រយៈពេលកន្លង ប្រព័ន្ធអប់រំវិជ្ជាជីវៈនៅក្រុងកឹងធើ មានការអភិវឌ្ឍលំនឹងផ្លាស់ថ្មីនិងលើកកម្ពស់គុណភាពដំណើរការដោយឥតឈប់ឈរ ។
មជ្ឈមណ្ឌលអប់រំវិជ្ជាជីវៈ - អប់រំជាប្រចាំខណ្ឌអូរម៉ូង រៀបចំបណ្តុះបណ្តាលវិជ្ជាជីវៈសីតអគ្គិសនីជូនពលករ។
តាមមន្ទីរការងារ - យុទ្ធជនពិការនិងសង្គមកិច្ចក្រុងកឹងធើ បច្ចុប្បន្នទូទាំងក្រុងមានគ្រឹះស្ថានអប់រំវិជ្ជាជីវៈចំនួន ៦០ ដោយមានគ្រូបង្រៀនសម្រេចបទដ្ឋានជំនាញវិជ្ជាជីវៈគរុកោសល្យ និងមុខតំណែងវិជ្ជាជីវៈចំនួន១.០៦០នាក់។ ឆ្នាំ២០២៤ គ្រឹះស្ថានអប់រំវិជ្ជាជីវៈបានជ្រើសរើសថ្មីនិងបណ្តុះបណ្តាលបាន៤៥.១៥២ នាក់ សម្រេចលើសផែនការ៣៤%; អត្រាពលករ ឆ្លងកាត់ការបណ្តុះបណ្តាលស្មើ៨៣,៥% សម្រេច១០០%ភាគកម្រិត។ ទ្រង់ទ្រាយបណ្តុះបណ្តាលរបស់គ្រឹះស្ថានអប់រំវិជ្ជាជីវៈប្រមាណពី៤៥.០០០ - ៥០.០០០នាក់/ឆ្នាំ ក្នុងនោះ អនុមហាវិទ្យាល័យនិងមធ្យមសិក្សាវិជ្ជាជីវៈពី ១០.០០០ - ១១.០០០នាក់/ឆ្នាំ។ ទន្ទឹមនឹងនោះ ក្រុងបានរៀបចំសកម្មភាពលេចធ្លោមួយចំនួន ដូចជាទិវាពិគ្រោះតម្រង់ទិសវិជ្ជាជីវៈ ជម្រើសសិស្សអប់រំវិជ្ជាជីវៈនិងឧទ្ទេសនាមការងារធ្វើ; ពិធីប្រឡងឧបករណ៍បណ្តុះបណ្តាលដែលធ្វើដោយខ្លួនឯងរបស់ក្រុង និងចូលរួមសមោសរគ្រូបង្រៀនអប់រំវិជ្ជាជីវៈនៅខេត្តក្វាងនិញ។
ដោយផ្តោតសំខាន់លើការលើកកម្ពស់គុណភាពបណ្តុះបណ្តាលធនធានមនុស្ស ឆ្នាំ២០២៤ ថ្នាក់ដឹកនាំក្រុងបានប្រកាសឱ្យប្រើសេចក្តីសម្រេចចិត្ត កម្មវិធី គម្រោងនិងផែនការអភិវឌ្ឍន៍អប់រំវិជ្ជាជីវៈ។ ប្រព័ន្ធមូលដ្ឋានសម្ភារៈបម្រើការបណ្តុះបណ្តាល ត្រូវបានយកចិត្តទុកដាក់វិនិយោគ; គុណភាពនិងប្រសិទ្ធភាពការអប់រំវិជ្ជាជីវៈ ឆ្លើយតបនឹងតម្រូវការប្រើប្រាស់ពលកររបស់អាជីវកម្ម និងទីផ្សារការងារ។ តាមប្រសាសន៍លោក ង្វៀងវ៉ាន់ហុង ប្រធានការិយាល័យការងារ - យុទ្ធជនពិការនិងសង្គមកិច្ចក្រុង អនុមហាវិទ្យាល័យនិងសាលាមធ្យមសិក្សាវិជ្ជាជីវៈ បានយកចិត្តទុកដាក់ សហការជាមួយអាជីវកម្មក្នុងការបណ្តុះបណ្តាល និងដោះស្រាយការងារធ្វើជូនសិស្ស និស្សិតឆ្នាំចុងក្រោយ។ សិស្ស និស្សិតបានអនុវត្តនិងធ្វើកម្មសិក្សានៅអាជីវកម្ម ដើម្បីលត់ដំបំណិនវិជ្ជាជីវៈនិងចូលរួមដោយផ្ទាល់សង្វាក់ផលិតកម្ម ធ្វើអាជីវកម្ម; សហការត្រួតពិនិត្យ វាយតម្លៃនិងកែសម្រួលកម្មវិធីបណ្តុះបណ្តាលមុខជំនាញមួយចំនួនឱ្យសមស្រប ដើម្បីឆ្លើយតបនឹងតម្រូវការអាជីវកម្ម; ម្ចាស់ការដោះដូរសួរសុខទុក្ខ និងទំនាក់ទំនងជាមួយនឹងអាជីវកម្ម ដែលបាននិងកំពុងសហការក្នុងការបណ្តុះបណ្តាលនិងដោះស្រាយការងារធ្វើជូនសិស្ស និស្សិត។ ក្រៅពីនោះ មូលដ្ឋានអប់រំវិជ្ជាជីវៈនៅទាំងសហការជាមួយអាជីវកម្ម ដើម្បីបញ្ជូនពលករទៅធ្វើការនៅបរទេស មានពេលកំណត់តាមកិច្ចសន្យា ដើម្បីមានផែនការ ចុះហត្ថលេខាបណ្តុះបណ្តាល និងពិគ្រោះបណ្តុះបណ្តាលធនធានពលករ និងផ្គត់ផ្គង់តាមតម្រូវការ។ លទ្ធផលអត្រាសិស្ស និស្សិតមានការងារធ្វើបន្ទាប់ពីបានបណ្តុះបណ្តាលទូទាំងក្រុងសម្រេចមធ្យមភាគពី៧៥ - ៨០%; មុខវិជ្ជាជីវៈមួយចំនួនចំណុះប្រព័ន្ធអនុមហាវិទ្យាល័យ ដូចជា មេកាត្រូនិចច្ចេកវិទ្យាយានយន្ត មគ្គុទ្ទេសក៍ទេសចរណ៍គ្រប់គ្រងភោជនីយដ្ឋាន សណ្ឋាគារ។ល។ សម្រេចអត្រាជាង៩០%។
ពេលខាងមុខ មន្ទីរការងារ - យុទ្ធជនពិការនិងសង្គមកិច្ចក្រុងនឹងបន្តសហការជំរុញការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីការរៀនវិជ្ជាជីវៈឱ្យបានសមស្រប; ត្រួតពិនិត្យ រៀបចំនិងរៀបគម្រោងប្រព័ន្ធគ្រឹះស្ថានអប់រំវិជ្ជាជីវៈ ផែនការអភិវឌ្ឍប្រភពធនធានមនុស្សគុណភាពខ្ពស់ផ្សារភ្ជាប់នឹងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និងតម្រូវការប្រើប្រាស់របស់អាជីវកម្ម; លើកកម្ពស់សមត្ថភាពព្យាករណ៍ធនធានមនុស្សមានជំនាញខ្ពស់លើវិស័យនិងមុខរបរមុខព្រួញនានាជូនអាជីវកម្ម។ ទន្ទឹមនឹងនោះ កសាងផែនការបណ្តុះបណ្តាល បំពាក់បំប៉នធ្វើឱ្យសុក្រឹត និងគោលនយោបាយលើកទឹកចិត្តកងជួរគ្រូបង្រៀន ចូលរួមបណ្តុះបណ្តាលប្រភពធនធានមនុស្សមានជំនាញខ្ពស់; ជំរុញតម្រង់ទិសវិជ្ជាជីវៈ បែងចរន្តសិស្សជ្រើសចូលរៀននៅតាមគ្រឹះស្ថាន អប់រំវិជ្ជាជីវៈ ដើម្បីបន្តបណ្តុះបណ្តាល; អនុវត្តផ្លាស់ប្តូរឌីជីថល; ផ្លាស់ថ្មីវិធីសាស្រ្តបណ្តុះបណ្តាល; យកចិត្តទុកដាក់លើកកម្ពស់គុណភាពច្រកចេញ; លើកទឹកចិត្តគ្រឹះស្ថានអប់រំវិជ្ជាជីវៈ ពង្រីកកិច្ចសហប្រតិបត្តិការនិងចងសម្ព័ន្ធបណ្តុះបណ្តាលជាមួយស្ថាប័នបណ្តុះបណ្តាលនៅបរទេស៕
អត្ថបទ៖ អាញភឿង - វិមាន