រយៈពេលកន្លង កងជួរបុគ្គលិកដំណាក់សុខាភិបាលឃុំធ្វឹងហ៊ឹង ស្រុកម៉ីទូ ខេត្តសុកត្រាំង តែងលើកកម្ពស់សមត្ថភាពមុខជំនាញក្នុងការពិនិត្យព្យាបាលជំងឺ បង្កបានក្ដីជំនឿទុកចិត្តចំពោះអ្នកជំងឺ។
គុណភាពពិនិត្យព្យាបាលជំងឺពីមួយថ្ងៃទៅមួយថ្ងៃកាន់តែលើកកម្ពស់។
វេជ្ជបណ្ឌិតឡឹមធីធ្វីហាំង-អនុប្រធានដំណាក់សុខាភិបាលឃុំធ្វឹងហ៊ឹង ឲ្យដឹងៈ “រយៈពេលជិតៗនេះ ដំណាក់សុខាភិបាលបានបង្កើនកម្លាំងមនុស្សវិនិយោគទុនមូលដ្ឋានសម្ភារៈ បំពាក់ឧបករណ៍ទំនើបៗដើម្បីបម្រើការធ្វើកោសល្យវិច័យជីវគីមីសាស្រ្ត វាស់ស្ទង់ចង្វាក់បេះដូង ម៉ាស៊ីន បង្កើតអុកស៊ីហ្សែនជាដើម។ល។ រួមចំណែកបង្កើនគុណភាពថែទាំសុខភាពជូនប្រជាជន។ បច្ចុប្បន្ន ទូទាំងឃុំមានក្រុមសុខាភិបាល១១ក្រុម និងសហការី៣៥នាក់នៅភូមិនានា។ ដោយឡែកដំណាក់សុខាភិបាលឃុំមានកម្មាភិបាល បុគ្គលិកចំនួន១៦នាក់ ក្នុងនោះមានវេជ្ជបណ្ឌិតម្នាក់ គ្រូពេទ្យពហុវិទ្យា៩នាក់ សម្ភពមធ្យមសិក្សា២នាក់ ឧបដ្ឋាកមធ្យមសិក្សា២នាក់ គិលានុបដ្ឋាន២នាក់។ ដំណាក់សុខាភិបាលមានគ្រែ៦ ជារៀងរាល់ថ្ងៃ ពិនិត្យព្យាបាលជំងឺជិត១២០លើកនាក់” គិតជាមធ្យមភាគរៀងរាល់ឆ្នាំតែងពិនិត្យជំងឺជូនរាប់សិបពាន់លើកនាក់”។ បងស្រីឡឹមធីនឿ នៅភូមិព្រីង២ (ធ្វឹងហ៊ឹង) ឲ្យដឹង៖ “បច្ចុប្បន្ន ដំណាក់សុខាភិបាលមានបំពាក់បរិក្ខារសព្វគ្រប់ហើយ គ្រូពេទ្យវេជ្ជបណ្ឌិតនៅទីនេះប្រាស្រ័យនឹងអ្នកជំងឺយ៉ាងរួសរាយ ការពិនិត្យជំងឺមានសណ្ដាប់ធ្នាប់ ដំណាក់សុខាភិបាលជ្រះស្អាត មាមីងតែងជំនឿទុកចិត្តទៅលើគ្រូពេទ្យនៅទីនេះ”។
ចាប់ពីដើមឆ្នាំ២០១៧មកដល់បច្ចុប្បន្ន ដំណាក់សុខាភិបាលកសាងផែនការសហការជាមួយ គណៈ ផ្នែក អង្គការមហាជននានានៅភូមិភាគ ប្រមូលផ្ដុំអនុវត្តនូវទិសដៅនៃកម្មវិធីសុខាភិបាលជាតិ។ ទន្ទឹមនឹងនោះ ដំណាក់សុខាភិបាលបន្តសកម្មភាពរបស់កម្មាភិបាលជំនាញ ណែនាំពីអាហារូបត្ថម្ភជូនអ្នកម្ដាយឲ្យចេះរបៀបថែទាំចិញ្ចឹមកូនតាមវិទ្យាសាស្រ្ត រួមចំណែកកាត់បន្ថយអត្រាកុមារខ្វះអាហារូបត្ថម្ភលើភូមិសាស្ត្រថយចុះ១៣,៣%; អនុវត្តការពិនិត្យគភ៌ មុនពេលកើត៣លើក ជូនស្រ្តីមានគភ៌សម្រេច១០០%។ល។ ។
វេជ្ជបណ្ឌិតឡឹមធីធ្វីហាំង ឲ្យដឹងបន្ថែម៖ “ដោយការយកចិត្តទុកដាក់របស់គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនឃុំ ម៉្លោះហើយការងារផ្សព្វផ្សាយរបស់ដំណាក់សុខាភិបាលមានភាពងាយស្រួល។ ដំណាក់សុខាភិបាលបានទទួលស្គាល់ជាដំណាក់សុខាភិបាលសម្រេចបទដ្ឋានជាតិ។ ដំណាក់សុខាភិបាលឃុំសម្រេចក្រមលក្ខឋានសុខាភិបាលជាតិកាលពីឆ្នាំ២០១៥ និងរក្សាខ្ជាប់នូវលទ្ធផលនេះដល់សព្វថ្ងៃ។ សមូហភាពដំណាក់សុខាភិបាលតែងមានសាមគ្គីភាពជាធ្លុងមួយ អស់ពីចិត្តពីថ្លើមចំពោះអ្នកជំងឺ ទន្ទឹមនឹងការពិនិត្យ ព្យាបាលជំងឺ ថែមទាំងអនុវត្តការងារ ផ្សព្វផ្សាយអប់រំសុខភាពសហគមន៍ទៀតផង ដើម្បីរួមចំណែកបង្កើនការយល់ដឹងជូនប្រជាជនក្នុងការថែទាំសុខភាពផ្ទាល់ខ្លួននិងគ្រួសារ។ ការងារពិនិត្យ ព្យាបាលជំងឺពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបង្កើនគុណភាព បង្កបានក្ដីជំនឿក្នុងប្រជាជនលើភូមិសាស្រ្ត។ នៅពេលខាងមុខ សមូហភាពដំណាក់សុខាភិបាលនឹងបន្តការខិតខំថែមទៀត ដើម្បីជម្នះនូវចំណុចខ្សោយពង្រីកនូវចំណុចដែលធ្វើបាន”៕
ត្រឿងផល-ទីទុយ