13/07/2017 - 16:36

មិនអល់អែកក្នុងការបង្វែររចនាសម្ព័ន្ធដំណាំ

ការបង្វែរ​រចនា​សម្ព័ន្ធ​ដំ​ណាំ​សត្វ​ចិញ្ចឹម សម​ស្រប​ជា​មួយ​នឹង​លក្ខណៈ​តំ​បន់​ដី​នៃ​ភូមិ​ភាគ​នី​មួយ​ៗ គឺ​ជា​ការ​ងារ​ចាំ​បាច់​ណាស់។ ដោយ​យល់​ឃើញ​ប្រ​ការ​ទាំង​នោះ បាន​ជា​ពូ​គឹម​គើ ស្នាក់​នៅ​ភូមិ​ប្រា​សាទ​លិច ឃុំ​ង្វៀត​ហ្វា ស្រុក​ចូវ​ថាញ់ ខេត្ត​ត្រា​វិញ មិន​អល់​អែក​បង្វែរ​រចនា​សម្ព័ន្ធ ពី​ដី​ផលិត​ស្រូវ​មិន​សូវ​មាន​ប្រ​សិទ្ធ​ភាព​ងាក​មក​ដាំ​ដំ​ណាំ​ផ្សេងៗ ដែលជា​ជំ​ហាន​ដំ​បូង​បាន​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់​។

 

ពូគឹមគើ (ខាងស្តាំ) ឧទ្ទេសនាមទម្រង់រូបភាពដាំល្ហុងយកខ្លី ចិញ្ចឹមវែង។

ពូ​គឹម​គើ (ខាង​ស្តាំ) ឧទ្ទេស​នាម​ទម្រង់​រូប​ភាព​ដាំ​ល្ហុង​យក​ខ្លី​ចិញ្ចឹម​វែង។ ពូ​គឹម​គើ ឲ្យ​ដឹង៖ "​ខណៈ​ពេល​រៀប​ការ​ចេញ​នៅ​ដោយ​ឡែក ខ្ញុំ​មាន​ដី​ស្រែ​១២​កុង​។ ផលិត​ស្រូវ​មិន​សូវ​បាន​ផល បាន​ជា​ខ្ញុំ​សម្រេច​ចិត្ត​លើកថ្នាល​៨​កុង​ដើម្បី​ដាំ​ដូង​។ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក ប្រាក់​ចំ​ណូល​ពី​ការ​ប្រ​មូល​ផល​ដូង ខ្ញុំ​គ្រប់​ចាយ​វាយ​ក្នុង​គ្រួ​សារ​និង​ចិញ្ចឹម​កូន​៤​នាក់​រៀន​សូត្រ នៅ​សល់​ដើម​ទុន​ខ្លះ​ៗ ខ្ញុំ​សន្សែ​សន្សំ​ទិញ​បាន​ដី​ស្រែ​៧​កុង​បន្ថែម​"។ បើ​តាម​ពូ​គឹម​គើ ដោយ​ការ​ណែ​នាំ​របស់​កម្មា​ភិ​បាល​ផ្នែក​កសិ​កម្ម​ឃុំ​​និងស្វែង​យល់​តាម​រយៈ​កា​សែត ទូរ​ទស្សន៍ ពី​ការ​បង្វែរ​រចនា​សម្ព័ន្ធ ដំ​ណាំ​មាន​តម្លៃ​សេដ្ឋ​កិច្ច​ខ្ពស់ ដែល​សម​ស្រប​ជា​មួយ​នឹង​តំ​បន់​ដី​នៅ​ភូមិ​ភាគ​។ ឆ្នាំ​២០១៦ ពូ​គឹម​គើ បន្ត​ការ​បង្វែរ​រចនា​សម្ព័ន្ធ​ដី​ស្រែ​ផលិត​ស្រូវ​៧​កុង ងាក​មក​ដាំ​ក្រូច​ថ្លុង​។ ពី​ព្រោះ​ក្រូច​ថ្លុង​ត្រូវ​ចំ​ណាយ​ពេល​ពី​៣-​៤​ឆ្នាំ ទើប​ចាប់​ផ្តើម​ប្រ​មូល​ផល ម្ល៉ោះ​ហើយ​ដើម្បី​យក​ខ្លី​ចិញ្ចឹម​វែង ពូ​គឹម​គើ​បាន​ដាំ​ចេក​និង​ល្ហុង​ឆ្លាស់​គ្នា​ក្នុង​ចម្ការ​ក្រូច​ថ្លុង​។ របៀប​ធ្វើ​នេះ ជំ​ហាន​ដំ​បូង​មាន​ប្រ​សិទ្ធ​ភាព​ដោយ​រក​បាន​ប្រាក់​ចំ​ណូល​ពី​ការ​ដាំ​ចេក និង​ល្ហុង​ក្នុង​មួយ​ថ្ងៃ​ជិត​៤០០.០០០ដុង ខ្ពស់​ជា​ងច្រើន បើ​ប្រៀប​ធៀប​នឹង​ផលិត​ស្រូវ​។ ពូ​គឹម​គើ ឲ្យ​ដឹង ដោយ​ក្តី​រីក​រាយ​៖ "អា​ស្រ័យ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​មាន​ការ​ជឿ​ជាក់​ប្រ​គល់ ឲ្យ​ខ្ញុំ​ធ្វើ​ប្រ​ធាន​សា​ខា​សមា​គម​កសិករ​ភូមិ ម្ល៉ោះ​ហើយ​រយៈ​ពេល​កន្លង ខ្ញុំ​មាន​ឱកាស​រៀន​សូត្រ និង​ដក​ស្រង់​បាន​នូវ​បទ​ពិ​សោធន៍​ខ្លះ​ៗ​ផង​ដែរ។  ផ្តើម​ពី​នោះ ខ្ញុំ​បង្វែរ​រចនា​សម្ព័ន្ធ​ពី​ការ​ធ្វើ​ស្រែ​ងាក​មក​លើក​ចម្ការ​ដាំ​ដូងនិង​ក្រូច​ថ្លុង ឃើញ​ថា​ជីវ​ភាព​គ្រួ​សារ​បាន​ធូរ​ធារ​ជាង​មុន"។ ក្រៅ​​ពី​នេះ ពូ​គឹម​គើ​ថែម​ទាំង​ដាំ​ម្លូ​បាន​ជិត​៣០០​ជន្លង់ រក​បាន​ប្រាក់​ចំណូល​ទៀង​ទាត់​ជាង​៣​លាន​ដុង​/ខែ​។ ដូច្នេះ ប្រាក់​ចំ​ណូល​បាន​មក​ពី​ការ​ដាំ​ដូង  ចេក ល្ហុង​និង​ម្លូ ពូ​គឹម​គើ​រក​បាន​ប្រាក់​ចំ​ណូល​ជិត​២០​លាន​ដុង​/ខែ​ ។

 លោក​កៀង​ថាញ់​យៀង ប្រ​ធាន​គណៈ​កម្ម​ការ​ភូមិ​ប្រា​សាទ​លិច ឲ្យ​ដឹង៖ "ពូ​គឹម​គើ ឧស្សាហ៍​ព្យា​យាម​ទ្រាំ​លំ​បាក​រៀន​សូត្រ​បទ​ពិ​សោធន៍​ក្នុង​ការ បង្ក​បង្កើន​ផល​បង្វែរ​រចនា​សម្ព័ន្ធ​ដំ​ណាំ​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​ខ្ពស់។ ទន្ទឹម​នឹង​នោះ ពូ​គឹម​គើ នៅ​ទាំង​អនុ​វត្ត​បាន​ល្អ​នូវ​តួ​នា​ទី​ជា​ប្រ​ធាន​សា​ខា​សមា​គមកសិ​ករ​ភូមិ​ប្រា​សាទ​លិច ដោយ​បាន​រួម​ចំ​ណែក​យ៉ាង​ច្រើន ដល់​ការ​កសាង​ភូមិ​ស្រុក ស័ក្តិ​សម​ជា​គំ​រូ​ល្អ​ដើម្បី​មា​មីង​នៅ​ទី​នេះ​យក​តម្រាប់​តាម​"៕

ម៉ាល័យ-លីសៀ

ចែករំលែកអត្ថបទ