23/12/2024 - 15:04

ផ្ដល់​អនុ​សាសន៍​បង្កើន​ការ​ចាក់​វ៉ាក់​សាំងដើម្បី​ម្ចាស់​ការ​បង្ការ​ទប់​ស្កាត់​ជំងឺ​ឆ្លង​រាល​ដាល 

យោង​តាម​នា​យកដ្ឋាន​សុខា​ភិ​បាល​បង្ការ (ក្រ​សួង​សុខា​ភិបាល) ក្នុង​រយៈ​ពេល ១១ ខែ ឆ្នាំ ២០២៤ ស្ថាន​ភាព​ជំងឺ​ឆ្លង​រាល​ដាល​លើ​ពិ​ភព​លោក​នៅ​តែ​មាន​ការ​វិវត្ត​យ៉ាង​ស្មុគ​ស្មាញ។ ក្នុង​នោះ មាន​ជំងឺ​មួយ​ចំ​នួន​ដូច​ជា អុត​ស្វា គ្រុន​ឈាម គ្រុន​ចាញ់ និង​ជំងឺ​ដែល​មាន​វ៉ាក់​សាំង​បង្ការ​ដូច​ជា កញ្ជ្រឹល ក្អក​មាន់​ជា​ដើម គឺ​មាន​និន្នា​ការ​កើន​ឡើង​នៅ​ប្រ​ទេស​ជា​ច្រើន។

បុគ្គ​លិក​សុខា​ភិបាល ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កញ្ជ្រឹល​ដល់​កុមារ​នៅ​តាម​សា​លា​រៀន។
រូប​ថត​ជា​ឧទាហរណ៍

អង្គ​ការ​សុខ​ភាព​ពិភព​លោក (WHO) បាន​ចេញ​សេចក្ដី​ប្រ​កាស​ក្រើន​រំ​លឹក​អំ​ពី​ការ​កើន​ឡើង​នៃ​ជំងឺ​កញ្ជ្រឹល និង​ហា​និភ័យ​ផ្ទុះ​រាល​ដាល​ជំងឺ​កញ្ជ្រឹល​នៅ​តំ​បន់​ជា​ច្រើន។ នៅ​វៀត​ណាម ស្ថាន​ភាព​ជំងឺ​ឆ្លង​រាល​ដាល​ជា​មូល​ដ្ឋាន​ត្រូវ​បាន​គ្រប់​គ្រង ករណី​អ្នក​កើត​ជំងឺ​និង​ស្លាប់​ដោយ​សារ​ជំងឺ​ឆ្លង​ផ្សេងៗ​ដូច​ជា គ្រុន​ឈាម​ពង​ដៃ ជើង មាត់​ជា​ដើម គឺ​មាន​ការ​ថយ​ចុះ​បើ​ប្រៀប​នឹង​រយៈ​ពេល​ដូច​គ្នាកាល​ពី​ឆ្នាំ​កន្លង។ ទោះ​បី​ដូច្នោះ​ក្ដី ចំ​ពោះ​ជំងឺ​ឆ្កែ​ឆ្កួត​និង​ជំងឺ​ដែល​បង្ការ​ដោយ​វ៉ាក់​សាំង (កញ្ជ្រឹល ក្អក​មាន់) តាម​ការ​កត់​សម្គាល់​គឺ​មាន​ចំ​នួន​កើន​ឡើង​ខ្ពស់។ ជាក់​ស្ដែង ចាប់​ពី​ដើម​ឆ្នាំ ២០២៤ ដល់​ថ្ងៃ​ទី​២៨ ខែ​វិច្ឆ​កា ទូ​ទាំង​ប្រ​ទេស​បាន​កត់​ត្រា​២០.៤៦៩​ករណី​សង្ស័យ​កើត​ជំងឺ​កញ្ជ្រឹល ក្នុង​នោះ វិជ្ជ​មាន ៤.៩១៨ ករណី ស្លាប់ ៥ ករណី​ដែល​ពាក់​ព័ន្ធ​នឹង​ជំងឺ​កញ្ជ្រឹល​នៅ​ក្រុង​ហូ​ជី​មិញ (៣ ករណី) ខេត្ត​បេន​ត្រែ (១ ករណី) និង​ខេត្ត​ប៊ិញ​យឿង (១ ករណី)។ បើ​ប្រៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ ២០២៣ ចំ​នួន​ករណី សង្ស័យ​កើត​ជំងឺ​កញ្ជ្រឹល​ខ្ពស់​ជាង ៥៣ ដង ករណី​ជំងឺ​កញ្ជ្រឹល​វិជ្ជ​មាន​គឺ​ខ្ពស់​ជាង ១១១​ដង។

ទន្ទឹម​នឹង​ជំងឺ​កញ្ជ្រឹល ជំងឺ​ក្អក​មាន់​ក៏​ត្រូវ​បាន​កត់​សម្គាល់ ១.០៥៣ ករណី ស្លាប់​១​ករណី; បើ​ប្រៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ ២០២៣ ករណី​កើត​ជំងឺ​ខ្ពស់​ជាង ២៣ ដង ចំ​នួន​ស្លាប់​ប្រ​ហាក់​ប្រ​ហែល​គ្នា។ ជំងឺ​ខាន់​ស្លាក់ មាន ១១ ករណី (ក្នុង​នោះ ស្លាប់​២ករណី) ជាក់​ស្ដែង​នៅ​ខេត្ត ហា​យ៉ាង ៤ ករណី ខេត្ត​ថាញ​ហ្វា​៣ករណី ខេត្ត​បាក់​យ៉ាង ២ ករណី ខេត្ត​ង៉ែ​អាង ១ ករណី និង​ខេត្ត​កាវ​បាំង ១ ករណី។ ជំងឺ​អុត​ស្វា មាន ៧៤ ករណី​ដែល​រាយ​ប៉ាយ​នៅ​តាម​ភូមិ​ភាគ​នានា ភាគ​ច្រើន​គឺ​នៅ​ក្រុង​ហូ​ជី​មិញ​និង​បណ្ដា​ខេត្ត​នៅ​ភូមិ​ភាគ​ខាង​ត្បូង។ ជំងឺ​ឆ្កែ​ឆ្កួត​បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់ ៧៨ នាក់​នៅ​តាម​ខេត្ត ក្រុង​ចំ​នួន ៣២។ ជំងឺ​គ្រុន​ផ្ដា​សាយ​បក្សី​ដែល​បង្ក​ជំងឺ​ខ្ពស់ (H៥N១, H៩N២)៖ តាម​ការ​កត់​សម្គាល់ គឺ​មាន ២ ករណី កើត​ជំងឺ​គ្រុន​ផ្ដា​សាយ A (H៥N១) នៅ​ខេត្ត​ខាញ់​ហ្វា​និង​ខេត្ត​ឡុង​អាង ក្នុង​នោះ ស្លាប់ ១ ករណី; ចំ​ណែក​ករណី​គ្រុន​ផ្ដា​សាយ A(H៩N២) គឺ​កើត​នៅ​ខេត្ត​តៀង​យ៉ាង។

ចំ​ពោះ​មុខ​ស្ថាន​ភាព​ជំងឺ​ឆ្លង​រាល​ដាល នា​យក​ដ្ឋាន​សុខា​ភិ​បាល​បង្ការ​បាន​សំ​ណូម​ពរ​ដល់​ភូមិ​ភាគ​ទាំង​ឡាយ គប្បី​បន្ត​វាយ​តម្លៃ​ពី​ហា​និ​ភ័យ ដើម្បី​ស្នើ​វិធាន​ការ​បង្ការ ប្រ​ឆាំង​ជំងឺ​សម​ស្រប។ មិន​ទុក​ឱ្យ​ជំងឺ​កើត​ឡើង​និង​ផ្ទុះ​រាល​ដាល; បង្កើន​ការ​រៀប​ចំ​ហ្វឹក​ហាត់ បង្កើន​សមត្ថ​ភាព​ត្រួត​ពិនិត្យ ព្យា​បាល​នៅ​តាម​មន្ទីរ​ពេទ្យ​គ្រប់​កម្រិត។ ទន្ទឹម​នឹង​នោះ ប្រ​ញាប់​ពិនិត្យ​ឡើង​វិញ​នូវ​មុខ​សញ្ញា និង​រៀប​ចំ​ចាក់​វ៉ាក់​សាំង​បង្រ្គប់ ឬ​ចាក់​វ៉ាក់​សាំង​បន្ថែម​ដល់​កុមារ​ដែល​មិន​ទាន់​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កញ្ជ្រឹល​ឬ​ចាក់​វ៉ាក់​សាំង​មិន​ទាន់​គ្រប់​ដូស; ផ្សព្វ​ផ្សាយ ចលនា​ប្រ​ជា​ជន​ម្ចាស់​ការ​អនុវត្ត​វិ​ធាន​ការ​បង្ការ ប្រ​ឆាំង​ជំងឺ​ឆ្លង​រាល​ដាល។ ធ្វើ​ការ​ណែ​នាំ​ដល់​មូល​ដ្ឋាន​អប់រំ ពិ​សេស​គឺ​នៅ​តាម​សា​លា​មត្តេយ្យ ដើម្បី​អនុវត្ត​សកម្ម​ភាព​បង្ការ ប្រ​ឆាំង​ជំងឺ​ឆ្លង​រាល​ដាល។ បង្កើន​ការ​វិនិ​យោគ ជំ​នួយ​ប្រ​ភព​ធន​ធាន​ដល់​ប្រ​ព័ន្ធ​សុខា​ភិបាល​ដើម្បី​ធានា​អំពី​មូល​ដ្ឋាន​សម្ភារៈ ថវិកា​និង​បរិក្ខារ។ល។ សម្រាប់​បម្រើ​ការ​ចាក់​វ៉ាក់​សាំង​បើក​ទូលាយ​លើ​ភូមិ​សាស្រ្ត​តាម​សេចក្ដី​កំ​ណត់៕

                                      ដង​លី - ថាច់ធី

ចែករំលែកអត្ថបទ