ក្រោមប្រធានបទ៖ “ក្រឹត្យក្រម ទទួលខុសត្រូវ ផ្លាស់ថ្មីច្នៃប្រតិដ្ឋ លើកកម្ពស់គុណភាពអប់រំនិងបណ្តុះបណ្តាល” ឆ្នាំសិក្សា២០២៤-២០២៥ អនុវិទ្យាល័យជនជាតិអន្តេវាសិកត្រឹងដេ បានអនុវត្តប្រកបដោយប្រសិទ្ធភាពនូវចលនាប្រឡងប្រណាំង “បង្រៀនល្អ - រៀនល្អ” រួមចំណែកលើកកម្ពស់គុណភាពអប់រំគ្រប់ផ្នែក។

ទិដ្ឋភាពនៃពិធីបូកសរុបឆ្នាំសិក្សានៅអនុវិទ្យាល័យជនជាតិអន្តេវាសិកត្រឹងដេ។
តាំងពីដើមឆ្នាំសិក្សា គណៈនាយកសាលាបានដាក់ចេញផែនការចង្អុលការ មុខជំនាញជាក់ស្តែង បែងភារកិច្ចច្បាស់លាស់ ព្រមទាំងកសាងបរិស្ថានអប់រំមានសណ្តាប់ធ្នាប់ ក្រឹត្យក្រម ស្និទ្ធស្នាល លើកទឹកចិត្តឱ្យមានការផ្លាស់ថ្មី ច្នៃប្រតិដ្ឋក្នុងការបង្រៀននិងរៀន។
ក្នុងចលនាប្រឡងប្រណាំងដែលផ្នែកអប់រំនិងបណ្តុះបណ្តាលបានបំផុសចលនា គ្រូនិងសិស្សសាលាតែងចូលរួមយ៉ាងសកម្ម ដូចជា៖ ការចលនា “រៀនសូត្រនិងធ្វើតាមឧត្តមគតិ សីលធម៌ និងឥរិយាបថហូជីមិញ” “កសាងសាលារៀន សិ្នទ្ធស្នាល សិស្សសកម្ម” ជាដើម។ ពិសេស សាលានៅទាំងយកចិត្តទុកដាក់ ផ្លាស់ថ្មីវិធីសាស្រ្តបង្រៀនតាមទិសដៅអភិវឌ្ឍចរិយាសម្បត្តិ សមត្ថភាពសិស្ស សមស្របជាមួយនឹងកម្មវិធីអប់រំចំណេះទូទៅឆ្នាំ ២០១៨។ គ្រូបង្រៀនសកម្មអនុវត្តព័ត៌មានវិទ្យា អនុវត្តផ្នែកទន់បញ្ចាំងស្លាយ គួបផ្សំទ្រឹស្តីនិងអនុវត្តន៍ ធ្វើឱ្យម៉ោងរៀនកាន់តែមានភាពរស់រវើក។
ប្អូនលីថាវ សិស្សថ្នាក់ទី ៨A២ ឱ្យដឹង៖ “ដោយការយកចិត្តទុកដាក់របស់លោកគ្រូ អ្នកគ្រូ និងបរិស្ថានរៀនសូត្រស្និទ្ធស្នាល ប្អូននិងមិត្តភ័ក្តិ មានកម្លាំងចិត្តខិតខំរៀនសូត្រនិងលត់ដំរៀងរាល់ថ្ងៃ”។
ដើម្បីលើកកម្ពស់គុណភាពម៉ោងរៀន និងជំនួយបានទាន់ពេល ផ្តល់យោបល់កែលម្អវិធីសាស្ត្របង្រៀនជូនគ្រូបង្រៀន ការងារសង្កេតនិងវាយតម្លៃម៉ោងបង្រៀនត្រូវបានក្រុមជំនាញ និងគណៈនាយកសាលាអនុវត្តតាមកាលកំណត់ អាស្រ័យហេតុនោះ គុណភាពអប់រំរបស់សាលា មានការវិវឌ្ឍជាវិជ្ជមាន។ ឆ្នាំសិក្សា២០២៤-២០២៥ អត្រាសិស្សឡើងថ្នាក់សម្រេច១០០%; ក្នុងនោះ សិស្សសម្រេចនិទ្ទេសល្អ២៦,១០% និទ្ទេសល្អបង្គួរ៦១,៧៦%។ ចំណែកចរិយាសម្បត្តិ សិស្សសម្រេចនិទ្ទេសល្អស្រូបអត្រា៩៧,០៦% និងល្អបង្គួរ២,៩៤%។
ក្រៅពីនោះ សិស្សសាលានៅទាំងសម្រេចបានស្នាដៃលេចធ្លោជាច្រើននៅក្នុងសម័យប្រឡងផ្សេងៗទៀត រួមមាន៖ រង្វាន់សិស្សពូកែថ្នាក់ខេត្តចំនួន០៧ ថ្នាក់ស្រុកចំនួន១៤; រង្វាន់តែងសេចក្ដីល្អ អក្សរស្អាតថ្នាក់ខេត្តចំនួន០១ថ្នាក់ ស្រុកចំនួន០៥; រង្វាន់ប្រឡងដោះស្រាយគណិតវិទ្យាដោយម៉ាស៊ីនគិតលេខថ្នាក់ខេត្ត និងស្រុកចំនួន០៣; រង្វាន់ប្រឡងច្នៃប្រតិដ្ឋយុវជននិងកុមារថ្នាក់ស្រុកចំនួន០២ និងរង្វាន់ប្រកួតកីឡា អត្តពលកម្មសិស្សចំណេះទូទៅថ្នាក់ខេត្ត និងស្រុកចំនួន០៦។ ជាពិសេស ឆ្នាំសិក្សាកន្លង សាលាបានទទួលស្គាល់សម្រេចបទដ្ឋានថ្នាក់ជាតិកម្រិត១។
ឆ្នាំសិក្សា ២០២៥-២០២៦ ខាងមុខ លោកគ្រូត្រឹងស៊ុង នាយកសាលា ឱ្យដឹង៖ “សាលានឹងបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីអប់រំចំណេះទូទៅ២០១៨ ព្រមទាំងលើកកម្ពស់ការងារគ្រប់គ្រងសាលាតាមទិសប្រជាធិបតេយ្យ ក្រឹត្យក្រមនិងគុណភាព។ សាលានឹងផ្តុំកម្លាំង កែសម្រួលនូវវិធានការ ដើម្បីសម្រេចនិងសម្រេចលើសភាគកម្រិតអប់រំ ពិសេសគឺរក្សានិងលើកកម្ពស់គុណភាពលទ្ធផលសិក្សារបស់សិស្សបើប្រៀបនឹងឆ្នាំសិក្សា២០២៤-២០២៥។ ក្នុងខែកក្កដា២០២៥ កន្លងហើយ សាលាបានរៀបចំជ្រើសរើសសិស្សថ្នាក់ទី៦ សម្រាប់ឆ្នាំសិក្សាថ្មី លទ្ធផលមានសិស្ស៧០នាក់គ្រប់លក្ខណៈចូលរៀនសម្រេចតាមភាគកម្រិតដាក់ចេញ”៕
ហុងទើ-ប្រែសម្រួល៖ វិមាន