រយៈពេលកន្លង ស្រុកកើ-ដ ក្រុងកឹងធើ អនុវត្តបានល្អនូវការថែទាំសុខភាពជូនជនរួមជាតិភាគតិចនៅលើភូមិសាស្រ្ត។ ដើម្បីទទួលបានលទ្ធផលខាងលើ គឺអាស្រ័យភូមិភាគយកចិត្តទុកដាក់ អភិវឌ្ឍប្រព័ន្ធសុខាភិបាលមូលដ្ឋាន ឆ្លើយតបនឹងតម្រូវការព្យាបាលបឋមជូនអ្នកជំងឺ។
ដំណាក់សុខាភិបាលដុងថាំង បានវិនិយោគកសាងសមរម្យ មានកម្មាភិបាល
ពេទ្យសម្រេចបទដ្ឋាន។
តាមការវាយតម្លៃរបស់ផ្នែកសុខាភិបាល ក្រុងការងារថែទាំសុខភាពជូនមាមីងជនជាតិភាគតិច ត្រូវបានភូមិភាគយកចិត្តទុកដាក់ជាប្រចាំ ម្ល៉ោះហើយ អត្រាកុមារអាយុក្រោម ៥ឆ្នាំជាជនជាតិភាគតិចខ្វះអាហារូបត្ថម្ភថយចុះនៅត្រឹម៨,១៧%; ប្រជាជនមានប័ណ្ណធានារ៉ាប់រងសុខាភិបាលសម្រេច៩៣%។ ដំណាក់សុខាភិបាលទាំងអស់តែងសម្រេចបទដ្ឋាន និងបន្តវិនិយោគបង្កើនកម្រិតយ៉ាងសមរម្យ កងជួរវេជ្ជបណ្ឌិត គ្រូពេទ្យជាជនជាតិភាគតិចបានបង្កើន បច្ចុប្បន្នមាន១៣នាក់ (ក្នុងនោះ មានវេជ្ជបណ្ឌិត ៤នាក់ គ្រូពេទ្យ៣នាក់ គិលានុបដ្ឋាក៤នាក់ និង ឆ្មប២នាក់)។
ទន្ទឹមនឹងការផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាពនូវគោលនយោបាយសុខាភិបាល ដូច៖ ផ្តល់ជូនប័ណ្ណធានារ៉ាប់រងសុខាភិបាល ធ្វើការពិនិត្យ ព្យាបាលជំងឺជូនគ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រ កុមារអាយុក្រោម៦ឆ្នាំ និងកម្មវិធីសុខាភិបាលជាតិ តែងបានផ្នែកសុខាភិបាលស្រុកផ្សព្វផ្សាយព្រមៗគ្នា មានប្រសិទ្ធភាព រួមចំណែកលើកកម្ពស់គុណភាពចំនួនប្រជាជន សុខភាពនិងគុណភាពរស់នៅជូនប្រជាជន។ អ្នកមីងដាវធីសិន នៅភូមិដុងថាំង ឃុំដុងថាំង ឱ្យដឹង៖ “ពីផ្ទះខ្ញុំទៅដំណាក់សុខាភិបាលឃុំដុងថាំង ជិះម៉ូតូ៥នាទីប៉ុណ្ណោះ ហេតុនោះខ្ញុំតែងទៅដំណាក់សុខាពិបាលពិនិត្យជំងឺ នៅពេលឃើញមិនស្រួលក្នុងខ្លួន។ ដំណាក់សុខាភិបាលឥឡូវស្អាតបាតណាស់ មានបុគ្គលិកគ្រប់គ្រាន់ ហេតុនោះ ពេលឈឺថ្កាត់ម្ដងៗមកពិនិត្យជំងឺនៅទីនេះមានភាពងាយស្រួលណាស់”។
តាមប្រសាសន៍បងយ័ញថាញ់ អនុប្រធានដំណាក់សុខាភិបាលឃុំដុងថាំង ដំណាក់បានបំពាក់បរិក្ខារពេទ្យគ្រប់សព្វ ដើម្បីអនុវត្តការពិនិត្យ ព្យាបាលជំងឺបឋមជូនប្រជាជន។ ដើម្បីពង្រីកប្រសិទ្ធភាពបរិក្ខារពេទ្យទំនើបៗ ដំណាក់សុខាភិបាល បានស្ថាប័នថ្នាក់លើបង្កលក្ខណៈឱ្យកម្មាភិបាលចូលរួមវគ្គហ្វឹកហ្វឺន សិក្ខាសាលាប្រធានបទជំនាញ។ល។ បច្ចុប្បន្ន ចាប់ពីមូលដ្ឋានសម្ភារៈរហូតដល់កងជួរកម្មាភិបាលរបស់ដំណាក់ បានឆ្លើយតបតម្រូវការពិនិត្យព្យាបាលជំងឺជូនប្រជាជន។
ការវិនិយោគមូលដ្ឋានសម្ភារៈ លើកកម្ពស់គុណភាពកងជួរកម្មាភិបាលពេទ្យនិងកសាងកម្លាំងសហការីសុខាភិបាលនៅតាមភូមិនានា គឺជាតម្រូវការមួយដែលដំណាក់សុខាភិបាលនានានៅស្រុកកើ-ដអនុវត្តបានល្អ។ លោកង្វៀងហ្វាងហាយ អនុប្រធានការិយាល័យជនជាតិស្រុកកើ-ដ ឱ្យដឹង៖ “បច្ចុប្បន្ន ជនរួមជាតិភាគតិចមានស្មារតីយល់ដឹងខ្ពស់ក្នុងការថែទាំសុខភាពផ្ទាល់ខ្លួននិងគ្រួសារ។ ការទិញថ្នាំផឹកដោយខ្លួនឯង ហាក់ដូចជាគ្មាននៅទៀត។ ម៉្យាងទៀត អាស្រ័យបានផ្តល់ជូនប័ណ្ណធានារ៉ាប់រងសុខាភិបាល ម្ល៉ោះហើយប្រជាជនមកដំណាក់សុខាភិបាលពិនិត្យព្យាបាលជំងឺកាន់តែច្រើន។ ចំពោះករណីហួសពីសមត្ថភាព ដំណាក់បញ្ជូនអ្នកជំងឺឡើងមន្ទីរពេទ្យថ្នាក់លើ ហេតុនោះអ្នកជំងឺក៏មិនសូវបង់ថ្លៃព្យាបាលដែរ”៕
ហាថាញ- ប្រែសម្រួល៖ វិមាន