សាលាចំណេះទូទៅជនជាតិអន្តេវាសិកក្រុងកឹងធើ ជាកន្លែងបណ្តុះបណ្តាលកូនចៅជនរួមជាតិខ្មែរនៅលើភូមិភាគ។ មុនឆ្នាំ២០១០ អត្រាសិស្សប្រឡងចប់មធ្យមសិក្សាចំណេះទូទៅសម្រេចត្រឹមតែ៧០-៧៥%/ឆ្នាំប៉ុណ្ណោះ ប៉ុន្តែក្នុងឆ្នាំ២០១៣,២០១៤អត្រាសិស្សប្រឡងសម្រេច១០០%។ ដោយឡែកក្នុងកាលប្រឡងមធ្យមសិក្សាចំណេះទូទៅថ្នាក់ជាតិឆ្នាំ២០១៥ សម្រេច៩៨,៧% ខ្ពស់ជាងអត្រារួមរបស់ក្រុង។
ម៉ោងរៀនភ្លេងរបស់សិស្សសាលាចំណេះទូទៅជនជាតិអន្តេវាសិកក្រុងកឹងធើ។
លោកគ្រូង្វៀងវុាំងទ្រីវ នាយកសាលាចំណេះទូទៅជនជាតិអន្តេវាសិកក្រុងកឹងធើ ឲ្យដឹងៈ" ប្រសិនបើឃើញសិស្សណាខ្សោយគ្រូបង្រៀនទទួលបន្ទុកវិញ្ញាសានឹងមានផែនការបង្រៀនបន្ថែមចំពោះប្អូនៗ។ រៀងរាល់ខែ គណៈនាយកសាលា បានពិនិត្យវាយតម្លៃគុណភាពរបស់សិស្ស បើសិនសិស្សណានៅខ្សោយត្រូវមានវិធីសាស្រ្តតាមដានរាល់ខែ ធ្វើយ៉ាងណាដើម្បីដល់ត្រីមាសឬចុងឆ្នាំសិក្សា អត្រាសិស្សនៅចាំថ្នាក់ បោះបង់ការរៀនសូត្រនឹងមានចំនួនតិចបំផុត"។
ទន្ទឹមនឹងការចាត់ចែងបង្រៀនអក្សរខ្មែរដល់ប្អូនៗ ក្នុងសាលារៀងរាល់ឆ្នាំ ក្នុងរដូវវិស្សមកាលម្តងៗ ប្អូនៗតែងបានទៅរៀននៅតាមសាលាវត្តផងដែរ។ ប្អូនសើុងធីដាវី សិស្សថ្នាក់១១C សាលាចំណេះទូទៅជនជាតិអន្តេវាសិកក្រុងកឹងធើរីករាយឲ្យដឹង៖" ប្អូនរីករាយណាស់ ដែលបានមករៀនអក្សរខ្មែរនៅក្នុងវត្តដល់ពេលចូលរៀនក្នុងសាលាវិញ ប្អូនមានការសំណេះសំណាលជាមួយនឹងមិត្តភក្តិដោយភាសាជាតិរបស់ខ្លួន។ ប្អូននឹងខិតខំរៀនអក្សរខ្មែរឲ្យបានល្អជាងនេះទៅទៀត"។
ដើម្បីសិស្សានុសិស្សជនជាតិខ្មែរមានលក្ខណៈរៀនសូត្របានត្រឹមត្រូវ ក្រៅពីប្រភពទុនជំនួយដល់ប្អូនៗ ពីធនាគារគោលនយោបាយសង្គម ក្រុងកឹងធើនៅទាំងចំណាយថវិកាមួយចំណែកនិងចលនាអង្គការសង្គមនានា។ល។ ជំនួយដល់ប្អូនៗចំនួន៤៤០រូប ជាមួយនឹងទឹកប្រាក់ជាង១,៣ពាន់លានដុង។ អាស្រ័យការយកចិត្តទុកដាក់ជំនួយទាំងនេះ បានជាប្អូនៗសិស្សានុសិស្ស និស្សិតជាជនជាតិខ្មែរក្រលំបាកបានឆ្លងផុតការលំបាក សម្រេចឆ្នើមកម្មវិធីសិក្សានិងមានការងារធ្វើលំនឹង ក្រោយពេលបានបណ្តុះបណ្តាលចប់។ បច្ចុប្បន្ន ទូទាំងក្រុងកឹងធើ មានកម្មាភិបាល បុគ្គលិកជាជនជាតិខ្មែរ ដែលកំពុងបំពេញការងារក្នុងស្ថាប័នរដ្ឋចំនួន២៩៧រូប។ បងដាវត្រុងអឹង នៅមណ្ឌល១២ សង្កាត់ចូវវុាំងលីម ខណ្ឌអូមូង ទើបតែរៀនចប់មហាវិទ្យាល័យរៀបរាប់៖ " ចំពោះខ្ញុំ ក៏ជាអតីតសិស្សសាលាចំណេះទូទៅជនជាតិអន្តេវាសិកក្រុងកឹងធើ សេដ្ឋកិច្ចគ្រួសារពីមុននេះក៏នៅជួបការលំបាក អាស្រ័យមានគោលនយោបាយពិសេសរបស់រដ្ឋជំនួយដល់ជនជាតិខ្មែរ ដូច្នោះប្អូនក៏បានរៀនចប់កម្រិតមធ្យមសិក្សាចំណេះទូទៅក្រោយមកមានលក្ខណៈសម្បត្តិរៀនមហាវិទ្យាល័យ ហើយមានការងារធ្វើលំនឹងដូចបច្ចុប្បន្ននេះ"។
ព្រះតេជព្រះគុណដាវញឺ ប្រធានគណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមក្រុងកឹងធើ មានព្រះថេរដីកា៖" អាត្មាសង្កេតឃើញថា ក្មួយៗបានចូលរៀនសាលាបណ្តុះបណ្តាលមានកម្រិតវិជ្ជាប្រាកដប្រជា។ នេះគឺជាប្រភពធនធានមនុស្សសម្រាប់ភូមិភាគយើង។ ប្អូនៗខ្លះជាគ្រូបង្រៀននៅតាមសាលា ប្អូនៗខ្លះទៀតធ្វើការក្នុងស្ថាប័នរដ្ឋ គណៈ ផ្នែក។ ការបណ្តុះបណ្តាលបាននូវធនធានមនុស្ស ជាអ្នកមានទេពកោសល្យ រួមចំណែកជួយកសាងភូមិស្រុកភូមិភាគរបស់យើងពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរីកចម្រើន ពិសេសគឺនៅតំបន់ជនរួមជាតិខ្មែរ។ អាត្មាភាព សង្ឃឹមថា ការងារបណ្តុះបណ្តាលធនធានមនុស្សកាន់តែអនុវត្តឲ្យបានល្អជាងនេះទៀត និងត្រឹមត្រូវតាមគោលនយោបាយរបស់បក្សនិងរដ្ឋ "៕
កុសល - សុផល