20/06/2017 - 08:32

ស្ពានតភ្ជាប់រវាងបក្ស រដ្ឋអំណាច និងប្រជាជន

ស​កម្ម​ភាព​នៅ​តំ​បន់​ព្រំ​ដែន អ្នក​សារ​ព័ត៌​មាន​របស់​ស្ថា​នីយ​ផ្សាយ​សំ​ឡេង​ស្រុក​ទ្រី​តូង ខេត្ត​អាង​យ៉ាង តែង​ជម្នះ​រាល់​ការ​លំ​បាក នាំ​យក​នូវ​ព័ត៌​មាន​មក​ផ្សាយ​ជូន​ប្រិយ​មិត្ត​អ្នក​ស្តាប់ ជា​ពិ​សេស​គឺ​ជន​រួម​ជាតិ​ខ្មែរ​ ។

ខួប​អនុស្សាវ​រីយ៍​ទី​៩២ ទិ​វា​សារ​ព័ត៌​មាន​បដិវត្តន៍​វៀត​ណាម២១ មិ​ថុ​នា ឆ្នាំ​នេះ​ក៏​ជា​ឱ​កាស​ខួប​អនុស្សាវ​រីយ៍​ឆ្នាំ​ទី​២០ ទិ​វា​បង្កើត​អង្គ​ភាព​។ អ​នុ​ប្រ​ធាន​ស្ថា​នីយ​ផ្សាយ​សំ​ឡេង​ស្រុក​ទ្រី​តូង ខេត្ត​អាង​យ៉ាង  ឌោ​ឡេ​អាញ់​ត្វឹង ឲ្យ​ដឹង៖ ទន្ទឹម​នឹង​ការ​អភិវឌ្ឍន៍​ប្រ​ព័ន្ធ​សារ​ព័ត៌​មាន​បដិវត្តន៍​នៅ​ភូមិ​ភាគ​ឆ្នាំ១៩៩៧ ស្ថា​នីយ​​ផ្សាយ​សំ​ឡេង​ស្រុក​ទ្រី​តូង ត្រូវ​បាន​បង្កើត​ឡើងវិញ។ មក​ទល់​ពេល​នេះ ក្រោយ​ពី​២០​ឆ្នាំ​សកម្ម​ភាព​ស្ថា​នីយ​ផ្សាយ​សំ​ឡេង​ស្រុក​ទ្រី​តូង មាន​ជំ​ហាន​វិវឌ្ឍន៍​គួរ​ឲ្យ​កត់​សម្គាល់​។ ទន្ទឹម​ជា​មួយ​នឹង​ការ​លើក​កម្ពស់​គុណ​ភាព​ដំ​ណឹង​ អត្ថ​បទ​មាតិ​កា កម្ម​វិធី​ភា​សា​វៀតនិង​ខ្មែរ ស្ថា​នីយ​បាន​សរ​សេរ​អត្ថ​បទ​ដំ​ណឹង​និង​ផ្តិត​យក​នូវ​រូប​ភាព​មាន ដូច​ព័ត៌​មាន​ទាន់​ហេតុ​ការ បទ​ពណ៌​នា​ដែល​មាន​ភាព​ជិត​ដិត​ជា​មួយ​នឹង​ប្រិយ​មិត្ត​អ្នក​ស្តាប់​។

មធ្យម​ភាគ​រៀង​រាល់​ខែ ស្ថា​នីយ​ផ្សាយ​សំ​ឡេង​ស្រុក​ទ្រី​តូង ផ្សាយ​ដំណឹង​ខ្លី​ជាង​២០០​អត្ថ​បទ​ ចំ​នួន​៣០​មា​តិ​កា ចំនួន១៦០បកប្រែជាភាសា​ខ្មែរ​ជាង​១៥០​ដំ​ណឹង អត្ថ​បទ​ចំ​នួន​២២​និង​មាតិ​កា​ចំ​នួន​៤៦។ ដោយ​ឡែក​ឆ្នាំ​២០១៦ ស្ថា​នីយ​បាន​ផ្សាយ​សំ​ឡេង​ជា​ភា​សា​ខ្មែរ​២៦៧​លើក ក្នុង​នោះ មាន​កម្ម​វិ​ធី​ផ្សាយ​សំ​ឡេង​ពិ​សេស ស្តី​ពី​បោះ​ឆ្នោត​តំ​ណាង​រដ្ឋ​សភា​នីតិកាល XIV និង​តំ​ណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​គ្រប់​លំ​ដាប់​ថ្នាក់​ចំ​នួន​១៤​លើក;  ផ្សព្វ​ផ្សាយ​នូវ​គោល​ការណ៍ គោល​មា​គ៌ា គោល​ន​យោ បាយ សេច​ក្តី​សម្រេច​ចិត្ត​របស់​បក្ស​និង​ច្បាប់​របស់​រដ្ឋ​។ ទន្ទឹម​នឹង​ការ​កសាង​កម្ម​វិធី​គុណ​ភាព​ការ​ងារ​ផ្សព្វ​ផ្សាយ​បំ​ពាក់​បរិក្ខារ​ផ្សាយ​សំ​ឡេ​ង​នៅ​ទី​នេះ​ត្រូវ​បាន​ធា​នា​ជា​និច្ច​។ អា​ស្រ័យ​ភូមិ​សាស្រ្ត​ធំ​ទូ​លាយ និង​មាន​ឧបសគ្គ​ដោយ​សារ​នៅ​តំ​បន់​ភ្នំ ម្ល៉ោះ​ហើយ​ស្រុក​ទ្រី​តូង​បាន​រដ្ឋ​វិ​និ​យោគ​ទុន​បំ​ពាក់​បរិ​ក្ខារ​ដើម្បី​ធា​នា​ឃុំ ទី​ប្រ​ជុំ​ជន​១០០​% ក​សាង​បាន​នូវ​កម្ម​វិធី​ផ្សាយ​សំ​ឡេង​នៅ​ភូមិ​ភាគ​។ ផ្តើម​ពី​នោះ ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ព័ត៌ មាន​កម្សាន្តនិង​អនុ​វត្ត​បាន​ល្អ​នូវ​តួ​នា​ទី​ជា​ស្ពាន​តភ្ជាប់​រវាង​បក្ស រដ្ឋ​អំ ណាច​នៅ​ភូមិ​ភាគ​ជា​មួយ​នឹង​ប្រ​ជា​ជន​។

លោក​គ្រូ​ចៅ​មុនី​សុ​ខា នា​យក​សា​លា​ជន​ជាតិ​អន្តេ​វា​សិក​មធ្យម​សិក្សាមូល​ដ្ឋាន​ស្រុក​ទ្រី​តូង ខេត្ត​អាង​យ៉ាង គឺ​ជា​អ្នក​តាម​ដាន​កម្ម​វិធី​ផ្សាយ​សំ​ឡេង​នៅ​ភូមិ​ភាគ​ជា​ប្រ​ចាំ បញ្ជាក់​ឲ្យ​ដឹ​ង​៖ អា​ស្រ័យ​ផ្លាស់​ថ្មី​ដើម្បី​បង្កើន​ការ​ចាប់​អា​រម្មណ៍ ម៉្លោះ​ហើយ​កម្ម​វិធី​របស់​ស្ថា​នីយ​តែង​មាន​ភាព​ទាក់​ទាញ​អ្នក​ស្តាប់​។ ជន​រួម​ជាតិ​ខ្មែរ​ចូល​ចិត្ត​ស្តាប់​សិល្បៈ ម្ល៉ោះ​ហើយ​ស្ថា នីយ​បាន​ផ្គួប​បញ្ចូល​កម្ម​វិធី​សិល្បៈ​ទៅ​ក្នុង​ខ្លឹម​សារ​ផ្សព្វ​ផ្សាយ​។ ប្រ​ភេទ​ព័ត៌​មាន បទ​ពណ៌​នា​ផ្សាយ​សំ​ឡេង​និ​ទាន​ប្រ​វត្តិ​អ៊ំ​ហូ បទ​ចម្រៀង​តាម​សំ​ណូម​ពរ​។ល។ បាន​ក្លាយ​ជា​ចំ​ណី​អា​រម្មណ៍​របស់​ជន​រួម​ជាតិ​ខ្មែរ​។


ជា​មួយ​នឹង​ទឹក​ចិត្ត​ស្រ​ឡាញ់​របរ អ្នក​សារ​ព័ត៌​មាន​របស់​ស្ថា​នីយ​ផ្សាយ​សំ​ឡេង​ទ្រី​តូង នឹង​បន្ត​ការ​ពង្រីក​នូវ​សមិទ្ធិ​ផល​ដែល​សម្រេច​បាន​។ អនុ​ប្រ​ធាន​ស្ថា​នីយ ឌោ​ឡេ​អាញ់​ត្វឹង ឲ្យ​ដឹង​បន្ថែម៖ "ក្តី​រីក​រាយ​ផ្តើម​ពី​ការ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ព័ត៌​មាន​ដល់​ជន​រួម​ជាតិ​ខ្មែរ បាន​ជួយ​ឲ្យ​យើង​ខ្ញុំ​មាន​សេច​ក្តី​ត្រេក​អរ​​និង​ប្តេជ្ញា​កសាង​កម្ម​វិធី​ផ្សាយ​សំ​ឡេង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ឲ្យ​កាន់​តែ​មាន​ប្រ​សិ​ទ្ធ​ភាព និង​មាន​ភាព​ទាក់​ទាញ​អា​រម្មណ៍​ "៕

ថាញ់ផុង-វិមាន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ចៅមុនីសុខា