅភូមិបាយ៉ាមA ឃុំដូងស្វឹង ស្រុកយ្វៀងហាយ ខេត្តត្រាវិញ បានកាត់បន្ថយគួរឲ្យកត់សម្គាល់។ សម្រេចបានលទ្ធផលដូច្នេះ គឺអាស្រ័យការរួមចំណែករបស់សមមិត្តថាច់ង៉ុកភឿង លេខាសាខាបក្ស និងជាប្រធានភូមិផងដែរ" សមមិត្តង្វៀនវុាំងខាញ់ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំដូងស្វឹងបានឲ្យដឹងដូច្នោះ។
អ្នកមីងម៉ាយធីដឿក នៅមណ្ឌល៦ សង្កាត់កៃខេ ខណ្ឌនិញកេវ (ក្រុងកឹងធើ) មិនត្រឹមតែមានប្រជាប្រិយភាពក្នុងជនរួមជាតិខ្មែរប៉ុណ្ណោះទេ អ្នកមីងនៅទាំងបានកម្មាភិបាលសង្កាត់កៃខេ ស្រឡាញ់រាប់អានទៀងផង។
មានជនរួមជាតិខ្មែរជិត៥០០គ្រួសារនៅតំបន់ប្របមាត់សមុទ្រ ចំណុះឃុំវិញធិញ ស្រុកហ្វាប៊ិញ (បាកលីវ) រយៈពេលកន្លងបានរដ្ឋអំណាចនិងផ្នែកសមត្ថកិច្ចរបស់ស្រុក ខេត្តយកចិត្តទុកដាក់វិនិយោគទុន អនុវត្តការរកស៊ីតាមទម្រង់រូបភាពសហករណ៍ចិញ្ចឹមងាវ។ អាស្រ័យដូច្នោះ មកទល់សព្វថ្ងៃ គ្រួសារមាមីងក្រីក្រស្ទើរតែទាំងអស់នៅទីនេះ មានជីវភាពលំនឹងនិងឈានឡើងធូរធារជាបណ្តើរៗ។ល។